ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ល្បែង​ស្នេហ៍​ត្រីកោណ​ស្ទាវ​ប៉ះ​ស្ទាវ ចា.,,ក់​នាង៣កាំ.,បិ.ត

5 ម៉ោង មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា ក្មេង​ស្ទាវ​២​នាក់​ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ពោល​គឺ​ល្បែង​ស្នេហ៍​ត្រីកោណ​ស្ទាវ​ប៉ះ​ស្ទាវ ចាក់​គ្នា​បណ្តាល​ឲ្យ​មាន​របួស​នារី​ជា​សង្សារ​ចំនួន​៣​កាំបិត ដោយសារ​តែ​ស្រឡាញ់​ស្រី​ជាន់​លេខ​រៀង ។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់…

ខេត្តកណ្ដាល ៖ សេចក្តីរាយការណ៍​បឋម​ឲ្យ​ដឹង​ថា ក្មេង​ស្ទាវ​២​នាក់​ពាក់ព័ន្ធ​ករណី​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស ពោល​គឺ​ល្បែង​ស្នេហ៍​ត្រីកោណ​ស្ទាវ​ប៉ះ​ស្ទាវ ចាក់​គ្នា​បណ្តាល​ឲ្យ​មាន​របួស​នារី​ជា​សង្សារ​ចំនួន​៣​កាំបិត ដោយសារ​តែ​ស្រឡាញ់​ស្រី​ជាន់​លេខ​រៀង ។

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​យប់ ថ្ងៃ​ទី​២ ខែមីនា ឆ្នាំ​២០២៥ ចំណុច​បន្ទប់​ជួល​ភូមិ​កំពង់​សំណាញ់ សង្កាត់​កំពង់​សំណាញ់ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។ តាម​ប្រភព​ព័ត៌មាន​បាន​បង្ហើប​ឲ្យ​ដឹង​ថា ជន​រង​គ្រោះ​ម្នាក់​ឈ្មោះ អ ណ ល ភេទ​ស្រី អាយុ​១៦​ឆ្នាំ មាន​ទីលំនៅ​សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។ ចំណែក​ជន​បង្ក​មាន​គ្នា​៤​នាក់​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​២​នាក់ និង​កំពុង​បន្ត​តាម​ចាប់​បក្ខពួក​បន្ថែម​ទៀត ។

តាម​ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ទៀត​ថា យុវជន​ម្នាក់​បាន​ស្រឡាញ់​គ្នា​ជាមួយ​ជន​រង​គ្រោះ និង​បាន​ធ្វើ​ជា​សង្សារ​អស់​រយៈពេល​ជិត​មួយ​ឆ្នាំ​មក​ហើយ ធ្លាប់​បាន​ដេក​នៅផ្ទះ​ជួល​ជាមួយ​គ្នា​ដូច​ប្តី​ប្រពន្ធ​ផង​ដែរ ។ លុះ​នៅ​ថ្ងៃ​ទី​០២ ខែមីនា ឆ្នាំ​២០២៥ វេលា​ម៉ោង​៦​និង​៣០​នាទី​ល្ងាច យុវជន​រូប​នោះ​បាន​ជិះ​ម៉ូតូ​ទៅ​លេង​សង្សារ​ជាទី​ស្រឡាញ់​ដល់​បន្ទប់​ជួល ស្ថិត​នៅ​ភូមិ​កំពង់​សំណាញ់ ។

ខណៈ​ទៅ​ដល់​ស្រាប់តែ​ឃើញ​នារី​ជា​សង្សារ កំពុង​អង្គុយ​ជជែក​លេង​ជាមួយ​ប្រុស​ស្ទាវ​ផ្សេងម្នាក់​ទៀត បាន​ធ្វើ​ឱ្យ​បុរស​ជា​សង្សារ​ដំបូង មានចិត្ត​ខឹង និង​ប្រចណ្ឌ ហើយ​ក៏​ទាញ​ម៉ូតូ​ជិះ​ត្រឡប់​ទៅ​ផ្ទះ​វិញ​ទាំង​ការ​មួហ្មង ។ តែ​យុវជន​នោះ​នៅ​មិន​សុខ​ទេ ភ្លើងកំហឹង​ប្រចណ្ឌ​ពុះ​ជាង​១០០​អង្សា បាន​ស្ទុះ​ទៅ​យក​កូនកាំបិត​ចុង​ស្រួច​មួយ​លាក់​ទុក ហើយ​បាន​ទៅ​បបួល​មិត្តភក្តិ​៣​នាក់​ទៀត ដោយ​ជិះ​ម៉ូតូ​២​គ្រឿង​មក​ជាមួយ និង​បាន​ប្រាប់​ថា ទៅ​លេង​ផ្ទះ​សង្សារ​មួយ​ភ្លែត ។

ខណៈ​ទៅ​ដល់​មុខ​បន្ទប់​ជួល យុវជន​ស្ទាវ​ទាំង​៤​នាក់ ក្នុង​នោះ​ក៏​មាន​យុវជន​ជា​សង្សារ​បាន​ចុះ​ពីលើ​ម៉ូតូ​នាំ​បក្ខពួក​៣​នាក់​ដើរ​ចូល​ក្នុង​បន្ទប់​ជន​រង​គ្រោះ ហើយ​បាន​ស្រែ​កថា “​អា​ប្រុស​ណា​ជា​សង្សារ​ថ្មី​មក​ញ៉ែ​ជាមួយ​សង្សារ​អញ ? ” ភ្លាម​នោះ​ក៏​បាន​ដក​កូនកាំបិត​ដែល​ដាក់​តាម​ខ្លួន ចាក់​ទៅ​លើ​យុវជន​ម្នាក់​ដែល​កំពុង​សាសង​ក្នុង​បន្ទប់​ជាមួយ​នារី​ជា​សង្សារ ពេល​ឃើញ​ដូច្នោះ នាង​បាន​ស្ទុះ​ទៅ​ឃាត់ តែ​ត្រូវ​យុវជន​ជា​សង្សារ​ដំបូង ចាក់​នាង​ត្រូវ​៣​កាំបិត បណ្តាល​ឲ្យ​រង​របួស​ជា​ទម្ងន់ ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះ ។ ក្រោយ​កើតហេតុ ក្រុម​ជន​បង្ក​បាន​នាំ​គ្នា​រត់ឡើង​ជិះ​ម៉ូតូ​គេចខ្លួន​អស់ ។

លុះ​នៅ​ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០២៥ ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តម​សេនី​ទោ ឈឿ​ន សុចិត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល កម្លាំង​ប៉ុស្តិ៍​កំពង់​សំណាញ់ សហការ​ជាមួយ​នគរបាល​ផ្នែក​ជំនាញ​ក្រុង​តា​ខ្មៅ ចុះ​ស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ ក្នុង​នោះ​ក៏​មាន​យុវជន ដែល​ជា​សង្សារ​នារី​រង​គ្រោះ​ម្នាក់​ផង​ដែរ ។

បើ​តាម​ចម្លើយ​ជនសង្ស័យ​ដែល​ជា​សង្សារ​នារី​នោះ បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ដឹកនាំ​បក្ខពួក​ទៅ​ធ្វើ​សកម្មភាព​ចាក់​ជន​រង​គ្រោះ​បណ្តាល​ឲ្យ​មាន​របួស​ស្នាម​មែន ដែល​អំពើ​ហិង្សា​នោះ​ផ្តើម​ចេញពី​ភ្លើង​ប្រចណ្ឌ ពោល​គឺ​ស្រឡាញ់​ស្រី​ជាន់​លេខ​រៀង ។ តែ​ទោះជា​យ៉ាងណា​ក្តី ជនសង្ស័យ​ទាំង​២​នាក់ សមត្ថកិច្ច​បាន​និង​កំពុង​រៀបចំ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកណ្តាល​តាម​នីតិវិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ