ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួនជនសង្ស័យ០២នាក់ចំណោមបក្ខពួក០៦នាក់ ក្រោយ កា.ប់យុវជនម្នាក់បណ្តាលឱ្យរបួសធ្ងន់

10 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នគរបាល​ស្រុក​អង្គស្នួល​ចាប់ខ្លួន​ជនសង្ស័យ​០២​នាក់ ប្រដាប់​ដោយ​តាំង​តោ​កាប់​ទៅ​លើ​យុវជន​ម្នាក់ បណ្តាល​អោយ​របួសធ្ងន់​នៅ​កា​រ៉ា​ស​សាំង​តេ​លា ស៊ុន​ត្រល​ផាស ។ ចំពោះ​ការ​ឃាត់ខ្លួន​នេះ​ដែរ​បាន​ធ្វើ​ឡើង កាលពី​វេលា​ម៉ោង​០៦ និង…

រាជធានី​ភ្នំពេញ ៖ នគរបាល​ស្រុក​អង្គស្នួល​ចាប់ខ្លួន​ជនសង្ស័យ​០២​នាក់ ប្រដាប់​ដោយ​តាំង​តោ​កាប់​ទៅ​លើ​យុវជន​ម្នាក់ បណ្តាល​អោយ​របួសធ្ងន់​នៅ​កា​រ៉ា​ស​សាំង​តេ​លា ស៊ុន​ត្រល​ផាស ។

ចំពោះ​ការ​ឃាត់ខ្លួន​នេះ​ដែរ​បាន​ធ្វើ​ឡើង កាលពី​វេលា​ម៉ោង​០៦ និង ១៥​នាទី​ល្ងាច​ថ្ងៃ​ទី​០១ ខែមីនា ឆ្នាំ​២០២៥ នៅ​ចំណុច​កា​រ៉ា​ស​សាំង​តេ​លា ស៊ុន​ត្រល​ផាស ក្នុងភូមិ​ត្រពាំង​ពើក ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល ។

ជន​រង​គ្រោះ​មានឈ្មោះ វួ​ត មក​រា ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​សន្តិសុខ ស្នាក់​នៅ​ភូមិ​ត្រពាំង​ឈូក ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល (​មាន​សភាព​ធ្ងន់​មិន​អាច​និយាយ​បាន​) ។

ជនសង្ស័យ​ឃាត់ខ្លួន​០២​នាក់ ក្នុង​នោះ​មានឈ្មោះ ម៉​ន ចិ​ត្រា ហៅ​គោ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​រោងចក្រ រស់នៅ​ភូមិ​អង្គស្នួល​ទី​២ ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល (​គ្មាន​សារធាតុ​ញៀ​.​ន​ក្នុង​ទឹកនោម​) និង​ទី​០២ ឈ្មោះ ជា ជួប​តុលា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​សំណង់ រស់នៅ​ភូមិ​អង្គស្នួល​ទី​២ ឃុំ​ពើក ស្រុក​អង្គស្នួល ខេត្តកណ្តាល (​គ្មាន​សារធាតុ​ញៀ​.​ន​ក្នុង​ទឹកនោម​) ។

បើ​តាម​ការ​បញ្ជាក់​ពី​សមត្ថកិច្ច​សាកសួរ​ពី​ប្រជាពលរដ្ឋ​បានឃើញ​ហេតុការណ៍​ប្រាប់​អោយ​ដឹង​ថា មាន​ក្មេង​ទំនើង​០៦​នាក់ ប្រដាប់​ដោយ​កាំ​បុ័ងតោ បាន​ជិះ​ម៉ូតូ​ជា​ច្រើន​គ្រឿង​បាន​ចុះ​ទៅ​ព្រួត​វាយ​នឹង​កាប់​ទៅ​លើ​ជន​រង​គ្រោះ​ម្នាក់​បណ្តាល​អោយ​រង​របួស​ត្រូវ​កញ្ចឹងក​ផ្នែក​ខាងក្រោម និង​របួស​ត្រូវ​ចំ​កណ្តាល​ចង្កេះ​របួសធ្ងន់ បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែត្រ ។

បន្ទាប់​ពី​ទទួល​ដំណឹង​ពី​ប្រជាពលរដ្ឋ​ថា មាន​ករណី​នៅ​ចំណុច​កើតហេតុ​ខាងលើ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ពើក ចុះ​ទៅ​ដល់​កន្លែង​កើតហេតុ​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​០២​នាក់ រួម​ទាំង​វត្ថុ​តាង​រួម​មានកាំបិត​បុ័ងតោ​០១​ដើម និង​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ស៊ុ​យ​ស៊ី​គី​និ​ច ពណ៌​ក្រហម​លា​យស ស៊េរី​ឆ្នាំ​២០២៥ ពាក់​ស្លាក​លេខ ភ្នំពេញ​1KZ-2303 (​ជា​របស់​ជនសង្ស័យ​) យក​មក​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល ។

បច្ចុប្បន្ន កម្លាំង​នគរបាល​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល បាន​កសាង​សំណុំរឿង​ជនសង្ស័យ​ទាំង​០២​នាក់ ធ្វើ​តាម​នីតិវិធី​ច្បាប់ ។ ចំណែក​បក្ខពួក​សេសសល់​កម្លាំង​ជំនាញ​កំពុង​ស្រាវជ្រាវ​យក​មក​ផ្តន្ទាទោស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ