ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចេះ​តែ​ឧស្សាហ៍​មាន​បញ្ហា​ប្រកាំង គួរជៀសឱ្យ​​ឆ្ងាយ​​ពី​អាហារ​ទាំងនេះ

12 ម៉ោង មុន

តើ​អ្នក​ឧស្សាហ៍​មាន​បញ្ហា​ឈឺ​មួយ​ចំហៀង​ក្បាល​ដែរ​ឬទេ? នៅ​ពេល​ដែល​មាន​បញ្ហា​បែប​នេះ​ភ្លាម អ្នក​អាច​នឹង​ប្រញាប់​ទៅ​រក​ថ្នាំ​មក​លេប​។ ការ​ព្យាបាល​គឺជា​ការ​ប្រសើរ តែ​អ្នក​គួរតែ​ស្គាល់​ពី​វិធី​ការពារ​។ អាហារ​មួយ​ចំនួន អាច​ធ្វើ​ឱ្យ​អ្នកមាន​បញ្ហា​ប្រកាំង​នេះ​ញយ​ជាង​អ្នក​ដទៃ​។ ដូចនេះ អ្នក​គួរតែ​រក​វិធី​ដើម្បី​កាត់​បន្ថយ​វា ។…

តើ​អ្នក​ឧស្សាហ៍​មាន​បញ្ហា​ឈឺ​មួយ​ចំហៀង​ក្បាល​ដែរ​ឬទេ? នៅ​ពេល​ដែល​មាន​បញ្ហា​បែប​នេះ​ភ្លាម អ្នក​អាច​នឹង​ប្រញាប់​ទៅ​រក​ថ្នាំ​មក​លេប​។ ការ​ព្យាបាល​គឺជា​ការ​ប្រសើរ តែ​អ្នក​គួរតែ​ស្គាល់​ពី​វិធី​ការពារ​។ អាហារ​មួយ​ចំនួន អាច​ធ្វើ​ឱ្យ​អ្នកមាន​បញ្ហា​ប្រកាំង​នេះ​ញយ​ជាង​អ្នក​ដទៃ​។ ដូចនេះ អ្នក​គួរតែ​រក​វិធី​ដើម្បី​កាត់​បន្ថយ​វា ។

១-ប៊ី​ចេ​ង

ប៊ី​ចេ​ង គឺជា​សារធាតុ​បន្ថែម​ដែល​ត្រូវ​បាន​ប្រើ​ដើម្បី​បង្កើន​រសជាតិ​អាហារ​។ ទោះបីជា​ក្រុម​អ្នក​វិទ្យាសាស្ត្រ អះអាង​ថា MSG មាន​លក្ខណៈ​សម​ស្រប​សម្រាប់​ការ​ទទួលទាន​ក៏​ដោយ ក៏​វា​នៅ​តែ​ជា​អ្វី​ដែល​ផ្សារ​ភ្ជាប់​ទៅ​នឹង​អាកា​រៈ​ឈឺក្បាល​ប្រកាំង​ដែរ​។ យោង​តាម​អ្នកជំនាញ​ជា​ច្រើន​បានឱ្យ​ដឹង​ថា ប្រហែល​ពី ១០ ទៅ ១៥% នៃ​អ្នក​ដែល​ឈឺក្បាល​ប្រកាំង​នឹង​មាន​ស្ថានភាព ឬ​អាកា​រៈ​កាន់តែ​ធ្ងន់ធ្ងរ​ក្រោយ​ពី​ទទួលទាន​អាហារ​មាន​ជាតិ​ប៊ី​ចេ​ង​។ នោះ​ក៏​ព្រោះតែ​សារធាតុ​នេះ​ជះ​ឥទ្ធិពល​អវិជ្ជមាន​លើ​ដំណើរការ​មុខងារ​នៃ​ខួរក្បាល​និង​ស​សៃ​ប្រសាទ​។

២. សុរា
ការ​សិក្សា​ស្រាវជ្រាវ​ជា​ច្រើន​បាន​បង្ហាញ​ឱ្យ​ដឹង​ថា ប្រមាណ ២៥% នៃ​អ្នក​ដែល​ឈឺក្បាល​ប្រកាំង​មាន​អាកា​រៈ​ធ្ងន់ធ្ងរ​ជាង​មុន នៅ​រាល់ពេល​ទទួលទាន​សុរា​។ ទោះជា​យ៉ាង
ណា​ក៏​ដោយ អ្នក​ក៏​អាច​ប្រឈម​មុខ​នឹង​បញ្ហា​ឈឺក្បាល​ប្រកាំង​ផង​ដែរ ក្រោយ​ទទួលទាន​គ្រឿង​ស្រវឹង ដែល​គេ​ហៅ​ថា​សល់​ហា​យ​។

៣. កាហ្វេ ឬ ភេសជ្ជៈ​មាន​ជាតិ​កាហ្វេ​អ៊ី​ន
ពិត​ណាស់​ការ​ទទួលទាន​ភេសជ្ជៈ​កាហ្វេ​អ៊ី​ន​ដូច​ជា កាហ្វេ និង​តែត្រឹម​មួយ​ពែង​អាច​សម្រាល​អាកា​រៈ​ឈឺក្បាល​បាន​យ៉ាង​ប្រសើរ​។ តែ​វា​ក៏​ធ្វើ​ឱ្យ​អ្នក​ប្រឈម​នឹង​បញ្ហា​ឈឺ​មួយ​ចំហៀង​ក្បាល​ផង​ដែរ ប្រសិនបើ​អ្នក​ទទួលទាន​លើស​កម្រិត​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ