ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ពី​សម្រេចការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស សរុប​បាន​៦,៧​លាន​នាក់ កាលពី​ឆ្នាំ​២០២៤ ជាមួយនឹង​កំណើន​២៣​ភាគរយ​ធៀប​នឹង​ឆ្នាំ​២០២៣ ក្រសួងទេសចរណ៍​បាន​ដាក់​គោលដៅ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​ឲ្យ​បាន​៧,៥ លាន​នាក់ ។ នេះ​បើ​តាម​ការ​លើក​ឡើង​ដោយ​លោក ហួត ហាក់…

ក្រោយ​ពី​សម្រេចការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស សរុប​បាន​៦,៧​លាន​នាក់ កាលពី​ឆ្នាំ​២០២៤ ជាមួយនឹង​កំណើន​២៣​ភាគរយ​ធៀប​នឹង​ឆ្នាំ​២០២៣ ក្រសួងទេសចរណ៍​បាន​ដាក់​គោលដៅ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បរទេស​ឲ្យ​បាន​៧,៥ លាន​នាក់ ។ នេះ​បើ​តាម​ការ​លើក​ឡើង​ដោយ​លោក ហួត ហាក់ រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍ បាន​ព្យាករណ៍​កាលពី​ចុងខែ​កុម្ភៈ កន្លង​ទៅ​ថ្មី​ៗ​នេះ ។

អ្នកវិភាគ​បាន​លើក​ឡើង​ថា នេះ គឺជា​ក្តី​រំពឹង​ទុក​ដែល​មិន​សុទិដ្ឋិនិយម​ពេក​នោះ​ទេ គឺ​វា​សម​ហេតុ​សម​ផល​ដែរ ហើយ​កាតាលីករ​មួយ​ដែល​នឹង​រុញច្រាន​កម្ពុជា​ឲ្យ​ដល់កំណត់​នៃ​ក្តី​រំពឹង​នេះ​ចិន​នឹង​រួមចំណែក​ដ៏​មាន​សក្តានុពល​មួយ ។

អ្នកវិភាគ​រូប​នោះ​បាន​លើក​ឡើង​ថា នៅ​ក្នុង​ចំណោម​ទីផ្សារ​ទេសចរណ៍​ធំ​ៗ​របស់​កម្ពុជា​ទាំងអស់​ដែល​មាន​ប្រទេស​ជិតខាង​លោក​ខាងលិច និង​អ្នកទេសចរ​ចិន ។ លោក​បាន​បន្ត​ថា សម្រាប់​ប្រទេស​ជិតខាង​ទំនោរ​នៃ​កំណើន និង​ការ​ផ្លាស់​ប្តូ​ទេសចរណ៍​ទៅ​វិញ​ទៅ​មក គឺ​ប្រក្រតី ដោយ​កា​រត​ភ្ជាប់​ព្រំដែន គឺ​ទូលំទូលាយ​ស្រាប់ ដូច្នេះ​ហើយ​កម្ពុជា​បាន​ទទួល​ប្រហាក់ប្រហែល​៤​លាន​នាក់​ទេ ។

លោក​បាន​បន្ថែម​ទៀត​ថា សម្រាប់​ភ្ញៀវ​ទេសចរ​មក​ពី​អឺរ៉ុប និង​ពិភពលោក​ខាងលិច ថ្វី​ត្បិត​តែ​ជាទី​ផ្សារ​ល្អ ពួក​គេ​ចាយ​ច្រើន តែ​យើង​អាច​ខ្វះ​មធ្យោបាយ​នៅ​ក្នុង​ការ​ធ្វើ​ទីផ្សារ​ដោយសារ​ខ្វះ​កា​រត​ភ្ជាប់​ទូលំទូលាយ ហើយ​ច្រក​ដែល​ចូល​មក​ពី​ភាគច្រើន​តាម​ប្រទេស​ជិតខាង ។

ផ្អែក​តាម​កត្តា​នេះ អ្នកវិភាគ​រូប​នោះ​បាន​លើក​ឡើង​ថា ចិន គឺជា​គោលដៅ និង​ជាទី​ផ្សារ​ដែល​គួរ​គិតគូរ​ឲ្យ​បាន​ដិត​ដល់ ដោយសារ​តែ​កម្ពុជា​មាន​ទំនាក់ទំនង​នយោបាយ ការទូត សេដ្ឋកិច្ច ហើយ​ជា​ពិសេស​នោះ គឺ​កា​រត​ភ្ជាប់​គ្នា គឺ​ច្រើន​គួរសម ។

មក​ដល់​ពេល​នេះ នៅ​ក្នុង​ចំណោម​ព្រ​លាន​អន្តរជាតិ​៤ ដែល​អាច​ចុះ​ចត​បាន​នោះ គឺ​ចិន​កសាង និង​ប្រតិបត្តិការ​ផ្ទាល់​២​កន្លែង គឺ​នៅ​សៀមរាប និង​នៅ​ខេត្តកោះកុង រីឯ​កា​រត​ភ្ជាប់​ជើងហោះហើរ​នោះ​ក៏​ទូលំទូលាយ ពោល គឺ​នៅ​ក្នុង​មួ​យស​ប្តា​ហ៍​ៗ​មានការ​ហោះហើរ​ទៅ​វិញ​ទៅ​មក​ប្រហាក់ប្រហែល​២០​ជើង ។

សក្តានុពល​នៃ​ទីផ្សារ​ទេសចរណ៍​ចិន​ក៏​មិន​ត្រូវ​លោក ហួត ហាក់ ច្រានចោល​ដែរ ហើយ​លោក​ធ្លាប់​បាន​លើក​ឡើង​ផង​ដែរ​ថា កម្ពុជា​គ្រោង​នឹង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​មក​ពី​ចិន​ឲ្យ​បាន​រហូត​ដល់​១​លាន​នាក់ ខណៈ​ដែល​នៅ​ក្នុង​ឆ្នាំ​២០២៤ កម្ពុជា​អាច​សម្រេច​បានការ​ទាក់ទាញ​ប្រមាណ​ជា​ជាង​៨៤​ម៉ឺន​នាក់ ជាមួយនឹង​កំណើន​ប្រមាណ​ជា​៥៥​ភាគរយ​រួច​ទៅ​ហើយ​នោះ ។

ក្រៅពី​រដ្ឋមន្ត្រី​ទេសចរណ៍​ចេញ សូ​ម្បី​តែ​មេដឹកនាំ​ប្រទេស ជា​ពិសេស គឺ​ប្រមុខ​រាជរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា នៅ​ពេល​ដែល​ជួប​មេដឹកនាំ​ចិន​សំខាន់​ៗ​ក៏​តែងតែ​រំលេច និង​ផ្សារ​ភ្ជាប់​ពី​សក្តានុពល​នៃ​ការ​ពង្រឹង និង​ពង្រីក​ការ​ទាក់ទាញ​ទេសចរ​ពី​ចិន​ជា​បន្តបន្ទាប់​ផង​ដែរ ។
មក​ដល់​ពេល​នេះ ទេសចរណ៍ គឺជា​សសរស្តម្ភ​មួយ ក្នុង​ចំណោម​សសរស្តម្ភ​ទាំង​បួន​ដែល​ជួយ​ដល់​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា បន្ថែម​ពីលើ​ការ​នាំ​ចេញ​សម្លៀក​បំពាក់ កសិកម្ម អចលនទ្រព្យ និង​សំណង់ ។

របាយការណ៍​របស់​ក្រសួងទេសចរណ៍​បាន​និយាយ​ថា វិស័យ​ទេសចរណ៍​បាន​រួមចំណែក​ប្រហែល​ប្រមាណ​ជា​៩,៤​ភាគរយ​ដល់​ផលិតផល​ក្នុងស្រុក​សរុប (GDP) របស់​ប្រទេស​ក្នុង​ឆ្នាំ ២០២៤ កើនឡើង​ពី ៧,៥​ភាគរយ​កាលពី​ឆ្នាំ​មុន ដោយ​បន្ថែម​ថា វិស័យ​នេះ​បាន​បង្កើត​ការងារ​ផ្ទាល់​ចំនួន ជាង​៥១​ម៉ឺន​នាក់ ។

កាលពី​ឆ្នាំ​២០២៤ កម្ពុជា​ទទួល​ចំណូល​ពី​វិស័យ​ទេសចរណ៍​សរុប​ប្រមាណ​ជា​៣,៦៣ ពាន់​លាន​ដុល្លារ ហើយ​ចិន​បាន​រួមចំណែក​ទីផ្សារ​ទេសចរណ៍​កម្ពុជា​ប្រមាណ​ជា​១២,៧​ភាគរយ ដូច្នេះ​ចិន​បាន​នាំ​យក​លុយ​ប្រមាណ​ជា​ជាង​៤៦០​លាន​ដុល្លារ​មក​ចាយ​នៅ​កម្ពុជា​រួច​ហើយ ។ នេះ គឺជា​សក្តានុពល​មួយ ហើយ​ប្រសិនបើ​កម្ពុជា​អាច​បង្កើន​ការ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ពី​ចិន​ឲ្យ​កើនឡើង​ថែម​ទៀត​ចំណូល​ក៏​កាន់តែ​ប្រសើរ ។ ដូច្នេះ​យើង​សង្ឃឹមថា យើង​នឹង​ដុតដៃដុតជើង​ប្រើប្រាស់​សក្តានុពល​ដែល​យើង​មាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ចិន ។

កម្ពុជា​យើង​មាន​តំបន់​បេតិកភណ្ឌ​ពិភពលោក​ចំនួន​៤ ដែល​ចុះ​ក្នុង​បញ្ជី​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូ​ណេ​ស្កូ រួម​មាន​ឧទ្យាន​បុរាណវិទ្យា​អង្គរ​នៅ​ភាគ​ពាយព្យ​ខេត្តសៀមរាប​តំបន់​ប្រាសាទសំបូរព្រៃគុក​នៅ​ខេត្តកំពង់ធំ និង​ប្រាសាទព្រះវិហារ និង​តំបន់​បុរាណវិទ្យា​កោះកែរ​នៅ​ភាគ​ពាយ័ព្យ​នៃ​ខេត្តព្រះវិហារ ។ ក្រៅពី​នេះ​យើង​នៅ​មាន​ឆ្នេរ​ដ៏​ស្អាត​មួយ​ដែល​លាតសន្ធឹង​ប្រវែង​ប្រហែល​៤៥០ គីឡូម៉ែត្រ ក្នុង​ខេត្ត​ភាគ​និរតី​ចំនួន ៤ គឺ​ខេត្ត​ព្រះ​សីហ​នុ កំពត កែប និង​កោះកុង ហើយ​ទៅ​នោះ​ក៏​កំពុង​តែ​ទាក់ទាញ​គម្រោង​ទេសចរណ៍​ធំ​ៗ​ពី​ចិន​ស្រាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ