ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្លែ​ទាំង​៧​មុខ​​ងាយស្រួលរក និង​អាច​ការពារ​ថ្លើម​អ្នក

7 ម៉ោង មុន

នៅ​ក្នុង​បន្លែ​មួយ​ចំនួន​មាន​សារធាតុ​ជា​ច្រើន​ដែល​អាច​ការពារ​ថ្លើម​អ្នក​បាន ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ណែនាំ​ប្រាប់​អ្នក​ពី​បន្លែ​ទាំង​៧​មុខ​ដែល​អាច​ជួយ​ការពារ​ថ្លើម​អ្នក​ឲ្យ​មាន​សុខភាព​ល្អ​បាន​។ តើ​មាន​អ្វី​ខ្លះទៅ? ខ្ទឹមស នៅ​ក្នុង​ខ្ទឹមស​នេះ​មាន​វីតាមីន​A B1​និង​C ដែល​អាច​ជួយ​អ្នក​ទប់ស្កាត់​នឹង​មេរោគ​ផ្សេង​ៗ និង​ជាតិពុល​ផ្សេង​ៗ​ដែល​មិន​ងាយ​ធ្វើ​ឲ្យ​អ្នកមាន​ជំងឺថ្លើម​ឡើយ ម្យ៉ាងទៀត​វា​ក៏​ជួយ​ធ្វើ​ឲ្យ​សរសៃឈាម​អ្នក​មិន​ងាយ​កក​រឹង​ដែរ​។ ត្រកួន…

នៅ​ក្នុង​បន្លែ​មួយ​ចំនួន​មាន​សារធាតុ​ជា​ច្រើន​ដែល​អាច​ការពារ​ថ្លើម​អ្នក​បាន ដូចនេះ​ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ណែនាំ​ប្រាប់​អ្នក​ពី​បន្លែ​ទាំង​៧​មុខ​ដែល​អាច​ជួយ​ការពារ​ថ្លើម​អ្នក​ឲ្យ​មាន​សុខភាព​ល្អ​បាន​។ តើ​មាន​អ្វី​ខ្លះទៅ?

ខ្ទឹមស

នៅ​ក្នុង​ខ្ទឹមស​នេះ​មាន​វីតាមីន​A B1​និង​C ដែល​អាច​ជួយ​អ្នក​ទប់ស្កាត់​នឹង​មេរោគ​ផ្សេង​ៗ និង​ជាតិពុល​ផ្សេង​ៗ​ដែល​មិន​ងាយ​ធ្វើ​ឲ្យ​អ្នកមាន​ជំងឺថ្លើម​ឡើយ ម្យ៉ាងទៀត​វា​ក៏​ជួយ​ធ្វើ​ឲ្យ​សរសៃឈាម​អ្នក​មិន​ងាយ​កក​រឹង​ដែរ​។

ត្រកួន

នៅ​ក្នុង​ត្រកួន​មាន​សារធាតុ​ជា​ច្រើន ហើយ​ក៏​មាន​សារធាតុ​ពិសេស​ម្យ៉ាងដែ​លអាច​ជួយ​ចាប់​យកជាតិ​ពុល​ពី​ក្នុង​ពោះវៀន ក្រពះ និង​ថ្លើម​ដែរ ដូចនេះ​អ្នក​អាច​ពិសារ​វា​បាន នោះ​វា​នឹង​ជួយ​ការពារ​ថ្លើម​អ្នក​ឲ្យ​មាន​សុខភាព​ល្អជា​មិន​ខាន​ឡើយ​។

ផ្សិត

នៅ​ក្នុង​ផ្សិត​មាន​សារធាតុ​ដែល​អាច​ជួយ​ការពារ​ថ្លើម​អ្នក​ដូច​គ្នា​ថែម​ទាំង​អាច​ជួយ​តម្រូវ​ជាតិ​ស្ករ​ក្នុង​ខ្លួន​អ្នក​ទៀត​ផង មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​ជួយ​ទប់ស្កាត់​មិន​ឲ្យ​អ្នកមាន​អាកា​រៈ​ហើម​ឡើយ​។

ត្រចៀកកណ្តុរ​ក្រៀម

នៅ​ពេល​ដែល​អ្នក​បរិភោគ​ត្រចៀកកណ្តុរ​ក្រៀម​នេះ​យូរ វា​នឹង​ជួយ​បញ្ចុះ​សម្ពាធ​ឈាម បញ្ចុះ​កាឡូរី ការពារ​មិន​ឲ្យ​សរសៃឈាម​អ្នក​កក​រឹង ថែម​ទាំង​ជួយ​បង្កើន​ប្រ​ព​ន្ធ័​ការពារ​រាង​កាយ​ឲ្យ​រឹង​មាំ​ទៀត​ផង​។

ការ៉ុត

នៅ​ក្នុង​ការ៉ុត​នេះ​មាន​វីតាមីន​A និង​សារធាតុចិញ្ចឹម​ជា​ច្រើន​ទៀត​ដែល​អាច​ជំនួយ​ដល់​ក្រពះ​អ្នក ធ្វើ​ឲ្យ​វា​ឆាប់​រំលាយ​អាហារ ជាង​នេះ​ទៅ​ទៀត​វា​អាច​ជួយ​ការពារ​ជំងឺមហារីក​អ្នក​មិន​ឲ្យ​កាន់តែ​ធ្ងន់ធ្ងរ​ទៅ​ៗ​។

ប៉េងប៉ោះ

នៅ​ក្នុង​ប៉េងប៉ោះ​នេះ​មាន​វីតាមីន​C B1 B2 និង​សារធាតុ​ជា​ច្រើន​ទៀត ដែល​ក្រោយ​ពេល​ដែល​អ្នក​បរិភោគ​រួច វា​នឹង​ជួយ​កំចាត់​ជាតិពុល​ក្នុង​ខ្លួន​អ្នក​ឲ្យ​អស់ ម្យ៉ាងទៀត​ថែម​ទាំង​អាច​ធ្វើ​ឲ្យ​ឈាម​អ្នក​ត្រជាក់ ហើយ​អាច​ការពារ​ថ្លើម​អ្នក​ដូច​គ្នា​។

ត្រឡាច

ក្រោយ​ពេល​ដែល​អ្នក​បរិភោគ​ត្រឡាច​រួច វា​នឹង​ជួយ​ធ្វើ​ឲ្យ​រាង​កាយ​អ្នក​ត្រជាក់ មិន​មាន​អាកា​រៈ​ក្តៅ​ក្នុង​ឡើយ ជាង​នេះ​ទៅ​ទៀត​សំបក​នៃ​ត្រឡាច​អាច​ជួយ​អ្នក​មិន​ឲ្យ​មាន​អាកា​រៈ​ហើម​ឡើយ ដូចនេះ​អ្នក​អាច​បរិភោគ​ច្រើន​បាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ