ខេត្តព្រះសីហនុ ៖ ជួបជាមួយអ្នករែកអម្រែកលក់មឹកអាំង(សុំមិនបង្ហាញអត្តសញ្ញាណ)នៅតាមបណ្តោយឆ្នេរព្រែកត្រែង ស្ថិតក្នុងភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ កាលពីរសៀលថ្ងៃទី២ ខែ មិនា ឆ្នាំ ២០២៥ កន្លងមកនេះ បានរៀបរាប់បែបត្អូញត្អែរថា គាត់បានប្រកបរបររែកអម្រែកលក់មឹកអាំងជាច្រើនឆ្នាំមកហើយ ចល័តនៅតាមឆ្នេរកំសាន្តនៅក្នុងក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។
គាត់បានបញ្ជាក់ឲ្យដឹងបន្ថែមទៀតថា កាលពីឆ្នាំកន្លងមកការលក់មឹកអាំងនៅតាមឆ្នេរលក់ដាច់គ្រាន់បើអាចដោះស្រាយជីវភាពគ្រួសារបាន តែមួយរយៈចុងក្រោយនេះលក់មិនដាច់ទេមានថ្ងៃខ្លះមឹក១គីឡូតិ៍លក់មិនអស់ផងប៉ុន្តែចេះតែប្រឹងប្រែងទៅព្រោះមិនមានជម្រើសក្នុងការប្រកបរមុខរបរផ្សេងដោយសារមិនមានដើមទុនច្រើន។
គាត់បានបញ្ជាក់ជាចុងក្រោយថា សព្វថ្ងៃក្នុងមួយសប្តាហ៍មាន២ថ្ងៃលក់ដាច់គ្រាន់បើគឺថ្ងៃសៅរ៍និងថ្ងៃអាទិត្យអាចលក់មឹកអាំងអស់ត្រឹម៥គីឡូត៍ចុះមកនិងទទួលបានប្រាក់ចំណេញខ្លះមកទប់ទល់ថ្ងៃលក់មិនដាច់និងសម្រាប់ដោះស្រាយជីវភាពគ្រួសារ៕






ចែករំលែកព័តមាននេះ