ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងកាយដីដាក់ទុយោទឹកមិនកិ.នបង្ហាប់ ក្រុមហ៊ុន​ទឹក​ស្អាត​ក្រុង​សិរី​សោភ័ណ​បាន​បដិសេធ​

17 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖​ ក្រុមហ៊ុន​ទឹក​ស្អាត​ក្រុង​សិរី​សោភ័ណ​បាន​បដិសេធ​ការតវ៉ារបស់អ្នកស្រុក​ថា​ កាយ​ដាក់​ទុយោ​ទឹក​មិន​បាន​កិន​បង្ហាប​មាន​ជង្ហុក​​ជួប​ការ​លំបាក​ដល់​អ្នកដំណើរ​ជា​គម្រោង​ទឹក​កខ្វក់​នៅ​ផ្លូវ​ខាងកើត​ផ្សារ​សិរី​សោភ័ណ​សង្កាត់​ព្រៈ​ពន្លា ក្រុង​សិរី​សោភ័ណ​។ គួររំលឹកថា ក្រុមហ៊ុន​ទឹក​ស្អាត​កាយ​ផ្លូវ​ដាក់​ទុយោ​ទឹក​រួច​លុប​វិញ​ឱ្យ​តែ​រួចពីដៃ កាលពី​ថ្ងៃ​ទី​០៣ ខែមីនា ឆ្នាំ​២០២៥​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវ​ខាងកើត​ផ្សារ​សិរី​សោភ័ណ…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖​ ក្រុមហ៊ុន​ទឹក​ស្អាត​ក្រុង​សិរី​សោភ័ណ​បាន​បដិសេធ​ការតវ៉ារបស់អ្នកស្រុក​ថា​ កាយ​ដាក់​ទុយោ​ទឹក​មិន​បាន​កិន​បង្ហាប​មាន​ជង្ហុក​​ជួប​ការ​លំបាក​ដល់​អ្នកដំណើរ​ជា​គម្រោង​ទឹក​កខ្វក់​នៅ​ផ្លូវ​ខាងកើត​ផ្សារ​សិរី​សោភ័ណ​សង្កាត់​ព្រៈ​ពន្លា ក្រុង​សិរី​សោភ័ណ​។ គួររំលឹកថា ក្រុមហ៊ុន​ទឹក​ស្អាត​កាយ​ផ្លូវ​ដាក់​ទុយោ​ទឹក​រួច​លុប​វិញ​ឱ្យ​តែ​រួចពីដៃ

កាលពី​ថ្ងៃ​ទី​០៣ ខែមីនា ឆ្នាំ​២០២៥​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​ផ្លូវ​ខាងកើត​ផ្សារ​សិរី​សោភ័ណ បាន​រិៈ​គន់​ក្រុមហ៊ុន​ទឹក​ស្អាត​កាយ​ដាក់​ទុយោ​កាត់​ផ្លូវ​ហើយ​មិន​បាន​កិន​បង្ហាប់​បណ្តាល​ផុង​រថយន្ត​និង​ម៉ូតូ​ឆ្លងកាត់​ជួប​ការ​លំបាក់​ធ្វើ​រួច​តែ​ពី​ដៃ​មិន​គឹ​ត​ការ​លំបាក់​ដល់​ប្រជាពលរដ្ឋ​ឆ្លងកាត់​។

ក្រោយ​សារព័ត៌មាន​និង​បណ្តាញ​សង្គម​ផ្សព្វផ្សាយ​ស្រាប់តែ​ក្រុមហ៊ុន​ទឹក​ស្អាត​បកស្រាយ​ថា​៖​ជង្ហុកដែល​កាយ​ដាក់​ទុយោ​មិន​បាន​កិន​បង្ហាប់​ហើយ​មាន​ជង្ហុក​​រថយន្ត​ម៉ូតូ​ឆ្លងកាត់​ជួប​ការ​លំបាកទៅ​មក​នោះ​គឺ​មិនមែន​ក្រុម​​ហ៊ុន​ទឹក​ស្អាត​ជា​អ្នក​កាយ​ដាក់​ទុក​យោ​ប្រព័ន្ធ​ប្រព្រឹត្តិកម្ម​ទឹក​កខ្វក់​​ទេ ។

ប្រជាពលរដ្ឋ​សារ​ទ​ថា​៖​ក្រោយ​សារព័ត៌មាន​និង​បណ្តាញ​សង្គម​បាន​ផ្សព្វផ្សាយ​ឃើញ​អាជ្ញាធរ​មូលដ្ឋាន​បានអោយ​គ្រឿងចក្រ​ទៅ​ឈូស​ឆាយ​និង​ចាក់​ដី​ថ្ម​បំពេញ​ចំ​ហុ​ក​ហើយ​កិន​បង្ហាប់​រថយន្ត​និង​ម៉ូតូ​ទៅ​មក​បាន​ដោយ​ងាយស្រួល​ហើយ​សង្ឃឹមថា​ក្រុមហ៊ុន​កាយ​ផ្លូវ​ដាក់​ទុយោ​ទឹក​ហើយ​និង​កិន​បង្ហាប់​អោយ​បាន​ល្អ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ