ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុនទឹកស្អាតកាយផ្លូវដាក់ទុយោទឹករួចលុបវិញឱ្យតែរួចពីដៃ

21 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយ​មាន​ជ័យ​ ៖ ​ប្រជាពលរដ្ឋ​រិៈ​គន់​ក្រុមហ៊ុន​ទឹក​ស្អាត​ក្រុង​សិរី​សោភ័ណ​កាយ​ផ្លូវ​ដាក់​ទុយោ​ទឹក​កាយ​លុបវិញ​​មិន​បាន​កិន​បង្ហាប់​អោយ​បាន​ល្អ​ជង្ហុក​​ធ្វើ​ឱ្យ​អ្នកបើកបរ​ជួប​ការ​លំបាក​យ៉ាងខ្លាំង​នៅ​ថ្ងៃ​ទី​០៣ ខែមីនា ឆ្នាំ​២០២៥​ នៅ​ផ្លូវ​ខាងកើត​ផ្សារ​សិរី​សោភ័ណ​។ ប្រជាពលរដ្ឋ​បាន​ប្រាប់​ថា​៖​ក្រុមហ៊ុន​ទឹក​ស្អាត​ក្រុង​សិរី​សោភ័ណ​ពិតជា​ធ្វើការ​អោយ​រួច​ពី​ដៃ​មិន​បាន​ខ្វល់​ពី​ប្រជាពលរដ្ឋ​ជួបការលំបាកទេ ។ ជាក់ស្តែង​ផ្លូវ​ខាងកើត​ផ្សារ​សិរី​សោភ័ណ​ក្រោយ​ការ​ដាក់​ទុយោ​ទឹក​រួចរាល់​ហើយ​ចាក់​ដី​រុញ​លុប​គ្មាន​កិន​បង្ហាប់​ទើប​រថយន្ត​ទៅ​មក​ផុង​បណ្តាលឱ្យ​​រថយន្ត​ទៅ​មក​ជួប​ការ​លំបាក​រថយន្ត​តូច​ខ្លៈ​ត្រូវ​បាន​ថយ​រឺ​បត់​ក្រោយ​វិញ​ដោយ​ឆ្លងកាត់​មិន​បាន​និង​ជួប​ការ​លំបាក​បំផុត។ ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា​…

ខេត្តបន្ទាយ​មាន​ជ័យ​ ៖ ​ប្រជាពលរដ្ឋ​រិៈ​គន់​ក្រុមហ៊ុន​ទឹក​ស្អាត​ក្រុង​សិរី​សោភ័ណ​កាយ​ផ្លូវ​ដាក់​ទុយោ​ទឹក​កាយ​លុបវិញ​​មិន​បាន​កិន​បង្ហាប់​អោយ​បាន​ល្អ​ជង្ហុក​​ធ្វើ​ឱ្យ​អ្នកបើកបរ​ជួប​ការ​លំបាក​យ៉ាងខ្លាំង​នៅ​ថ្ងៃ​ទី​០៣ ខែមីនា ឆ្នាំ​២០២៥​ នៅ​ផ្លូវ​ខាងកើត​ផ្សារ​សិរី​សោភ័ណ​។

ប្រជាពលរដ្ឋ​បាន​ប្រាប់​ថា​៖​ក្រុមហ៊ុន​ទឹក​ស្អាត​ក្រុង​សិរី​សោភ័ណ​ពិតជា​ធ្វើការ​អោយ​រួច​ពី​ដៃ​មិន​បាន​ខ្វល់​ពី​ប្រជាពលរដ្ឋ​ជួបការលំបាកទេ ។ ជាក់ស្តែង​ផ្លូវ​ខាងកើត​ផ្សារ​សិរី​សោភ័ណ​ក្រោយ​ការ​ដាក់​ទុយោ​ទឹក​រួចរាល់​ហើយ​ចាក់​ដី​រុញ​លុប​គ្មាន​កិន​បង្ហាប់​ទើប​រថយន្ត​ទៅ​មក​ផុង​បណ្តាលឱ្យ​​រថយន្ត​ទៅ​មក​ជួប​ការ​លំបាក​រថយន្ត​តូច​ខ្លៈ​ត្រូវ​បាន​ថយ​រឺ​បត់​ក្រោយ​វិញ​ដោយ​ឆ្លងកាត់​មិន​បាន​និង​ជួប​ការ​លំបាក​បំផុត។

ប្រជាពលរដ្ឋ​បាន​បញ្ជាក់​ថា​ ​រយៈ​កន្លង​មកនេះ​គេ​សង្កេត​ឃើញ​ក្រុមហ៊ុន​ទឹក​ស្អាត​ក្រុង​សិរី​សោភ័ណ បាន​ត​បណ្តាញ​ថ្មី​ដោយ​កាយ​ផ្តាច់​ផ្លូវ​បេតុង​និង​កៅស៊ូ​និង​គ្រួ​ស​ក្រហម​ហើយ​ចិញ្ចើម​ផ្លូវ​ការ៉ូឡា​ដែល​នៅ​មុខ​ផ្ទៈ​ប្រជាពលរដ្ឋ ក្រោយ​ក្រុមការងារ​ទឹក​ស្អាត​កាយ​ដាក់​ទុយោ​ទឹក​ហើយ​តែងតែ​ឈូស​លុប​ដោយ​គ្មាន​ការ​កិន​បង្ហាប់​ទេ​កាលពី​រដូវវស្សា​កន្លង​មក​ភក់ជ្រាំ​តាម​មុខ​ផ្ទៈគេ ​និង​ផ្លូវ​កន្លែងកាយ​​ពិតជា​លំបាក ដែល​ក្រុមហ៊ុន​គឹ​ត​តែ​ប្រយោជន៍​ខ្លួន​មិន​គឹ​ត​ពី​អារម្ភ​ប្រជាពលរដ្ឋ​សុំ​អោយ​អភិបាលខេត្ត​និង​ក្រុង​ជា​ពិសេស​មន្ត្រី​ជំនាញ​ជួយ​មើល​និង​ពិចារណា​ផង​។

លោក ស្រេង សុផល អភិបាលក្រុង​សិរី​សោភ័ណ​បាន​ប្រាប់​ថា ​ក្រោយ​លោក​បាន​ទទួល​ព័ត៌មាន​បាន​ដឹង​នៅ​ចំណុច​ផ្លូវ​ខាងកើត​ផ្សារ​សិរី​សោភ័ណ​ត្រូវ​បាន​ក្រុមហ៊ុន​ទឹក​ស្អាត​កាយ​ផ្តាច់​ដាក់​បណ្តាញ​ទុយោ​ទឹក​ស្អាត​រួច​ហើយ​ឈូស​ដី​លុប​ជង្ហុក​​រថយន្ត​ទៅ​មក​លំបាក ​លោក​ប្រាប់​ទៅ​ក្រុមហ៊ុន​ទឹក​ស្អាត​សម្រួល​ឡើង​វិញ​អោយ​រថយន្ត​មក​ដោយ​ស្រួល​វិញ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ