ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហភាពអឺរ៉ុបចង់ប្រើ​លុយរុស្សុីដែលផ្អឹបទុកមកជួយអ៊ុយក្រែន

6 ខែ មុន

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ក្រោយ​ពី​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ ត្រាំ ​សម្រេច​ផ្អាក​ជំនួយ​យោ​ធា​អា​មេ​រិ​ក​ដល់អ៊ុយ​ក្រែ​ន ដើម្បី​ធ្វើការ​គាបសង្កត់​លើ​លោក​វ៉ូ​ឡូ​ឌី​មៀរ​ ហ្សេ​ឡេ​ន​ស្គី​ មក សហ​ភាព​អឺរ៉ុប​ចង់​ជួយ​អ៊ុយ​ក្រែ​ន​ដោយ​ជា​ពិសេស​ចង់​ដក​ប្រាក់​រុស្ស៊ី​ដែល​ផ្អឹប​ទុក​ច្រើន​រយ​ពាន់​លាន​អឹ​រ៉ូ​។ ចាប់តាំងពី​រុ​ស្ស៊ី​លុកលុយ​ចូល​អ៊ុយ​ក្រែ​ន​ពី​ខែកុម្ភៈ​…

សង្គ្រាម​អ៊ុយ​ក្រែ​ន ៖ ក្រោយ​ពី​ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់​ ត្រាំ ​សម្រេច​ផ្អាក​ជំនួយ​យោ​ធា​អា​មេ​រិ​ក​ដល់អ៊ុយ​ក្រែ​ន ដើម្បី​ធ្វើការ​គាបសង្កត់​លើ​លោក​វ៉ូ​ឡូ​ឌី​មៀរ​ ហ្សេ​ឡេ​ន​ស្គី​ មក សហ​
ភាព​អឺរ៉ុប​ចង់​ជួយ​អ៊ុយ​ក្រែ​ន​ដោយ​ជា​ពិសេស​ចង់​ដក​ប្រាក់​រុស្ស៊ី​ដែល​ផ្អឹប​ទុក​ច្រើន​រយ​ពាន់​លាន
​អឹ​រ៉ូ​។

ចាប់តាំងពី​រុ​ស្ស៊ី​លុកលុយ​ចូល​អ៊ុយ​ក្រែ​ន​ពី​ខែកុម្ភៈ​ ឆ្នាំ​២០២២​ មក សហភាព​អឹ​រ៉ុ​ប​បាន​ដាក់​ទណ្ឌកម្ម​សព្វ​យ៉ាង​លើ​រុ​ស្ស៊ី ដោយ​ក្នុង​ចំណោម​ទណ្ឌកម្ម​ទាំងនោះ ​មាន​ជា​ពិសេស​ការ​ផ្អឹប​ទុក ប្រាក់រុ​ស្ស៊ី​​ដែល​ដាក់​ក្នុង​បណ្ដា​ធនាគារ​អឺរ៉ុប​ប្រមាណ​ជា​២៣៥​ពាន់​លាន​អឺ​រ៉ូ​។

ប្រាក់​ជា​ភាគហ៊ុន​របស់​រុ​ស្ស៊ី​​ទាំងនេះ ​ដែល​ផ្អឹប​ទុក​តាំងពី​ចាប់ផ្ដើម​សង្គ្រាម​មក អាច​ដើរតួ​នាទី​គន្លឹះ​ក្នុង​ជំនួយ​របស់​ពួក​អឺរ៉ុប​ដល់​អ៊ុយ​ក្រែ​ន ក្រោយ​អា​មេ​រិ​ក​ផ្អាក​ជំនួយ​របស់​ខ្លួន​។ ក្រោយ​អា​មេ​រិ​ក​ប្រកាស​ផ្អាក​ជំនួយ​ដល់​អ៊ុយ​ក្រែ​ន សហភាព​អឺរ៉ុប​មាន​ប្រតិកម្ម​តប ដោយ​លាតត្រដាង​ផែនការ​មួយ​សម្រាប់​ការ​បំំ​ពាក់​អាវុធ​ជា​ថ្មី​របស់​អឺរ៉ុប ជាមួយ​ការ​គ្រោង​ចំណាយ​ប្រាក់​ដល់​ទៅ​ខ្ទង់​៨០០​ពាន់​លាន​អឺ​រ៉ូ​។

ពេល​ដែល​ការ​គាបសង្កត់​របស់​អា​មេ​រិ​កលើ​អ៊ុយ​ក្រែ​ន​មាន​កាន់តែ​ខ្លាំង បណ្ដា​ទ្រព្យសម្បត្តិ​រុ​ស្សុ​ី​ដែល​ផ្អឹប​ទុក ត្រូវ​បាន​គេ​លើក​ក្នុង​ការ​ពិភាក្សា​របស់​ពួក​អឺរ៉ុប សម្រាប់​ដក​យក​ទៅ​ជួយ​អ៊ុយ​ក្រែ​ន​ដែល​កំពុង​មាន​សង្គ្រាម​។ មក​ទល់​ពេល​នេះ​ការ​ប្រាក់​របស់​រុ​ស្ស៊ី​ប្រមាណ​ជា​៣​ពាន់​លាន​អឺ​រ៉ូ​ដែល​ពួក​អឺរ៉ុប​គ្រប់គ្រង ត្រូវ​បាន​ដក​យក​មក​ផ្ដល់​ឲ្យ​អ៊ុយ​ក្រែ​ន​រួច​ហើយ​។

ប៉ុន្តែ​ចំណុច​ផ្លូវច្បាប់​មួយ​រារាំង​អឺរ៉ុប​មិន​ឲ្យ​ធ្វើ​អ្វី​ឲ្យ​លើស​ពី​នេះ ឬ​មួយ​រឹបអូស​ប្រាក់​ទាំងនោះ​។ សរុប​ប្រាក់​រុ​ស្សុ​ី​ដែល​ពួក​អឹ​រ៉ុ​ប​ផ្អឹប​ទុក​មាន​ខ្ទង់​២៣៥​ពាន់​លាន​អឺ​រ៉ូ ក្នុង​នោះ​២១០​ពាន់​លាន​អឺ​រ៉ូ​ជា​ប្រាក់​តម្កល់​របស់​ធនាគារកណ្ដាល​រុ​ស្សុ​ី្ន​ិ​និង​២៤,៩​ពាន់​លាន​អឺ​រ៉ូ​ជា​មូលនិធិ​ឯកជន របស់​ពលរដ្ឋ​រុ​ស្ស៊ី​​ដែល​មានឈ្មោះ​ក្នុង​បញ្ជី​ដាក់​ទណ្ឌកម្ម​។ នេះ​បើ​តាម​ការ​អះអាង​លម្អិត​របស់​ក្រុមប្រឹក្សា​អឹ​រ៉ុ​ប​។ ។

រហូត​មក​ទល់​ពេល​នេះ​ទ្រព្យសម្បត្តិ​ទាំងនោះ​របស់រុ​ស្ស៊ី​​ដែល​ផ្អឹប​ទុក សហភាព​អឹ​រ៉ុ​ប​នៅ​មិន​ទាន់​ដក​ប្រើ​នៅឡើយ​ទេ មក​ពី​អភ័យឯកសិទ្ធិ​អធិបតេយ្យ ដែល​ការពារ​បណ្ដា​រដ្ឋ​និង​ទ្រព្យសម្បត្តិ​ពួក​គេ​។ មាន​ន័យ​ថា បើ​ទ្រព្យសម្បត្តិ​ត្រូវ​ផ្អឹប​ទុក​គឺ​គ្រាន់តែ​មិន​អាច​ផ្ទេរ​ទៅ​ម្ចាស់​។ គេ​អាច​ដក​យក​ដូច​ជា​ការ​ប្រាក់​ទៅ​ប្រើ​បាន​តែ​ប្រាក់​តម្កល់​មិន​អាច​ដក​យក​បាន​ទេ ព្រោះ​បើ​ធ្វើ​បែប​នេះ​ជា​ការ​បំពាន​ចំពោះ​ច្បាប់​អន្តរជាតិ​។ នេះ​ជា​ការ​រំឭក​របស់​ប្រធានាធិបតី​បារាំង​លោក​អេ​ម​ម៉ា​នុយ​អែ​ល​ម៉ា​ក្រុង ពេល​ជួប​ជាមួយ​លោក​ដូ​ណា​ល់​ត្រាំ​នា​ពេល​ថ្មី​ៗ​នេះ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ