ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លៀង​ធ្លាក់​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់​ ​​២​ឃុំ​ប៉ះពាលបណ្តាលឱ្យ​រង​ការ​ខូច​​ផ្ទះ​​​អស់​៤២​ខ្នង​

12 ម៉ោង មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ភ្លៀង​ធ្លាក់​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់ ប៉ះ​ពាល់​២​ឃុំ​ បណ្តាលឱ្យ​រង​ការ​ខូចខាត​ផ្ទៈ​សម្បែង​ប្រជាពលរដ្ឋ​អស់​៤២​ខ្នង ​កាលពី​ថ្ងៃ​ទី​០២ ខែមីនា ឆ្នាំ​២០២៥​ ស្ថិត​នៅ​ស្រុក​អូរ​ជ្រៅ​ ។…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ ​ភ្លៀង​ធ្លាក់​លាយឡំ​ដោយ​ខ្យល់​កន្ត្រាក់ ប៉ះ​ពាល់​២​ឃុំ​ បណ្តាលឱ្យ​រង​ការ​ខូចខាត​ផ្ទៈ​សម្បែង​ប្រជាពលរដ្ឋ​អស់​៤២​ខ្នង ​កាលពី​ថ្ងៃ​ទី​០២ ខែមីនា ឆ្នាំ​២០២៥​ ស្ថិត​នៅ​ស្រុក​អូរ​ជ្រៅ​ ។

លោក កែវ តា​រ៉ា​រស្មី អភិបាលស្រុក​អូរ​ជ្រៅ​បាន​ប្រាប់​ថា​ ​កាលពី​ល្ងាច​ថ្ងៃ​ទី​០១ ខែមីនា ឆ្នាំ​២០២៥​នៅ​ស្រុក​មាន​ភ្លៀង​លាយឡំ ​ដោយ​ខ្យល់​កន្ត្រាក់​ប៉ះពាល់​២​ឃុំ​ រង​ការ​ខូចខាត​ផ្ទៈ​ស​ម្បែងចំនួន​៤២​ខ្នង​ ផ្ទៈ​មាន ១-​ឃុំ​គុត្ត​សោ​ធ​មាន​១​​ភូមិ ​ប៉ៈ​ពាល់​ចំនួន​១៤​ខ្នង​ផ្ទៈ ២-​ឃុំ​សំរោង​ មាន​៧​ភូមិ​ប៉ះ​ពាល់​ផ្ទះ​សម្បែង​ចំនួន​២៨​ខ្នង​ផ្ទៈ​ដែល​រង​ការ​ប៉ើង​ដំបូល​និង​ជ​ញ្ជាំ​ផ្ទៈ​។

លោក​បាន​បញ្ជាក់​ថា ​​ក្រោយ​ទទួល​ព័ត៌មាន​លោក​បាន​ដឹកនាំ​កម្លាំង​និង​មន្ត្រី​រដ្ឋបាល​ស្រុក​ចុះ​ទៅ​ពិនិត្យ​និង​ជួយ​រុះរើ​រៀបចំ​សម្ភារៈ​ដែល​ទទឹកភ្លៀង​ត្រូវ​ប្រមូល​ទុកដាក់​កុំអោយ​សើម​លុះដល់​ថ្ងៃ​ទី​០២ ខែមីនា ឆ្នាំ​២០២៥ ​កម្លាំង​បាន​ចុះ​ទៅ​ជួយ​ជួសជុល​រៀបចំ​ផ្ទៈ​ជូន​ប្រជាពលរដ្ឋ​ដែល​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ចំនួន​៤២​ខ្នង​ផ្ទៈ​។

ឯកឧត្តម អ៊ុំ រាត្រី អភិបាល​ខេត្តបន្ទាយមានជ័យ​បាន​បញ្ជាក់​ថា​ ​ក្រោយ​ទទួល​ព័ត៌មាន​ដឹង​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​ខ្យល់​កន្ត្រាក់​ប៉ះ​ពាល់​២​ឃុំ​ នៅ​ស្រុក​អូរ​ជ្រៅ​ ចំនួន​៤២​ខ្នង​ ​ដែល​បណ្តាល​រង​ការ​ខូចខាត​ដោយ​ខ្យល់​កន្ត្រាក់​ប៉ើង​ដំបូល​ និង​ជញ្ជាំង​ផ្ទៈ​ ហើយ​លោក​បាន​ចាត់​កម្លាំង​ចុះ​អន្តរាគមន៍ ​ដើម្បី​ធ្វើការ​ជួសជុល​ជូន​ប្រជាពលរដ្ឋ​អោយ​បាន​ទាន់​ពេល​ឆ្នាំ​នេះ​ជា​លើក​ទី​១​ហើយ​មាន​ភ្លៀង​ធ្លាក់​ហើយ​រង​គ្រោះ​ខ្យល់​កន្ត្រាក់​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ