ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​ឈ្មួញ​រកស៊ី​ទិញ-​លក់​ដីម្នាក់​បញ្ជូន​ទៅ​តុលាការ ករណី​ប្រើ​​សែក​ស្អុយ​ជាង​៣លាន​ដុល្លារ​​អា​មេ​រិ​ក

20 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សមត្ថ​កិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ នា​រសៀល​ថ្ងៃ​ទី​៥ ខែ​មីនា ឆ្នាំ​២០២៥ នេះ បាន​ចាប់​បញ្ជូន​ខ្លួន​ឈ្មួញ​រកស៊ី​ទិញ​-​លក់​ដី​ធ្នីម្នាក់​ប​ញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់​ពាក់​ពី​បទ​.​មិន​បំពេញ​កាត ព្វ​កិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញ​ដូរ​បាន​(​ចេញ​មូលប្បទានប័ត្រ​គ្មាន​សាច់ប្រាក់​)…

រាជធានី​ភ្នំពេញ ៖ សមត្ថ​កិច្ច​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ នា​រសៀល​ថ្ងៃ​ទី​៥ ខែ​មីនា ឆ្នាំ​២០២៥ នេះ បាន​ចាប់​បញ្ជូន​ខ្លួន​ឈ្មួញ​រកស៊ី​ទិញ​-​លក់​ដី​ធ្នីម្នាក់​ប​ញ្ជូន​ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ ពាក់​ពាក់​ពី​បទ​.​មិន​បំពេញ​កាត ព្វ​កិច្ច​ចំពោះ​ឧបករណ៍​អាច​ជួញ​ដូរ​បាន​(​ចេញ​មូលប្បទានប័ត្រ​គ្មាន​សាច់ប្រាក់​) ​សែក​ស្អុយ​​ជាង​៣​លាន​ដុល្លារ​អា​មេ​រិ​ក ។

ជនសង្ស័យ​មានឈ្មោះ ជុំ លីវ​ណ្ណា​រិ​ទ្ធិ ភេទ​ប្រុស អាយុ៤៣ឆ្នាំ មុខរបរ​ទិញ​លក់​ដីធ្លី មាន​អា​សយ​ដ្ឋាន​នៅ​ភូមិ​ព្រែក​សំរោង​១ សង្កាត់​តា​ខ្មៅ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។ ការ​ចាប់​បញ្ជូន​ខ្លួន​ឈ្មួញ​រកស៊ី​ទិញ​លក់​ដីធ្លី​ខាងលើ​នេះ​ ត្រូវ​បាន​សមត្ថកិច្ច​បង្ហើប​ឲ្យ​ដឹង​ថា ក្នុង​អំឡុង​ឆ្នាំ​២០២៤ ឈ្មោះ ជុំ លីវ​ណ្ណា​រិ​ទ្ធិ បាន​ទទួលយក​ប្រាក់​ពី​ឈ្មោះ ផាង វិសាល ចំនួន​៦​លាន​៦​សែន​ដុល្លារ​អា​មេ​រិ​ក ដើម្បី​យក​ទៅ​រត់ការ​ទិញ​ដី​មួយ​កន្លែង​ទំ​ហំ៥៨​០០០​ម៉ែត្រការ៉េ ស្ថិត​នៅ​ផ្លូវ​ហាណូយ ភូមិ​ឃ្មួ​ញ សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ (​មិន​បាន​សម្រេច​) ។  

ក្រោយមក ​ជនសង្ស័យ​ឈ្មោះ ជុំ លីវ​ណ្ណា​រិ​ទ្ធិ បាន​ឯកភាព​ប្រគល់​ប្រាក់​ថ្លៃ​ទិញ​ដី​មួយ​ចំនួន​ឲ្យ​ទៅ​ដើមបណ្តឹង​វិញ នៅ​ខ្វះ​៣​លាន​៤​សែន​ហាសិប​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ទៀត ។ ខណៈ​ពេល​នោះ​ជន សង្ស័យ​បាន​ចេញ​មូលប្បទានប័ត្រ​ចំនួន​៣​សន្លឹក​ស្មើ​ទឹកប្រាក់​​ជាង​៣​លាន​ដុល្លារ​អា​មេ​រិ​ឲ្យ​ទៅ​ដើមបណ្តឹង​វិញ ។

លុះដល់​ថ្ងៃ​កំណត់​ ជន​រង​គ្រោះ​បាន​យក​មូលប្បទានប័ត្រ​នោះ​ទៅ​បើកប្រាក់​ពី​ធនាគារ ស្រាប់តែ​ខាង​ធនាគារ​បញ្ជាក់​ថា មូលប្បទានប័ត្រ​ទាំង​៣​សន្លឹក​នោះ​គ្មាន​សាច់ប្រាក់​ទេ ពោល​គឺ​សែក
​ស្អុយ ។

បន្ទាប់​ពី​ដឹង​ថា ​សែក​៣​ស​ន្លឹក​នោះ​ ជា​សែក​ស្អុយ​គ្មាន​សាច់ប្រាក់ ជន​រង​គ្រោះ​បាន​ទាក់ទង​ទៅ​ជនសង្ស័យ ដើម្បី​ជួប​គ្នា​រក​ដំណោះស្រាយ​ក្រៅ​ប្រពន្ធ​តុលាការ​ជា​ច្រើន​លើក ផ្ទុយ​ទៅ​វិញ​ ជន​សង្ស័យ​បាន​គេចវេស​ពី​បំណុល ថែម​ទាំង​បិទ​ការ​ទំនាក់ទំនង​គេច​រហូត ។ ហេតុ​ដូច្នោះ​ ទើប​ជន​រង​គ្រោះ​សម្រេចចិត្ត​ប្តឹង​សមត្ត​កិច្ច ឲ្យ​ជួយ​ចាត់ការ​តាម​ផ្លូវច្បាប់ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ