ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរស​ម្នាក់​បើក​ម៉ូតូ​ឆ្លងផ្លូវ ត្រូវ​រថយន្ត​ព្រូស​បុក​ស្លា.ប់​នៅ​តាម​បណ្តោយ​វិ​ថី​អង្គរ

18 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​ព្រូស មួយ​គ្រឿង បាន​បើក​បោះពួយ​ក្នុង​ល្បឿន​លឿន ហើយ​បុក​គ្នា​ជាមួយ​ម៉ូតូ​មួយ​គ្រឿង ដែលបត់​ឆ្លងផ្លូវ បណ្ដាល​អោយ​បុរស​ម្នាក់ ជា​អ្នកបើកបរម៉ូតូបានបាត់បង់​ជីវិត​នៅ​នឹង​កន្លែង ។…

រាជធានី​ភ្នំពេញ ៖ រថយន្ត​ម៉ាក​ព្រូស មួយ​គ្រឿង បាន​បើក​បោះពួយ​ក្នុង​ល្បឿន​លឿន ហើយ​បុក​គ្នា​ជាមួយ​ម៉ូតូ​មួយ​គ្រឿង ដែលបត់​ឆ្លងផ្លូវ បណ្ដាល​អោយ​បុរស​ម្នាក់ ជា​អ្នកបើកបរម៉ូតូបានបាត់បង់​ជីវិត​នៅ​នឹង​កន្លែង ។

ហេតុការណ៍​គ្រោះថ្នាក់​នេះ បាន​កើតឡើង​នៅ​វេលា​ម៉ោង​០១​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​០៣ ខែមីនា ឆ្នាំ​២០២៥ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​បុរី​អង្គរ ក្នុង​សង្កាត់​ច្រាំង​ចំរេះ​ទី​១ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ ។

រថយន្ត​ម៉ាក Toyata Pruis ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ 2CA-1626 បើកបរ​ដោយ​នារី​ម្នាក់ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន ។

ជន​រង​គ្រោះ​ស្លា​.​ប់​ភ្លាម​ៗ ពុំ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ជិះ​ម៉ូតូ​ម៉ាក Honda Dream ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ 1 CG- 5202 ។

តាម​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បានអោយ​ដឹង​ថា មុន​ពេល​កើតហេតុ គេ​បានឃើញ​នារី​វ័យក្មេង​ម្នាក់ បើករថយន្ត​មួយ​គ្រឿង ម៉ាក Toyata Pruis ខាងលើ ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង នៅ​ពេល​មក​ដល់​ចំណុច​កើតហេតុ ស្រាប់តែ​មាន​ម៉ូតូ​មួយ​គ្រឿង ម៉ាក Honda Dream ពណ៌​ខ្មៅ បាន​បើក​ឆ្លងផ្លូវ ហើយ​ត្រូវ​រថយន្ត​បុក​ពេញទំហឹង បណ្ដាល​ឲ្យ​បោក​ក្បាល់​នឹង​កញ្ចក់​រថយន្ត និង​ខ្ទាត​ជា​ច្រើន​ម៉ែត្រ ហើយ​ស្លា​.​ប់​បាត់បង់​ជីវិត​នៅ​នឹង​កន្លែង តែ​ម្ដង ។

បន្ទាប់​ពី​កើតហេតុ អ្នកបើកបរ​រថយន្ត ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​បញ្ជូន​ទៅ​កាន់​ការិយាល័យ​ចរាចរណ៍​ផ្លូវគោក ដើម្បី​បន្ត​និ​តី​វិធី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ