ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចែក​ជំនួយ​សង្គ្រោះ​ជូន​ប្រជា​ពល​រដ្ឋ​រង​គ្រោះ​ដោយ​អគ្គិភ័យ​ និង​ខ្យល់​ព្យុះ​ចំនួន​9គ្រួសា​រ

12 ឆ្នាំ មុន

ខេត្ត​កណ្តាល ៖ នៅ​រសៀល​ថ្ងៃ​ទី​២៨ មិថុនា ឆ្នាំ​២០១១ វេលា​ម៉ោង​​១៥ ប្រតិ​ភូ​សាខា​កាក​បាទក្រហម​កម្ពុជា​ខេត្ត​កណ្តាល ​ដឹក​នាំ​ដោយ​លោក​ហេ​ កាន់​ ប្រធាន​គណៈ​កម្មា​ធិការសាខា​…

ខេត្ត​កណ្តាល ៖ នៅ​រសៀល​ថ្ងៃ​ទី​២៨ មិថុនា ឆ្នាំ​២០១១ វេលា​ម៉ោង​​១៥ ប្រតិ​ភូ​សាខា​កាក​បាទក្រហម​កម្ពុជា​ខេត្ត​កណ្តាល ​ដឹក​នាំ​ដោយ​លោក​ហេ​ កាន់​ ប្រធាន​គណៈ​កម្មា​ធិការសាខា​ និង​លោក​ជំទាវ ​រួម​ដំណើរ​ដោយ​លោក​ជំទាវ សុខ កែវ ច័ន្ទ​ សារុន លោក​ជំទាវ​ ជឹម សុខ​ខុន, លោក​ជំទាវ​ កុល​ សំអុល, អស់​លោក​ លោក​ស្រី ជា​សមា​ជិក​គណៈ​កម្មា​ធិការ​សាខា​ ជា​សមា​ជិក​ទ្រទ្រង់​​ ជា​សប្បុរស​ជន​ និង​មន្ត្រី​​បុគ្គ​លិក​ក្រុម​ប្រតិ​បត្តិ​សាខា​ បាន​ចែក​ជំនួយ​សង្គ្រោះ​ជូន​ដល់​ប្រជា​ពលរដ្ឋ​រង​គ្រោះ​ដោយ​អគ្គិភ័យ​៤​គ្រួសារ ​ខ្យល់​ព្យុះ​​រលំ​ផ្ទះ​៤​គ្រួសារ និង​គ្រួសារ​រង​គ្រោះ​ដោយ​រន្ទះ​បាញ់​ស្លាប់​១​គ្រួសារ​ សរុប​ចំនួន​៩​គ្រួសារ​នៅ​សាល​ប្រជុំ​សាលា​ស្រុក​កណ្តាល​ស្ទឹង​ ខេត្ត​កណ្តាល។ អញ្ជើញ​ចូល​រួម​ជា​កិត្តិ​យស​ក្នុង​ឱកាស​នោះ​ផង​ដែរ​មាន​ព្រះ​តេជ​គុណ​ឡុង ពុទ្ធិ​ស័ក​ ព្រះ​អនុ​គណ​ស្រុក​ លោក​ លោក​ស្រី​ជា​ថ្នាក់​ដឹក​នាំ​អនុ​សាខា​ និង​អាជ្ញា​ធរ​ដែន​ដី​មួយ​ចំនួន​ទៀត​។

បន្ទាប់​ពី​លោក​បូរ ណារ៉េត ប្រធាន​គណៈ​កម្មា​ធិការ​អនុ​សាខា និង​ជា​​អភិ​បាល​រង​ស្រុក​ មាន​មតិ​​ស្វាគមន៍​ និង​រាយ​ការណ៍​សង្ខេប​ពី​គ្រោះ​មហន្ត​រាយ​​ជូន​ប្រតិ​ភូ​​សាខា​រួច​មក​ លោក​ហេ កាន់​ និង​លោក​ជំទាវ​​សុខ កែវ ច័ន្ទ​ សារុន មាន​មតិ​សំណេះ​សំណាល​ដោយ​នាំ​មក​នូវ​ការ​ផ្តាំ​ផ្ញើ​សាក​សួរ​សុខ​ទុក្ខ​ពី​សំណាក់​លោក​ជំទាវ​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាក​បាទ​ក្រហម​កម្ពុជា​ ជូន​ដល់​បង​ប្អូន​ប្រជា​ពល​រដ្ឋ​រង​គ្រោះ​ដោយ​ក្តី​នឹក​រឭក​ ព្រម​ទាំង​បាន​សម្តែង​ការ​ចូល​រួម​រំលែក​ទុក្ខ​លំបាក​ជាមួយ​បង​ប្អូន​ប្រជា​ពល​រដ្ឋ​រង​គ្រោះ​ទាំង​អស់​​ដោយ​ក្តី​​អាណិត​អាសូរ​។ គណៈ​អធិបតី​បាន​ថ្លែង​អំណរគុណ​ដល់​អាជ្ញា​ធរ​ដែន​ដី​គ្រប់​លំដាប់​ថ្នាក់​ដែល​បាន​យក​ចិត្ត​ទុក​ដាក់​ចំពោះ​សុខ​ទុក្ខ​របស់​ប្រជា​ពល​រដ្ឋ​រង​គ្រោះ​ទាំង​អស់​ប្រកប​ដោយ​ទឹក​ចិត្ត​មនុស្ស​ធម៌​​ និង​ពុំ​មាន​ការ​ប្រកាន់​និន្នា​ការ​​នយោ​បាយ​​ ជាតិ​សាសន៍ និង​​សាសនា​ឡើយ​។ ក្នុង​ខឹ្លម​សារ​សំណេះ​សំណាល​ គណៈ​អធិបតី​ក៏​បាន​ផ្តាំ​ផ្ញើ​ដល់​ជន​រង​គ្រោះ​ទាំង​អស់​មេត្តា​កុំ​អស់​សង្ឃឹម ​ត្រូវ​តស៊ូ​ជម្នះ​រាល់​ការ​លំបាក​ទាំង​ឡាយ​ និង​ខិត​ខំ​ប្រកប​របរ​រក​ស៊ីចិញ្ចឹម​​គ្រួសារ​ជា​ថ្មី​ឡើង​វិញ​ជា​បន្ត​ទៀត​។

លោក​ស្រីគង់ សារីយ៉ា​ នាយិកាសាខា ​ប្រកាស​​នាមសប្បុរស​ជន​ដែល​បាន​ផ្តល់​វិភាគ​ទាន​ជាសម្ភារ​​និង​ថវិកា​ជួយ​ដល់​ជន​រង​គ្រោះ​ដោយ​បញ្ជាក់​ថា ជំនួយ​សង្គ្រោះ​ដែល​គ្រួសារ​​នីមួយៗ​ទទួល​បាន​មាន​​អង្ករ​៧០​​គីឡូ​ក្រាម ខោ​អាវ​១​កញ្ចប់​ សារុង​១ និង​សម្ភារ​គ្រឿង​ឧប​ភោគ បរិភោគ​ចំនួន​២៦​មុខ​ផ្សេង​ទៀត​ ព្រមទាំង​​ថវិកា​ចំនួន​៣២០.០០០​រៀល​។

សប្បុរស​ជន​ដែល​បាន​ឧបត្ថម្ភ​សម្ភារ​ និង​ថវិកា​ខាង​លើ​រួមមាន​ សាខាកាក​បាទ​ក្រហម​កម្ពុជា​​ខេត្ត​​អង្ករ​៤៥០​គីឡូក្រាម​ ខោ​អាវ​៩កញ្ចប់ និង​សម្ភារ​គ្រឿង​ឧប​ភោគ បរិភោគ​មួយ​ចំនួន​។ អនុ​សាខា​កាក​បាទក្រហម​ស្រុក​កណ្តាល​ស្ទឹង ​អង្ករ​២០​គីឡូ​ក្រាម មី​៩០​កញ្ចប់​ និង​ទឹក​ក្រូច​១៨​កំប៉ុង​, ព្រះ​តេជ​គុណ ឡុង ពុទ្ធិ​ស័ក​ ព្រះ​អនុ​គណ​ស្រុក​កណ្តាល​​ស្ទឹង​ ថវិកា​១៨០.០០០រៀល, លោក​ជំទាវ​គឹង ចាន់​ឌី​ គន់​គីម ថវិកា​១.៨០០.០០០​រៀល​, លោក​ហេ កាន់ និង​លោក​ជំទាវ ​​ថវិកា៩០០.០០០រៀល, លោក​ជំទាវ​សុខ កែវ ច័ន្ទ​ សារុន ថវិកា​៩០០.០០០​រៀល​ និង​សារុង​៩, លោក​ឧក​ញ៉ា ថៃ​ សេង​ឡុង ថវិកា​៤៥.០០០​រៀល, ​លោក​ជំទាវ​​ជឹម សុខ​ខុន ថវិកា ៩០០.០០០​​រៀល​, លោក​ជំទាវ កុល សំអុល ថវិកា​៩០០.០០០​រៀល, លោក​ជំទាវ​ប៉ា ឌីរ៉ាវីត ថវិកា​១០០.០០០​រៀល​, លោក​ជំទាវ​ វដ្តី សម​សា​គុណ​ថវិកា​៦០.០០០រៀល, លោក​មូល សំវាំង ថវិកា​២០០.០០០​រៀល, លោកស្រី​សុខ សុវណ្ណារី ថវិកា​៥០.០០០​រៀល​ លោកស្រី​កិច អៃដា​គន្ធា​រី ថវិកា​៩០.០០០​រៀល ៕