ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនសង្ស័យម្នាក់លួ.ច​ម៉ូតូ​និង​ទូរស័ព្ទ​ កាល៣ថ្ងៃមុន លុះម្ចាស់តាមរកឃើញ រត់គេច​ចូល​ក្នុង​លូ​បា.ត់​ស្រមោល

5 ម៉ោង មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​និង​ទូរស័ព្ទ​របស់​ជន​រង​គ្រោះ គេចខ្លួន​រយៈពេល​៣​ថ្ងៃ លុះពេល​ម្ចាស់​តាម​រក​ឃើញ​នៅ​តាម​ផ្លូវ ស្រាប់តែ​ជនសង្ស័យ​ភ័យ​ស្លន់ស្លោ​បាន​រត់គេច​ចូល​ទៅ​ក្នុង​ប្រឡាយ​លូ​ទឹក​ស្អុយបាត់​ស្រមោល ។ ហេតុការណ៍ខាងលើនេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៦ ​ខែ​មីនា​…

0:00
0:00

រាជធានីភ្នំពេញ ៖ ជនសង្ស័យ​ម្នាក់​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​និង​ទូរស័ព្ទ​របស់​ជន​រង​គ្រោះ គេចខ្លួន​រយៈពេល​៣​ថ្ងៃ លុះពេល​ម្ចាស់​តាម​រក​ឃើញ​នៅ​តាម​ផ្លូវ ស្រាប់តែ​ជនសង្ស័យ​ភ័យ​ស្លន់ស្លោ​បាន​រត់គេច​ចូល​ទៅ​ក្នុង​ប្រឡាយ​លូ​ទឹក​ស្អុយបាត់​ស្រមោល ។

ហេតុការណ៍ខាងលើនេះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅ​វេលា​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៦ ​ខែ​មីនា​ ឆ្នាំ​២០២៥ ចំនុច​ស្ពានដែក​ចំការ​ដូង ផ្លូវ​២១៧ ភូមិ​ម័​ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ។​

តាម​ប្រភព​ព័ត៌មាន​ពី​ជន​រង​គ្រោះ​សុំ​មិន​បញ្ចេញ​ឈ្មោះ បានអោយ​ដឹង​ថា ម៉ូតូ​របស់​គាត់ម៉ាក​ហុងដា​ស្តុ​ប​ពី ស៊េរី​ឆ្នាំ​២០២០ និង​ទូរស័ព្ទ​ម៉ាក ​iphone១១​ មួយ​គ្រឿង ត្រូវ​បានជនសង្ស័យ​លួច​ចេញពី​ម្តុំ​លូ​ប្រាំ ក្នុងខណ្ឌមានជ័យ  ​រយៈពេល​៣​ថ្ងៃ​មក​ហើយ ។​ 

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា បន្ទាប់​ពី​បាត់​ម៉ូតូ និងទូរស័ព្ទរួចមក ពួក​គាត់​ជា​ម្ចាស់​របស់​ក៍បាន​ទៅ​ដាក់​ពាក្យបណ្ដឹង​រួចរាល់​ហើយ​ដែរ ពួក​គាត់​ស្គាល់​ភិនភាគ​ជនសង្ស័យ​ផង​ដែរ ។ ​លុះ​មក​ដល់​វេលាយប់​រំលងអធ្រាត្រ​ឈានចូលថ្ងៃ​ទី​៦​ ខែ​មិ​នា ​ឆ្នាំ​២០២៥ ពួក​គាត់​ក៍​ប្រទះ​ឃើញ​ជនសង្ស័យ​ដើរ​នៅ​ម្តុំ​ផ្លូវ​៣៧១ ក៍បាន​ជិះ​ម៉ូតូ​ដេញ​តាម ធ្វើ​អោយ​ជនសង្ស័យ​ភ័យ​ស្លន់ស្លោ ក៍​​លោត​ទំ​លាក់ខ្លួន​ពីលើ​ស្ពានដែក​ចំការ​ដូង ចូល​ទៅ​ក្នុង​ប្រឡាយ​លូ​ទឹក​ស្អុយតែ​ម្ដង ។ ពេល​នោះ​ពួក​គាត់​ជា​ជន​រង​គ្រោះ បាន​ចេញ​ដេញ​តាម​ដែរ តែ​តាម​មិន​ទាន់ ព្រោះ​ជនសង្ស័យ​បាន​រត់​ចូល​តាម​លូ​បាត់​ស្រមោល​តែ​ម្តង ។​

ក្រោយ​កើតហេតុ មិន​មាន​សមត្ថកិច្ច​ណា​ចូល​​ទៅតាមនោះ​​ទេ ហើយ​ប្រជាពលរដ្ឋក៍​ដូច​ជា​ជន​រង​គ្រោះជា​ម្ចាស់របស់ ក៍​សំរេច​បំបែក​ផ្លូវ​គ្នា​ទៅ​ផ្ទះ​រៀង​ៗ​ខ្លួន  ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ