ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេចក្តីបំភ្លឺ ៖ ការស្លា.ប់សត្វគោមួយក្បាលមិនជាប់ពាក់ព័ន្ធនឹងបុគ្គលិករបស់ក្រុមហ៊ុនខេមបូឌាន បាណាណា អេហ្គ្រីខល ឆឺរ័ល ឯ.កឡើយ

22 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន បា​ណា​ណា អេ​ហ្គ្រី​ខ​ល​ឆឺ​រ៉​ល ឯ​.​ក (CBA) បាន​ចេញ​សេចក្តី​បំភ្លឺ​មួយ​ថា ហេតុការណ៍​ពាក់ព័ន្ធ​នឹង​ការងាប់​សត្វ​គោមួយ​ក្បាល…

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន បា​ណា​ណា អេ​ហ្គ្រី​ខ​ល​ឆឺ​រ៉​ល ឯ​.​ក (CBA) បាន​ចេញ​សេចក្តី​បំភ្លឺ​មួយ​ថា ហេតុការណ៍​ពាក់ព័ន្ធ​នឹង​ការងាប់​សត្វ​គោមួយ​ក្បាល នា​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២៥ កន្លង​ទៅ​នេះ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​បុគ្គលិក​របស់​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន បា​ណា​ណា អេ​ហ្គ្រី​ខ​ល ឆឺ​រ័ល ឯ​.​ក (CBA) ឡើយ ។

សេចក្តី​បំភ្លឺ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ថ្មី​ៗ​នេះ​មាន​សារព័ត៌មាន​មួយ​ចំនួន​បាន​ចុះ​ផ្សាយ​នូវ​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ករណី​ប្រទះ​ឃើញ​គោមួយ​ក្បាល​ងាប់ ក្នុង​កសិដ្ឋាន​ចម្ការ​ចេក​របស់​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន បា​ណា​ណា អេ​ហ្គ្រី​ខ​ល​ឆី​វ័ល ឯ​.​ក (CBA) រួម​ទាំង​មានការ​បរិយាយ​ក្នុង​ន័យ​ចោទប្រកាន់​មក​លើ​ថ្នាក់ដឹកនាំ និង​បុគ្គលិក​របស់​ក្រុមហ៊ុន ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​អាវុធ​បាញ់​សត្វ​គោក្របី​របស់​ប្រជាពលរដ្ឋ​ងាប់​ជា​ច្រើន​ក្បាល​ផង​ដែរ ទាំង​ដែល​មិន​បាន​ធ្វើការ​សាកសួរ​ព័ត៌មាន​ពី​ភាគី​ក្រុមហ៊ុន ដើម្បី​ឱ្យ​ព័ត៌មាន​ដែល​បាន​ផ្សព្វផ្សាយ​នោះ​មាន​តុល្យភាព ។

«​ហេតុការណ៍​ពាក់ព័ន្ធ​នឹង​ការ​ងាប់​សត្វ​គោមួយ​ក្បាល នា​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២៥ កន្លង​ទៅ​នេះ មិន​ជាប់​ពាក់ព័ន្ធ​នឹង​បុគ្គលិក​របស់​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន បា​ណា​ណា អេ​ហ្គ្រី​ខ​ល ឆឺ​រ័ល ឯ​.​ក (CBA) ឡើយ ហើយ​រឹតតែ​មិន​ជាប់​ពាក់ព័ន្ធ​នឹង​ថ្នាក់ដឹកនាំ​របស់​ក្រុមហ៊ុន​ផង​ដែរ ដោយហេតុ​ថា អំឡុង​ពេល​នោះ​ថ្នាក់ដឹកនាំ​របស់​ក្រុមហ៊ុន​កំពុង​បំពេញបេសកកម្ម​នៅ​ប្រទេស​ជប៉ុន​» ។ នេះ​បើ​តាម​សេចក្តី​បំភ្លឺ ។

ទោះបីជា​ហេតុការណ៍​ខាងលើ​នេះ មិន​មាន​ជាប់​ពាក់ព័ន្ធ​នឹង​បុគ្គលិក និង​ថ្នាក់ដឹកនាំ​របស់​ក្រុមហ៊ុន​ក៏​ដោយ​ក៏​ហេតុការណ៍​នេះ​បាន​កើតឡើង​ក្នុង​ទីតាំង​កសិដ្ឋាន​ចម្ការ​ចេក​របស់​ក្រុមហ៊ុន ដូច្នេះ​ក្រុមហ៊ុន​បាន និង​កំពុងធ្វើការ​សហការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយនឹង​អាជ្ញា​ធរមាន​សមត្ថកិច្ច​ពាក់ព័ន្ធ ក្នុង​ការ​ស៊ើបអង្កេត​ស្វែងរក​ការ​ពិត​តាម​នីតិវិធី​ក៏​ដូច​ជា ស្វែងរក​យុត្តិធម៌​ជូន​ភាគី​ពាក់ព័ន្ធ ។

ផ្ទុយ​មក​វិញ ក្នុង​ករណី​មាន​ជនខិលខូច​ណា​ដែល​មាន​ចេតនា​ទុច្ចរិត បង្កើត​រឿង​មិន​ពិត​ក្នុង​គោលបំណង​ទម្លាក់​កំហុស បង្កាច់​បង្អួច​កេរ្តិ៍ឈ្មោះ កិត្តិយស​របស់​ក្រុមហ៊ុន ក៏​ដូច​ជា ថ្នាក់ដឹកនាំ​របស់​ក្រុមហ៊ុន នោះ​ក្រុមហ៊ុន​សូម​រក្សា​សិទ្ធិ​ចាត់វិធានការ​តាម​ផ្លូវច្បាប់ ។

សូម​បញ្ជាក់​ជូន​ផង​ដែរ​ថា ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន បា​ណា​ណា អេ​ហ្គ្រី​ខ​ល​ឆឺ​រ័ល ឯ​.​ក (CBA) គឺជា​ក្រុមហ៊ុន​វិនិយោគ​លើ​វិស័យ​កសិឧស្សាហកម្ម ដោយ​ផ្តោត​សំខាន់​លើ​ការ​ដាំ​ដុះ និង​នាំ​ចេញ​ផ្លែ​ចេកអំបូង​លឿង​ទៅ​កាន់​បរទេស ។

តាម​រយៈ​ការ​វិនិយោគ​របស់​ក្រុមហ៊ុន ខេ​ម​បូ​ឌា​ន បា​ណា​ណា អេ​ហ្គ្រី​ខ​ល​ឆី​វ័ល ឯ​.​ក (CBA) បាន​បង្កើត និង​ផ្តល់​ឱកាស​ការងារ​ជាង​មួយ​ពាន់​កន្លែង​ដល់​ប្រជាពលរដ្ឋ​កម្ពុជា ជា​ពិសេស​ប្រជាពលរដ្ឋ​ក្នុង​មូលដ្ឋាន ដោយ​អាច​បំពេញការងារ​ជា​លក្ខណៈ​គ្រួសារ (​ឪពុក​ម្តាយ កូន ប្តី​ប្រពន្ធ ធ្វើការ​ជុំ​គ្នា​) ទទួល​បាន​ប្រាក់​ចំណូល​ខ្ពស់ រួម​ទាំង​ផ្តល់​នូវ​ទីកន្លែង​ស្នាក់​នៅ​អាហារ រួម​ទាំង​មានការ គិតគូរ​ពី​សុខ​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ (​កម្មករនិយោជិត​) តាម​រយៈ​ការ​បង់​វិភាគទាន​បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.) ជូន​ផង​ដែរ ការណ៍​នេះ​បាន​ផ្តល់​នូវ​ភាព​ងាយស្រួល​ដល់​ប្រជាពលរដ្ឋ​ដោយ​មិន​ចាំបាច់​ធ្វើ​ចំណាកស្រុក ដើម្បី​ប្រកប​របរ​រកស៊ី នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ