ក្រុមហ៊ុនCBAចេញបំភ្លឺ ជុំវិញរឿងងា.ប់គោ១ក្បាល គឺមិនពាក់ព័ន្ធទេ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនខេមបូឌាន បាណាណា អេហ្គ្រីខលឆឺរ័ល ឯ.ក (CBA) បានចេញសេចក្តីបំភ្លឺចុះថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥…
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនខេមបូឌាន បាណាណា អេហ្គ្រីខលឆឺរ័ល ឯ.ក (CBA) បានចេញសេចក្តីបំភ្លឺចុះថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥…
រាជធានីភ្នំពេញ ៖ ក្រុមហ៊ុនខេមបូឌាន បាណាណា អេហ្គ្រីខលឆឺរ័ល ឯ.ក (CBA) បានចេញសេចក្តីបំភ្លឺចុះថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៥ ទាក់ទិននឹងហេតុការណ៍ពាក់ព័ន្ធនឹងការងាប់គោមួយក្បាល កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅនេះថា មិនជាប់ពាក់ព័ន្ធនឹងបុគ្គលិករបស់ក្រុមហ៊ុនឡើយ ។
សេចក្តីបំភ្លឺនេះ ធ្វើឡើងបន្ទាប់ពីថ្មីៗនេះមានសារព័ត៌មានមួយចំនួន បានរាយការណ៍ពីករណីប្រទះឃើញគោ១ក្បាលងាប់នៅក្នុងកសិដ្ឋានចម្ការចេករបស់ក្រុមហ៊ុន ខេមបូឌាន បាណាណា អេហ្គ្រីខលឆីរ័ល ឯ.ក (CBA) រួមទាំងមានការបរិយាយក្នុងន័យចោទប្រកាន់មកលើថ្នាក់ដឹកនាំ និងបុគ្គលិករបស់ក្រុមហ៊ុន ពាក់ព័ន្ធនឹងការប្រើប្រាស់អាវុធបាញ់គោក្របីរបស់ប្រជាពលរដ្ឋងាប់ជាច្រើនក្បាលផងដែរ ទាំងដែលមិនបានសាកសួរព័ត៌មានពីភាគីក្រុមហ៊ុន ដើម្បីឱ្យព័ត៌មានដែលបានផ្សព្វផ្សាយនោះមានតុល្យភាព ។
ហេតុការណ៍ពាក់ព័ន្ធនឹងការងាប់គោមួយក្បាល កាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅនេះ មិនជាប់ពាក់ព័ន្ធនឹងបុគ្គលិករបស់ក្រុមហ៊ុន ខេមបូឌាន បាណាណា អេហ្គ្រីខល ឆឺរ័ល ឯ.ក (CBA) ឡើយ ហើយរឹតតែមិនជាប់ពាក់ព័ន្ធនឹងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនផងដែរ ដោយហេតុថា ក្នុងអំឡុងពេលនោះ ថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនកំពុងបំពេញបេសកកម្មនៅប្រទេសជប៉ុន ។
នេះបើតាមសេចក្តីបំភ្លឺ ។ទោះបីជាហេតុការណ៍ខាងលើនេះ មិនមានជាប់ពាក់ព័ន្ធនឹងបុគ្គលិក និងថ្នាក់ដឹកនាំរបស់ក្រុមហ៊ុនក៏ដោយ ក៏ហេតុការណ៍នេះបានកើតឡើងក្នុងទីតាំងកសិដ្ឋានចម្ការចេករបស់ក្រុមហ៊ុន ដូច្នេះ ក្រុមហ៊ុនបាននិងកំពុងសហការយ៉ាងជិតស្និទ្ធ ជាមួយនឹងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ក្នុងការស៊ើបអង្កេតស្វែងរកការពិតតាមនីតិវិធី ក៏ដូចជាស្វែងរកយុត្តិធម៌ជូនភាគីពាក់ព័ន្ធ ។
ផ្ទុយមកវិញ ក្នុងករណីមានជនខិលខូចណាដែលមានចេតនាទុច្ចរិត បង្កើតរឿងមិនពិត ក្នុងគោលបំណងទម្លាក់កំហុស បង្កាច់បង្ខូចកេរ្តិ៍ឈ្មោះ កិត្តិយសរបស់ក្រុមហ៊ុន ក៏ដូចជាថ្នាក់ដឹកនាំរបស់ក្រុមហ៊ុននោះ ក្រុមហ៊ុនសូមរក្សាសិទ្ធិចាត់វិធានការតាមផ្លូវច្បាប់ ។
សូមបញ្ជាក់ថា ក្រុមហ៊ុន ខេមបូឌាន បាណាណា អេហ្គ្រីខលឆឺរ័ល ឯ.ក(CBA) គឺជាក្រុមហ៊ុនវិនិយោគលើវិស័យកសិ-ឧស្សាហកម្ម ដោយផ្តោតសំខាន់លើការដាំដុះ និងនាំចេញផ្លែចេកអំបូងលឿងទៅកាន់បរទេស ។
តាមរយៈការវិនិយោគរបស់ក្រុមហ៊ុន ខេមបូឌាន បាណាណា អេហ្គ្រីខលឆីវ័ល ឯ.ក (CBA) បានបង្កើត និងផ្តល់ឱកាសការងារជាង១ពាន់កន្លែង ដល់ប្រជាពលរដ្ឋកម្ពុជា ជាពិសេសប្រជាពលរដ្ឋក្នុងមូលដ្ឋាន ដោយអាចបំពេញការងារជាលក្ខណៈគ្រួសារ (ឪពុកម្តាយ កូន ប្តីប្រពន្ធ ធ្វើការជុំគ្នា) ទទួលបានប្រាក់ចំណូលខ្ពស់ រួមទាំងផ្តល់នូវទីកន្លែងស្នាក់នៅ អាហារ រួមទាំងមានការគិតគូរពីសុខសុវត្ថិភាពរបស់ប្រជាពលរដ្ឋ (កម្មករនិយោជិត) តាមរយៈការបង់វិភាគទានបេឡាជាតិសន្តិសុខសង្គម (ប.ស.ស.) ជូនផងដែរ ។ ការណ៍នេះ បានផ្តល់នូវភាពងាយស្រួលដល់ប្រជាពលរដ្ឋ ដោយមិនចាំបាច់ធ្វើចំណាកស្រុក ដើម្បីប្រកបរបររកស៊ីនោះឡើយ ៕
ចែករំលែកព័តមាននេះ