ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទទួលទាន​អាហារ​តែ​មួយ​ពេល​ ក្នុង​មួយ​ថ្ងៃ​ នឹង​កើតរឿង​ទាំងនេះ​ចំពោះ​រាង​កាយ​អ្នក

1 ថ្ងៃ មុន

ការ​ទទួលទាន​អាហារ​ត្រឹមតែ​១​ពេល​ក្នុង​១​ថ្ងៃ ស្តាប់​ទៅ​ហាក់ដូចជា​បេសកកម្ម​មិន​អាច​ទៅ​រួច ប៉ុន្តែ​មនុស្ស​ជា​ច្រើន​កំពុង​តែ​អនុវត្ត​វា​។ វា​គឺជា​ទម្រង់​នៃ​ការ​តម​អាហារ ដែល​ត្រូវ​បាន​គេ​ជឿ​ថា​អាច​ជួយ​អ្នក​ក្នុង​ការ​សម្រក​ទម្ងន់​។ តើ​វា​ពិត​ទេ​ដែល​ថា វា​អាច​ជួយ​ឱ្យ​សម្រក​ទម្ងន់​បាន? តាម​ការ​ពិត ការ​ធ្វើ​ដូចនេះ អាច​បង្ក​ទៅ​ជា​បញ្ហា​ដល់​សុខភាព​ទៅ​វិញ​ទេ​។…

ការ​ទទួលទាន​អាហារ​ត្រឹមតែ​១​ពេល​ក្នុង​១​ថ្ងៃ ស្តាប់​ទៅ​ហាក់ដូចជា​បេសកកម្ម​មិន​អាច​ទៅ​រួច ប៉ុន្តែ​មនុស្ស​ជា​ច្រើន​កំពុង​តែ​អនុវត្ត​វា​។ វា​គឺជា​ទម្រង់​នៃ​ការ​តម​អាហារ ដែល​ត្រូវ​បាន​គេ​ជឿ​ថា​អាច​ជួយ​អ្នក​ក្នុង​ការ​សម្រក​ទម្ងន់​។ តើ​វា​ពិត​ទេ​ដែល​ថា វា​អាច​ជួយ​ឱ្យ​សម្រក​ទម្ងន់​បាន? តាម​ការ​ពិត ការ​ធ្វើ​ដូចនេះ អាច​បង្ក​ទៅ​ជា​បញ្ហា​ដល់​សុខភាព​ទៅ​វិញ​ទេ​។

១-អ្នក​អាច​ឡើង​ទម្ងន់

ក្នុង​ករណី​កង្វះ​អាហារ រាង​កាយ​របស់​អ្នក​នឹង​បើក​ឱ្យ​ចេញ​អរ​ម៉ូ​ន​ឃ្លាន​អាហារ ហើយ​ស្តុក​ទុក​លើ​អាហារ​ទាំងអស់​ដែល​អ្នក​ទទួលទាន​សម្រាប់​ការ​ប្រើប្រាស់​។ ការ​ស្តុក​ទុក​អាហារ ដោយ​ការ​បន្ថយ​ការ​ដុត​ទៅ​ជា​ថាមពល អាច​ធ្វើ​ឱ្យ​អ្នក​ឡើង​ទម្ងន់​។ ជាមួយ​គ្នា​នេះ​ដែរ អរ​ម៉ូ​ន​ស្ត្រេ​សករ​ទី​សូល ក៏​ត្រូវ​បាន​បញ្ចេញ​មក​ដែរ ដែល​ធ្វើ​ឱ្យ​រាង​កាយ​របស់​អ្នក​ឡើង​ខ្លាញ់ និង មាន​បញ្ហា​សុខភាព​ផ្សេង​ៗ​ទៀត​។

២-កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​របស់​អ្នក​អាច​មិន​ស្ថិតស្ថេរ

ការ​ញ៉ាំ​អាហារ​ត្រឹមតែ​មួយ​ពេល ច្រើន​តែ​នាំ​ឱ្យ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​មិន​ស្ថិតស្ថេរ​។ ជាតិ​ស្ករ​ក្នុង​ឈាម​ទាប ច្រើន​តែ​បណ្តាល​មក​ពី​ការ​តម​អាហារ ជា​ពិសេស​ប្រសិនបើ​អ្នកមាន​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​ទី​២​។ វា​នឹង​ធ្វើ​ឱ្យ​រាង​កាយ​មាន​ភាព​ហេវ​ហត់ និង ឈាន​ទៅ​រក​ការ​សន្លប់​បាត់ស្មារតី​ក៏​មាន​ដែរ​។

៣-អ្នក​អាច​ងាយ​នឹង​ឈឺក្បាល

“​ការ​ឈឺក្បាល​ដោយ​ការ​តម​អាហារ ” គឺជា​រឿង​ធម្មតា​ណាស់​ក្នុង​ចំណោម​អ្នក​ដែល​ចង់​រាង​ស្អាត​ដោយ​ការ​តម​អាហារ​។ វា​កើតឡើង​ដោយសារ​ហេតុផល​ជា​ច្រើន ដែល​ក្នុង​នោះ​មាន​ដូច​ជា​ការ​ប្រែប្រួល​ពេល​ទទួលទាន​អាហារ ការ​ចុះ​ជាតិ​ស្ករ កង្វះ​សារធាតុ​ម៉ាញេស្យូម និង មូលហេតុ​ជា​ច្រើន​ទៀត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ