ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជនជាតិ​ចិន​មិនគ្រប់ទឹក​ម្នាក់​វង្វេង​​ដើរ​ធ្លាក់​​ទឹក​ទន្លេ​លង់ស្លា.ប់

12 ឆ្នាំ មុន

រាជធានីភ្នំពេញ​​ ៖ ​​ជនជាតិចិន​​​ដីគោក​​ម្នាក់​បានស្លា.ប់បាត់បង់ជីវិត ​​ដោយសារ​តែ​​​វង្វេង​ស្មារតី​​ដើរធ្លាក់​​ទឹកទន្លេ​បាសាក់ លុះព្រឹក​​ឡើងថ្ងៃ​ទី​​៣០ មិថុនា ​២០១១ ​ទើបអណ្តែត​​ទឹកទន្លេ​​​មុខ​វត្ត​​ព្រែកប្រា ស្ថិត​​ក្នុងសង្កាត់​​ព្រែកប្រា ខណ្ឌ​មាន​ជ័យ ហើយត្រូវ​​បានគេប្រទះ​​ឃើញ និង​ទៅ​ចោម​រោម​​មើលយ៉ាង​កកកុញ​។​ ជនជាតិ​ចិន​

រាជធានីភ្នំពេញ​​ ៖ ​​ជនជាតិចិន​​​ដីគោក​​ម្នាក់​បានស្លាប់បាត់បង់ជីវិត ​​ដោយសារ​តែ​​​វង្វេង​ស្មារតី​​ដើរធ្លាក់​​ទឹកទន្លេ​បាសាក់ លុះព្រឹក​​ឡើងថ្ងៃ​ទី​​៣០ មិថុនា ​២០១១ ​ទើបអណ្តែត​​ទឹកទន្លេ​​​មុខ​វត្ត​​ព្រែកប្រា ស្ថិត​​ក្នុងសង្កាត់​​ព្រែកប្រា ខណ្ឌ​មាន​ជ័យ ហើយត្រូវ​​បានគេប្រទះ​​ឃើញ និង​ទៅ​ចោម​រោម​​មើលយ៉ាង​កកកុញ​។​ ជនជាតិ​ចិន​ដែលស្លាប់​ក្នុង​ឧប្បត្តិហេតុ​​​លង់​ទឹកស្លាប់​​​ខាង​លើនេះ ​មានឈ្មោះ​​​នង ស៊ីហ្វៃ​ អាយុ​២៣​ឆ្នាំ ​គ្មានមុខរបរ​​​​ពិតប្រាកដ ​​បច្ចុប្បន្ន​​​​ស្នាក់នៅ​​ស្រុកខ្មែរ ​ជាមួយ​ឪពុកម្តាយ​ ជា​ថៅ​កែ​​រោងចក្រ​​​​បោកគក់ខោអាវ ស្ថិត​នៅ​ក្នុងភូមិ​​​អូរ​អណ្តូង ​សង្កាត់ព្រែក​ប្រា ខណ្ឌមានជ័យ ។

តាមការរៀបរាប់​​​របស់ស្ត្រីជា​​​ម្តាយ​​​សព​ឈ្មោះ​នង ស៊ី​ហ្វៃ បាន​រៀបរាប់​ប្រាប់​សមត្ថ​កិច្ច​​​ថា ​កូនប្រុសរបស់គាត់​​​មានជំងឺ​​សរសៃ​ប្រសាទ​​ ហើយ​បាន​​បាត់ពីផ្ទះ​​ទាំងពីព្រឹកថ្ងៃទី​២៩ មិថុនា ​​២០១១ ម៉្លេះ ។ ​​ប្រភពដដែលបាន​បន្ត​ថា ​​ពេល​បាត់​ឈ្មោះ​​នង ស៊ីហ្វៃ ពីផ្ទះនោះ ក្រុមគ្រួសារ​​​បានចែក​ផ្លូវគ្នា​ដើរ​រក​ឈ្មោះ​​​នង ស៊ីហ្វៃ​ដែរ ប៉ុន្តែ​រក​ពុំឃើញ​។ លុះព្រឹក​​​ថ្ងៃ​​ទី​៣០ មិថុនា ​​​២០១១ នេះ ក្រុមគ្រួសារ​បានទទួល​​ដំណឹង​ថា ​មានគេ​ប្រទះជើញ​​សព​អណ្តែត​​​ទឹកនៅ​តាម​ដង​​ទន្លេ​បាសាក់  ហើយ​ក្រុមជន​​ជាតិ​អ៊ិស្លាម​​​ដែលរក​ស៊ី​នេសាទ​​ត្រីបានស្រង់​​ឡើងលើគោក ​​ក៏​ទៅ​​ពិនិត្យ​​មើល​ ទើបដឹង​ថា ​ជា​សពរបស់​ឈ្មោះ​​​នង ស៊ីហ្វៃ ​តែម្តង៕