ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សេចក្តី​បំភ្លឺ​របស់​មជ្ឈមណ្ឌល​ជាតិ​ព្យាបាល និង​ស្តារ​នីតិសម្បទា​អ្នក​ញៀន​គ្រឿងញៀ.ន​កណ្តាល​ស្ទឹង

4 ខែ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​ប្រភព​ពី​តំណាង​មជ្ឈមណ្ឌល​ជាតិ​ព្យាបាល​ង​ស្តារ​នីតិសម្បទា​អ្នក​ញៀន​គ្រឿងញៀន​បាន​អះអាង​ថា មជ្ឈមណ្ឌល​ជាតិ​ព្យាបាល និង​ស្តារ​នីតិសម្បទា​អ្នក​ញៀន​គ្រឿងញៀន សូម​ធ្វើការ​ស្រាយ​បំភ្លឺ និង​ច្រានចោល​ទៅ​លើ​ករណី​ព័ត៌មាន និង​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ព័ត៌មាន​មួយ​ចំនួន ដែល​បាន​ចុះ​ផ្សាយ​ខ្លឹមសារ​ព័ត៌មាន​មិន​ពិត​ថា «​បើ​ចង់​យក​បងប្អូន…

រាជធានី​ភ្នំពេញ ៖ យោង​តាម​ប្រភព​ពី​តំណាង​មជ្ឈមណ្ឌល​ជាតិ​ព្យាបាល​ង​ស្តារ​នីតិសម្បទា​អ្នក​ញៀន​គ្រឿងញៀន​បាន​អះអាង​ថា មជ្ឈមណ្ឌល​ជាតិ​ព្យាបាល និង​ស្តារ​នីតិសម្បទា​អ្នក​ញៀន​គ្រឿងញៀន សូម​ធ្វើការ​ស្រាយ​បំភ្លឺ និង​ច្រានចោល​ទៅ​លើ​ករណី​ព័ត៌មាន និង​ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ព័ត៌មាន​មួយ​ចំនួន ដែល​បាន​ចុះ​ផ្សាយ​ខ្លឹមសារ​ព័ត៌មាន​មិន​ពិត​ថា «​បើ​ចង់​យក​បងប្អូន កូនចៅ ឬ​សាច់ញាតិ​ទៅ​ផ្ញើ ដើម្បី​បន្សាប​គ្រឿងញៀន​នៅ​មជ្ឈមណ្ឌល​ជាតិ​ព្យាបាល និង​ស្តារ​នីតិសម្បទា​អ្នក​ញៀន​គ្រឿងញៀន ភូមិ​បារគូ ឃុំ​បារគូ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល របស់​ក្រសួង​សង្គមកិច្ច​អតីត​យុទ្ធ​ជន និង​យុវ​នីតិសម្បទា ត្រូវ​ចំណាយ​ប្រាក់​ដំបូង​ចំនួន​មួយ​លាន​ហុកសិប​ម៉ឺន​រៀល នឹង​ត្រូវធ្វើ​ប័ណ្ណ​សួរសុខទុក្ខ​ចំណាយ​ប្រាក់​ពីរ​ម៉ឺន​រៀល​ទៅ​ប្រាំមួយ​ម៉ឺន​រៀល​» នៅ​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២៥ ។

យោង​តាម​ប្រភព​ពី​តំណាង​មជ្ឈមណ្ឌល​ជាតិ​ព្យាបាល និង​ស្តារ​នីតិសម្បទា​អ្នក​ញៀន​គ្រឿងញៀន ភូមិ​បារគូ ឃុំ​បារគូ ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល សូម​ធ្វើការ​ស្រាយ​បំភ្លឺ​តាម​រយៈ​សារព័ត៌មាន​ដែល​មាន​ខ្លឹមសារ​ទាំងស្រុង​ដូច​ខាងក្រោម​៖

១-​ចំពោះ​អ្នក​ដែល​បាន​ផ្តល់​ព័ត៌មាន​ទៅ​អោយ​សារព័ត៌មាន ឬ​ផេ​ក​ព័ត៌មាន​ផ្សេង​ៗ គឺជា​ព័ត៌មាន​មិន​ពិតប្រាកដ​របស់​មជ្ឈមណ្ឌល​ជាតិ ។ ពីព្រោះ​វី​ដេ​អូ​រូបភាព​ដែល​សារព័ត៌​មានបាន​ផ្សព្វផ្សាយ​មិនមែន​ជាទី​តាំង​។
2-​រាល់​ការ​មក​ទទួល​សេវា​ព្យាបាល និង​ស្តារ​នីតិសម្បទា​នៅ​ក្នុង​មជ្ឈមណ្ឌល​ជាតិ និង​ចំពោះ​ការ​មក​សុខទុក្ខ​ជន​រង​គ្រោះ ដោយសារ​ការ​ប្រើប្រាស់​គ្រឿងញៀន​មិន​តម្រូវ​ឲ្យ​បង់ថ្លៃ​សេវា​នោះ​ឡើយ​។3-​ចំពោះ​ជន​រង​គ្រោះ ដោយសារ​ការ​ប្រើប្រាស់​គ្រឿងញៀន​ដែល​មក​ទទួល​សេវា​បន្សាប​ព្យាបាល​នៅ​ក្នុង មជ្ឈមណ្ឌល​ជាតិ គឺ​សាច់ញាតិ ក្រុម​គ្រួសារ ឫ​អាណាព្យាបាល​មិន​បាន​បញ្ជូន​មក​ដោយ​ផ្ទាល់​ទេ គឺ បញ្ជូន​មក​តាម​អាជ្ញា​ធរមាន​សមត្ថកិច្ច​។

4-​មជ្ឈមណ្ឌល​ជាតិ សូម​ជម្រាប​ជូន​ដល់​បងប្អូន​ប្រជាពលរដ្ឋ មេត្តា​ប្រាប​ថា​៖ ក្នុង​ករណី​បងប្អូន​ប្រជាពលរដ្ឋ​សាច់ញាតិ​ដែល​ជា​ជន​រង​គ្រោះ​ដោយសារ​ការ​ប្រើប្រាស់​គ្រឿងញៀន ហើយ​មាន​បំណង​យក​មក​ទទួល​សេវា​បន្សាប និង​ព្យាបាល​សារធាតុ​ញៀន​នៅ​ក្នុង​មជ្ឈមណ្ឌល​ជាតិ សូម​បងប្អូន​ប្រជាពលរដ្ឋ ទំនាក់ទំនង​មក​មជ្ឈមណ្ឌល​ជាតិ​ដោយ​ផ្ទាល់​ដើម្បី​ទទួល​បាន​ព័ត៌មាន​ពិតប្រាកដ ។

សេចក្តី​ដូច​បាន​ជម្រាប់​ជូន​ខាងលើ សូម​បងប្អូន​ប្រជាពលរដ្ឋ មេត្តា​ជ្រាប​ជា​ព័ត៌មាន ។
ដោយ ៖ សហការី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ