ខេត្តកំពង់ស្ពឺ ៖ សង្ស័យរឿងប្រចណ្ឌ មនុស្សស្រលាញ់ភេទដូចគ្នា០២នាក់បានដេកស្លាប់នៅក្នុងថ្លុកឈាមបង្កឱ្យមានការភ្ញាក់ផ្អើលនៅចំណុចខ្នងទំនប់អូរត្រែង ស្ថិតក្នុងភូមិស្វាយ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ។ ហេតុការណ៍ចាក់សម្លាប់គ្នា សង្ស័យរឿងប្រចណ្ឌនេះបង្កឱ្យមានការភ្ញាក់ផ្អើលកាលពីព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៥ ។

មន្ត្រីនគរបាលបាននិយាយឲ្យដឹងថា ជនរងគ្រោះទី ០១-មានឈ្មោះប៉ូច ផាន់នី ភេទប្រុស អាយុ៣៤ឆ្នាំមុខរបរជាងកាត់សក់ រស់នៅភូមិស្វាយ ឃុំព្រៃញាតិ ស្រុកគងពិសី និងទី០២-មានឈ្មោះ ផាន់ ណា ភេទប្រុស អាយុប្រហែល៣៥ឆ្នាំ មុខរបរជាងកាត់សក់ មានស្រុកកំណើតនៅខេត្តបាត់ដំបង ។ ហើយបច្ចុប្បន្ន ស្នាក់នៅភូមិស្វាយ ឃុំព្រៃញាតិ ស្រុកគងពិសី ដេកស្លាប់ក្នុងថ្លុកឈាមទាំងពីរនាក់ សង្ស័យជាករណីភ្លើងប្រចណ្ឌ ។

មន្ត្រីនគរបាលបានបន្តទៀតថា ជនរងគ្រោះទាំងពីរនាក់ស្រលាញ់ភេទដូចគ្នា រយ:ពេលជាង១ឆ្នាំមកហើយ សពជនរងគ្រោះទាំងមានស្លាកស្នាមត្រង់បំពង់.ក ។ មន្ត្រីនគរបាលបានបញ្ជាក់ថា មានករណីឃាតកម្មសម្លាប់រវាងមនុស្សប្រុសនិងមនុស្សប្រុសស្រឡាញ់ភេទដូចគ្នា នៅចំណុចភូមិអូរត្រែង ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដោយអ្នកទាំងពីរបានយកកាំបិតចាក់គ្នាសម្លាប់ទាំងពីរនាក់តាមព័ត៌មានថា អ្នកទាំងពីរស្រឡាញ់គ្នាមូលហេតុកើតរឿងភ្លើងប្រចណ្ឌគ្នាពេលបានជួបគ្នាម្ដងៗ ។

លុះដល់ថ្ងៃកើតហេតុ ជនរងគ្រោះបានយកកាំបិតចាក់គ្នា បណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុជាមួយគ្នា (សម្លាប់ដោយយកកាំបិតចាក់គ្នាទៅវិញទៅមក)។ បច្ចុប្បន្ន សមត្ថកិច្ចនគរបាលជំនាញ កំពុងធ្វើការពិនិត្យសាកសពនឹងប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕


ចែករំលែកព័តមាននេះ