ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថភ្លើង​កិ.,ន.​ដា..ច់​.ជើង​ម្ខាង​នៅ​ស្រុក​ព្រៃ​នប់

1 អាទិត្យ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ កាលពី​វេលា​ម៉ោង​ប្រមាណ​៧​ព្រឹក​ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០២៥ សមត្ថកិច្ច​បាន​ទទួល​ព័ត៌មាន​ថា មាន​បុរស​ម្នាក់​ត្រូវរថភ្លើង​កិន​ដាច់​ជើង​ម្ខាង នៅ​លើ​ផ្លូវដែក​ក្នុងភូមិ​ព្រែក​ទាល់ ឃុំ​ទឹកថ្លា ស្រុក​ព្រៃ​នប់…

ខេត្ត​ព្រះ​សីហ​នុ ៖ កាលពី​វេលា​ម៉ោង​ប្រមាណ​៧​ព្រឹក​ថ្ងៃ​ទី​៤ ខែមីនា ឆ្នាំ​២០២៥ សមត្ថកិច្ច​បាន​ទទួល​ព័ត៌មាន​ថា មាន​បុរស​ម្នាក់​ត្រូវរថភ្លើង​កិន​ដាច់​ជើង​ម្ខាង នៅ​លើ​ផ្លូវដែក​ក្នុងភូមិ​ព្រែក​ទាល់ ឃុំ​ទឹកថ្លា ស្រុក​ព្រៃ​នប់ ។

នេះ​ជាហេតុការណ៍​លើក​ទី​២​ហើយ​ដែល​មាន​ករណី​រថភ្លើង​កិន​មនុស្ស​ដាច់​ជើង ដែល​ករណី​ទី​១​បាន​កើតឡើង​កាលពី​ថ្ងៃ​ទី​២ ខែមីនា ២០២៥ នៅ​ស្រុក​សង្កែ ខេត្តបាត់ដំបង ដែល​បណ្ដាល​ឱ្យ​បុរស​បរទេស​ម្នាក់​រង​គ្រោះ ។ មន្ត្រី​នគរបាល​ប៉ុស្ដិ៍​ទឹកថ្លា និយាយ​ថា នៅពេល​ទទួល​បាន​ព័ត៌មាន​នេះ​ភ្លាម កម្លាំង​នគរបាលប៉ុស្ដិ៍​សហការ​ជាមួយ​នគរបាល​ផ្នែក​ចរាចរណ៍​និង​សណ្ដាប់ធ្នាប់​ស្រុក​ព្រៃ​នប់ បាន​ទៅ​ពិនិត្យដល់​កន្លែង​កើតហេតុ ។

នៅ​ពេល​សាកសួរ​បាន​ឲ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​១​រំលង​អធ្រាត្រ​ថ្ងៃ​ទី​៤ ខែមីនា​នោះ មាន​បុរស​ម្នាក់ឈ្មោះ សុក មី អាយុ​៤០​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ព្រែក​ទាល់ ឃុំ​ទឹកថ្លា ស្រុក​ព្រៃ​នប់ ខណៈ​ដើរមក​ដល់​ចំណុច​ខាងលើ បាន​ដេក​គងជើង​ខាងឆ្វេង​នៅ​លើ​ផ្លូវដែក​ហើយ​ក៏​លង់លក់
​ទៅ  ។ 

ក្រោយមក មាន​រថភ្លើង​១​ខ្សែ​មក​ដល់​ក៏​កិន​ជើង​ឆ្វេង​ដែល​គង​លើ​ក្បែរ​ផ្លូវដែក​នោះ​បណ្ដាល​ឱ្យ​ដាច់​តែ​ម្ដង ។ជន​រង​គ្រោះ ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តកំពត ចំណែក​រថភ្លើង​បាន​បន្ដដំណើរ​ទៅ​មុខ​ទៀត ដោយ​មិន​បាន​ឈប់​នៅ​កន្លែង​កើតហេតុ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ