ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្មករ​សំណង់ ជិះ​ម៉ូតូ​បុក​រថយន្ត បោក​ក្បាល​ស្លា​.​ប់​នៅ​នឹង​កន្លែង

1 ថ្ងៃ មុន

រាជធានី​ភ្នំពេញ ៖ កម្មករ​សំណង់​ម្នាក់ បាន​បោក​ក្បាល​ស្លា​.​ប់​នៅ​នឹង​កន្លែង ខណៈ​ពេល​ដែល​ជិះ​ម៉ូតូ​មួយ​គ្រឿង ទៅ​បុក​ជាមួយ​រថយន្ត​ដឹក​ទំនិញ​មួយ​គ្រឿង នៅ​ចំណុច​ផ្លូវបំបែក​ជា​បួន ។ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៦​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​០៤…

រាជធានី​ភ្នំពេញ ៖ កម្មករ​សំណង់​ម្នាក់ បាន​បោក​ក្បាល​ស្លា​.​ប់​នៅ​នឹង​កន្លែង ខណៈ​ពេល​ដែល​ជិះ​ម៉ូតូ​មួយ​គ្រឿង ទៅ​បុក​ជាមួយ​រថយន្ត​ដឹក​ទំនិញ​មួយ​គ្រឿង នៅ​ចំណុច​ផ្លូវបំបែក​ជា​បួន ។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​០៦​និង​១០​នាទី​ព្រឹក​ថ្ងៃ​ទី​០៤ ខែមីនា ឆ្នាំ​២០២៥ នៅ​ចំណុច​ផ្លូវបំបែក​ជា​បួន លើ​មហាវិថី​ឌី​ប៉ុក កែង​ផ្លូវ​៣០​ម៉ែត្រ ក្នុងភូមិ​កប់​ស្រូវ​តូច សង្កាត់​គោក​រកា ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។

ជន​រង​គ្រោះ ដែល​បាត់​បង់ជីវិត ឈ្មោះ ឃួ​ន សា​វឿ​ន ភេទ​ប្រុស អាយុ​៣០​ឆ្នាំ មុខរបរ​កម្មករ​សំណង់ ស្នាក់​នៅ​ភូមិ​អង្គ​ខ្ជាយ​ខាងត្បូង ឃុំ​ដាន់​គោម ស្រុក​អង្គរ​ជ័យ ខេត្តកំពត បាន​បោក​ក្បាល​ស្លា​.​ប់​នៅ​កន្លែង​កើតហេតុ ។

តាម​នគរបាល​ឲ្យ​ដឹង​ថា គ្រោះថ្នាក់​ចរាចរណ៍​នេះ រវាង​រថយន្ត​ម៉ាក​ហ៊ី​យ៉ា​ន​ដាយ ពណ៌​ស ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 3F-4339 ចំនួន​០១​គ្រឿង អ្នកបើកបរ​ឈ្មោះ អ៊ឹម ច័ន្ទ​រិ​ទ្ធ ភេទ​ប្រុស អាយុ​២៩​ឆ្នាំ ត្រូវ​បាន​ឃាត់ខ្លួន និង​ម៉ូតូ​ម៉ាក HONDA C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​តាកែវ 1AA-9936 ។

តាម​ព័ត៌មាន​បានអោយ​ដឹង​ថា នៅ​មុន​ពេល​កើតហេតុ គេ​ឃើញ​រថយន្ត​១​គ្រឿង​ខាងលើ ធ្វើ​ដំណើ​តាម​ផ្លូវ​ឌឺ​ប៉ុក ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ។ លុះ​មក​ដល់​កន្លែង​កើតហេតុ កែង​ផ្លូវ​៣០​ម៉ែត្រ មាន​ម៉ូតូ​០១​គ្រឿង របស់​ជន​រង​គ្រោះ បាន​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​មក​បុក​រថយន្ត​ពេញទំហឹង បណ្តាល​អោយ​បោក​ក្បាល​ស្លា​.​ប់​នៅ​កន្លែង​។ បន្ទាប់​ពី​កើត​មាន​គ្រោះថ្នាក់ អ្នកបើកបរ​រថយន្ត និង​ព្រូ​ម្នាក់​បាន​ព្យាយាម​បើក​គេច រហូត​មក​ដល់​បុរី​ពិភព​ថ្មី​ឈូក​វ៉ា​១ ប្រមាណ​ជាង​១​គីឡូម៉ែត្រ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ឃាត់ខ្លួន ។

អ្នកបើកបរ និង​ព្រូ ព្រមទាំង​រថយន្ត និង​ម៉ូតូ ត្រូវ​បាន​សមត្ថកិច្ច​ចុះ​ទៅ​វាស់វែង បញ្ជូន​ទៅ​កាន់​ការិយាល័យ​ចរ​រា​ចរណ៍​ផ្លូវគោក ដើម្បី​បន្ត​នីតិវិធី ។ ចំណែក​សព​ជន​រង​គ្រោះ ត្រូវ​បាន​សមត្ថកិច្ច​ប្រគល់​ទៅ​ឲ្យ​ក្រុម​គ្រួសារ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ