ករណីដែលពលរដ្ឋបានចោទប្រកាន់លើជនបរទេសមួយក្រុមដែលប្រើប្រាស់កាំភ្លើ.ងបា.ញ់ប្រហារសត្វគោក្របីពួកគេនៅខេត្តក្រចេះនោះ សមត្ថកិច្ចជំនាញគួរតែចុះសើបអង្កេត និងចាត់វិធានការស្វែងរកការពិតជាបន្ទាន់ ។ នេះមិនមែនជាករណីលេងសើចទេ វា គឺជារឿងក្តៅក្រហាយខ្លាំងណាស់ នៅក្នុងមជ្ឈដ្ឋានប្រជាពលរដ្ឋនៅមូលដ្ឋាន ។ តាមសេចក្តីរាយការណ៍នៅលើកាសែតកោះសន្តិភាពផ្ទាល់…
ករណីដែលពលរដ្ឋបានចោទប្រកាន់លើជនបរទេសមួយក្រុមដែលប្រើប្រាស់កាំភ្លើ.ងបា.ញ់ប្រហារសត្វគោក្របីពួកគេនៅខេត្តក្រចេះនោះ សមត្ថកិច្ចជំនាញគួរតែចុះសើបអង្កេត និងចាត់វិធានការស្វែងរកការពិតជាបន្ទាន់ ។ នេះមិនមែនជាករណីលេងសើចទេ វា គឺជារឿងក្តៅក្រហាយខ្លាំងណាស់ នៅក្នុងមជ្ឈដ្ឋានប្រជាពលរដ្ឋនៅមូលដ្ឋាន ។

តាមសេចក្តីរាយការណ៍នៅលើកាសែតកោះសន្តិភាពផ្ទាល់ បានឲ្យដឹងថា ប្រជាពលរដ្ឋរស់នៅក្នុងស្រុកអូរក្រៀងសែនជ័យ បានចោទប្រកាន់លើជនជាតិចិនមួយក្រុម ដែលធ្វើការនៅក្រុមហ៊ុនមួយឈ្មោះ ខេមបូឌា បាណាណា ហៅកាត់ថា C.B.A ថា បានប្រើប្រាស់អាវុធបា.ញ់សត្វគោក្របីជាច្រើនក្បាលដោយខ្លះងាប់ ខ្លះរបួស និងខ្លះទៀតបាត់ខ្លួនជាបន្តបន្ទាប់ ។
ប្រជាពលរដ្ឋនៅស្រុកអូរក្រៀងសែនជ័យ បានលើកឡើងថា ហេតុការណ៍នេះបានកើតឡើង កាលពីរសៀល ថ្ងៃទី១ ខែមីនា ឆ្នាំ២០២៥ ហើយពួកគេលើកឡើងថា ជនជាតិចិនមួយក្រុមនេះបាននាំគ្នាគៀងសត្វគោក្របីរបស់ពួកគាត់ រួចហើយប្រើប្រាស់អាវុធបា.ញ់ បណ្តាលឱ្យសត្វគោមួយក្បាលងាប់នៅនឹងកន្លែងរបួស២ក្បាល និងបាត់ក្របីចំនួនបីក្បាលទៀត ។

ក្រោយកើតហេតុការណ៍នេះ ប្រជាពលរដ្ឋដែលជាម្ចាស់សត្វពាហនៈខាងលើបន្តថា រហូតមកដល់ថ្ងៃទី៣ មីនា ២០២៥ នេះ ក្រុមជនដៃដល់ដែលជាជនជាតិចិនខាងលើមិនត្រូវបានឃាត់ខ្លួនពីសំណាក់កម្លាំងសមត្ថកិច្ចនៅឡើយទេ ។ ប្រជាពលរដ្ឋខាងលើបន្ថែមទៀតថា ក្រុមជនជាតិចិនខាងលើ គឺបានជិះរថយន្តទំនើបមួយគ្រឿង ហើយកៀងសត្វគោក្របីរបស់ពួកគាត់ឱ្យចូលទៅក្នុងបរិវេណចម្ការរបស់ក្រុមហ៊ុន និងបានប្រើប្រាស់កាំភ្លើ.ងបា.ញ់ទៅលើសត្វគោរបស់ពួកគាត់តែម្តង បណ្ដាលឱ្យងាប់ និងរបួសជាច្រើនក្បាល ។ ក្រោយបា.ញ់ប្រហាររួចមកពួកគេបានប្រើឱ្យសន្តិសុខលើកសត្វគោដាក់ត្រាក់ទ័រ ដើម្បីដឹកចូលក្រុមហ៊ុនវះយកសាច់ ។
តាមការបញ្ជាក់ពីប្រជាពលរដ្ឋ ដែលជាម្ចាស់សត្វគោក្របីដដែលនោះថា ករណីបា.ញ់ប្រហារសត្វគោក្របី ចេញពីសំណាក់ក្រុមជនជាតិចិនមួយក្រុមនេះមិនមែនទើបនឹងកើតឡើងនោះទេ កន្លងមកមានសត្វគោក្របីរបស់ពលរដ្ឋងាប់នៅក្នុងព្រៃជាបន្តបន្ទាប់ ដោយមានស្នាមត្រូវគ្រា.ប់កាំភ្លើ.ង ។
ពាក់ព័ន្ធនឹងករណីនេះខាងសមត្ថកិច្ចក៏បានឆ្លើយតបនឹងសំនួររបស់អ្នកសារព័ត៌មានផងដែរ ដោយលើក ឡើងថា កម្លាំងជំនាញនៃស្នងការដ្ឋាននគរបាលខេត្តក្រចេះកំពុងស្រាវជ្រាវស៊ើបអង្កេតហើយ ហើយលទ្ធផលយ៉ាងណានោះនឹងផ្សព្វផ្សាយជូនសាធារណៈ ។ ផ្អែកតាមការឆ្លើយតបនេះ គឺបញ្ជាក់ថា សមត្ថកិច្ចនៅខេត្តក្រចេះបានដឹងករណីនេះហើយ ។ ដូច្នេះសង្ឃឹមថា នឹងវែកមុខហើយកំណត់មុខសញ្ញាឈានទៅរំលត់បញ្ហានេះជាបន្ទាន់ ។

សមត្ថកិច្ចត្រូវរកអោយឃើញថា តើអាវុធទាំងនេះមានប្រភពពីណា ហើយតើហេតុអ្វីបានជាពួកគេមានអាវុធ? តើមានច្បាប់ពីណា ដែលអាចអោយពួកគេប្រើប្រាស់អាវុធធ្វើការបា.ញ់ប្រហារផ្តេសផ្តាស់បែបនេះ។
ជាការពិត សត្វទាំងនោះអាចដើរចូលចម្ការ ឬដែនកំណត់របស់ក្រុមហ៊ុន ប៉ុន្តែដរាបណាក្រុមហ៊ុនមិនធ្វើរបងត្រឹមត្រូវគេមិនទម្លាក់កំហុសមកលើគោក្របីឡើយ ។ នៅក្នុងករណីដែលមានរបងទោះសត្វទាំងនោះចូល គឺមានសិទ្ធិត្រឹមចាប់ឃុំ ហើយរង់ចាំម្ចាស់ចូលដោះស្រាយ ។ ប៉ុន្តែពួកគេគ្មានសិទ្ធិបា.ញ់សម្លា.ប់ជីវិតសត្វរបស់អ្នកស្រុក ហើយក៏គ្មានសិទ្ធិប្រើប្រាស់អាវុធបែបនេះដែរ ។
សរុបមកវិញ សមត្ថកិច្ចខេត្តក្រចេះ និងអាជ្ញាធរដែនដី ក៏ដូចជា ស្ថាប័នពាក់ព័ន្ធគួរតែស្វែងរកការពិតលើ រឿងនេះឲ្យឃើញ ហើយបកស្រាយប្រាប់ពលរដ្ឋឲ្យយល់ជាបន្ទាន់ កុំអោយពលរដ្ឋមានអារម្មណ៍ថ្នាំងថ្នាក់ បន្ថែមទៀត ។ រឿងបា.ញ់សម្លា.ប់សត្វចិញ្ចឹមអ្នកស្រុកនោះ គឺជារឿងត្រូវរការពិត និងហេតុផលឲ្យច្បាស់លាស់ឲ្យខានតែបាន ។ ប៉ុន្តែរឿងដែលធ្ងន់ធ្ងរ គឺការប្រើប្រាស់អាវុធ ។ រឿងអាវុធនេះ ប្រសិនបើសមត្ថកិច្ច នៅតែមិនរឹតបន្តឹង និងមិនចាត់វិធានការឲ្យបានមុតមាំទេនោះ វិនាសកម្មដែលប៉ះពាល់ដល់សន្តិសុខជាតិ និងសណ្តាប់ធ្នាប់សង្គម គឺកាន់តែរងនូវការគំរា.មកំហែងបន្ថែមទៀតមិនខាន ។
នៅពេលសមត្ថកិច្ចកាន់តែជួយដល់ពលរដ្ឋ ពេលនោះនឹងកាន់តែមានការស្រឡាញ់ និងគាំទ្រពីប្រជាជនកម្ពុជា ។ ដូច្នេះ សមត្ថកិច្ចត្រូវខំធ្វើការអោយដូចតាមការណែនាំរបស់មេដឹកនាំដែលថា «មន្ត្រីត្រូវបម្រើរាស្ត្រ» ៕
ចែករំលែកព័តមាននេះ