ខេត្តបន្ទាយមានជ័យ ៖ អគ្គីភ័យបានឆាបឆេះប្រអប់កាប៊ីនភ្លើងបណ្តាលរងការខូចខាតនិងបង្កអោយមានភ្ញាក់ផ្អើលកើតឡើងនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២៥ ស្ថិតភូមិផ្សារកណ្តាល សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
នៅពេលហេតុការណ៍កើតឡើងអគ្គីភ័យភ័យបានឆាបឆេះប្រអប់កាប៊ីនបង្កមានអណ្តាតភ្លើងឆេះមង្គោលភ្លើងក្បែរអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត ហើយឃើញរថយន្តពន្លត់អគ្គីភ័យ១គ្រឿងរបស់អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតនិងកម្លាំងបានចេញអន្តរាគមន៍ពន្លត់បានទាន់ពេលមិនបង្កឆាបឆេះដល់ប្រជាពលរដ្ឋនៅក្បែរ។
កម្លាំងពន្លត់អគ្គីភ័យអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែតបានប្រាប់ថា៖ក្រោយទទួលព័ត៌មានបានដឹងមានអគ្គីភ័យបានឆាបឆេះកាប៊ីនភ្លើងដែលមានអណ្តាតភ្លើងនិងផ្សែងគឺបណ្តាលមកពីឆ្លងចរន្តអគ្គីសនីទើបបង្កអោយមានការឆេះកាប៊ីនភ្លើងខូចខាតអស់ទាំងស្រុងនិងប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យ១គ្រៀងប្រើទឹកអស់១ឡាន។
កម្លាំងនគរបាលបានណែនាំដល់ប្រជាពលរដ្ឋនៅពេលមានអគ្គីភ័យឆាបឆេះបង្គោលភ្លើងសូមរាយការណ៍ជូនអាជ្ញាធរនៅក្បែររឺរាយការណ៍ជូនកម្លាំងសមត្តកិច្ចចុះអន្តរាគមន៍ពន្លត់បានទាន់ពេលហើយមិនបង្កប៉ៈពាល់ផ្ទៈសម្បែងប្រជាពលរដ្ឋ ៕








ចែករំលែកព័តមាននេះ