រាជធានីភ្នំពេញ ៖ លោកតាធាក់ស៊ីក្លូជាមួយបុរសម្នាក់ដោយសារទាស់ពាក្យសំម្តី បណ្តាលអោយបុរសវ័យក្មេងវា.យទៅលើលោកតាធាក់ស៊ីក្លូ ចំនួន០២ដៃ ត្រូវចំផ្នែកក្បាល ផ្អើលសមត្ថកិច្ចចុះមកអន្តរាគមន៍ ។

ហេតុការណ៍នេះបង្កការភ្ញាក់ផ្អើល កាលពីវេលាម៉ោង៩ និង៣០នាទីយប់ ថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៥ ស្ថិតនៅក្នុងផ្សារឌុយមិច ផ្លូវ១០៩ ក្បែរស្តុបសុកហុក សង្កាត់ អូរឫស្សី ខណ្ឌ៧មករា រាជធានីភ្នំពេញ ។

យោងតាមប្រភពពីបុរសវ័យក្មេង បានអោយដឹងថា មុនឈានដល់ប្រើអំពើហិ.ង្សាដែលរូបខ្លួន បានប្រើប្រាស់ហិ.ង្សាវា.យដោយដៃទៅលើលោកតា វ័យ៧០ឆ្នាំដែលធាក់ស៊ីក្លូគេងតាមផ្លូវនោះ គឺដោយសារ « លោកតាគាត់ឈ្លើយ ឈ្លើយម៉ង តមាត់ចុះឡើងជាមួយរូបខ្លួន តាឈ្លើយ គឺវា.យហើយ» ។

ប្រភពពីលោកតាស៊ីក្លូបាននិយាយថា រូបគាត់មិនបានទៅនិយាយអ្វីជាមួយបុរសនោះធ្ងន់ធ្ងរអ្វីនោះទេ ខណៈគាត់កំពុងអង្គុយនៅលើស៊ីក្លូសុខៗ ស្រាប់តែបុរសវ័យក្មេងនោះមកវា.យគាត់តែម្តង ត្រូវក្បាលចំនួន២ដៃ ។
បច្ចុប្បន្ន បុរសវ័យក្មេងខាងលើត្រូវសមត្ថកិច្ច អោយធ្វើការសុំទោសជាសាធារណៈនៅកាន់អធិការដ្ឋាននគរបាលខណ្ឌ៧មករានឹងបង្ហោះនៅលើផេក ហើយត្រូវសងសំណងជាទឹកប្រាក់មួយចំនួនទៅកាន់លោកតាធាក់ស៊ីក្លូ ៕


ចែករំលែកព័តមាននេះ