ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មុននេះបន្តិច! ឆេះ​ហាង​លក់​កុំព្យូទ័រមួយកន្លែងតាមផ្លូវកម្ពុជាក្រោម របួសមនុស្ស២នាក់

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អគ្គិភ័យ​ឆេះ​ហាង​លក់​កុំព្យូទ័រ​មួយ​កន្លែង ក្នុង​មូលដ្ឋាន​ខណ្ឌ​៧​មក​រា បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ០១​រសៀល​ថ្ងៃ​ទី ០២ ខែមីនា ឆ្នាំ​២០២៥ នៅ​ត្រង់​ចំណុច​ហាង​លក់​កុំព្យូទ័រ…

រាជធានី​ភ្នំពេញ ៖ អគ្គិភ័យ​ឆេះ​ហាង​លក់​កុំព្យូទ័រ​មួយ​កន្លែង ក្នុង​មូលដ្ឋាន​ខណ្ឌ​៧​មក​រា បង្ក​ការ​ភ្ញាក់ផ្អើល​កាលពី​វេលា​ម៉ោង ០១​រសៀល​ថ្ងៃ​ទី ០២ ខែមីនា ឆ្នាំ​២០២៥ នៅ​ត្រង់​ចំណុច​ហាង​លក់​កុំព្យូទ័រ យីហោ យូ​នី​ខន​តិច​ណូ​ឡូ​ជី​សិន​ធ័​រ តាម​បណ្តោយ​ផ្លូវ​មហាវិថី កម្ពុជា​ក្រោម ក្នុង​សង្កាត់​មិត្តភាព ខណ្ឌ​៧​មក​រា រាជធានី​ភ្នំពេញ ។

តាម​ប្រ​ភ​ព័​ត៍​មាន​ពី​ប្រជាពលរដ្ឋ​ប្រាប់​អោយ​ដឹង​ថា មុន​កើតហេតុ គេ​ឮ​សម្លេង​ស្រែក​ចេញពី​បន្ទប់​ផ្នែក​ខាងក្រោយ​នៃ​ហាង​លក់​កុំព្យូទ័រ « ជួយ​ផង​ៗ ឆេះ​ហើយ​ៗ » ស្រប​ពេល​នោះ​ឃើញ​មាន បុគ្គលិក​បាន​នាំ​គ្នា​ប្រមូល​សម្ភារៈ​យក​ចេញ​មក​ក្រៅ​បាន ទើប​បង្ក​អោយ​ភ្ញាក់ផ្អើល ឃើញ​មាន​អណ្តាតភ្លើង​ឆាបឆេះ យ៉ាង​សន្ធោរ​សន្ធៅ​បាត់​ទៅ​ហើយ ។ ភ្លាម​ៗ ប្រជាពលរដ្ឋ​បាន​រាយការណ៍​ទៅ​កាន់​សមត្ថកិច្ច​មូលដ្ឋាន អោយ​ជួយ​បន្ត​ទាក់ទង​ទៅ​កាន់​មន្ត្រី​អគ្គិភ័យ មក​បាញ់​ពន្លត់ ។

ក្រោយ​ទទួល​ដំណឹង​ថា​មាន​ភ្លើង​ឆាបឆេះ លោក​វរសេនីយ៍ឯក ព្រហ្ម យ៉​ន បាន​បញ្ជារ​អោយ​កម្លាំង​ជំនាញ​ចេញ​រថយន្ត​បង្ការ​អគ្គិភ័យ ពន្លត់ និង​សង្គ្រោះ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ទៅ​ជួយ​អន្តរាគមន៍​ផង​ដែរ ដើម្បី​ការពារ​ជៀសវាង​មានការ​រាលដាល ។

អគ្គិភ័យ​នេះ​បាន​បង្ក​អោយ​មានការ​ខូចខាត​ផ្នែក​ខាងក្រោយ​នៃ​ហាង​លក់​កុំព្យូទ័រ រួម​សម្ភារៈ​មួយ​ចំនួន នឹង បណ្តាល​អោយ​មនុស្ស​ប្រុស​ស្រី​០២​នាក់ រង​របួសស្រាល ។ ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អគ្គិភ័យ របស់​ស្នងការ​រាជធានី​ចំនួន ០៧​គ្រឿង , រថយន្ត​ជំនួយ របស់ អូ​ឡាំ​ព្យា ០២​គ្រឿង , នឹង​រថយន្ត​ពន្លត់​អគ្គិភ័យ ង​៧០ ចំនួន​០១​គ្រឿង បាញ់​អោយរ​លត់​ជា​ស្ថាពរ ។ ចំពោះ​មូលហេតុ សមត្ថកិច្ច​កំពុង​ស្រាវជ្រាវ​រក​មូលហេតុ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ