ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហព័ន្ធ​ប្រដាល់សកល​កម្ពុជា ប្រកាស​ផ្លាស់​ប្តូរ​ក្បាលម៉ាស៊ីន​ដឹកនាំ​ថ្មី អាណត្តិ​ទី​៨ ឆ្នាំ​២០២៥-២០២៩

18 ម៉ោង មុន

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡាប្រដាល់​សាកល​កម្ពុជា នៅ​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២៥ បាន​រៀបចំ​ធ្វើ​មហាសន្និបាត បញ្ចប់​អាណត្តិ​ទី​៧ ដើម្បី​ជ្រើសរើស​ផ្លាស់​ប្តូរ​ក្បាលម៉ាស៊ីន​ដឹកនាំ​ថ្មី សម្រាប់​ដឹកនាំ​អាណត្តិ​ទី​៨…

រាជធានី​ភ្នំពេញ ៖ សហព័ន្ធ​កីឡាប្រដាល់​សាកល​កម្ពុជា នៅ​ថ្ងៃ​ទី​២៨ ខែកុម្ភៈ ឆ្នាំ​២០២៥ បាន​រៀបចំ​ធ្វើ​មហាសន្និបាត បញ្ចប់​អាណត្តិ​ទី​៧ ដើម្បី​ជ្រើសរើស​ផ្លាស់​ប្តូរ​ក្បាលម៉ាស៊ីន​ដឹកនាំ​ថ្មី សម្រាប់​ដឹកនាំ​អាណត្តិ​ទី​៨ ឆ្នាំ​២០២៥-២០២៩ ជា​បន្ត​ទៀត ។

លោក​វេជ្ជបណ្ឌិត ឆឹង យ៉ៅ​យ៉េន បាន​ធ្វើ​ជា​ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​សាកល​កម្ពុជា ចំនួន​២​អាណត្តិ តាំងពី​ឆ្នាំ​២០១៧ មក​ម្ល៉េះ​។ លោក​បាន​បង្កើត​បាន​នូវ​ស្នាដៃ​សំខាន់​ៗ​ជា​ច្រើន ក្នុង​ក្នុង​វិស័យ​កីឡាប្រដាល់​សាកល​កម្ពុជា ដូច​ជា​បាន​ដឹកនាំ​ប្រតិភូ​ប្រដាល់​សាកល​កម្ពុជា ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម នៅ​ប្រទេស​ហ្វី​លី​ពី​ន ឆ្នាំ​២០១៩ ស៊ី​ហ្គេ​ម​នៅ​ប្រទេស​វៀតណាម ឆ្នាំ​២០២២ និង​ជា​ពិសេស​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣ ដែល​កម្ពុជា ដណ្ដើម​បាន​មេដាយ​ចំនួន ៩​គ្រឿង ក្នុង​នោះ​មេដាយ​ចំនួន​១​គ្រឿង មេដាយ​ប្រាក់​ចំនួន ៣​គ្រឿង និង​មេដាយ​សំរឹទ្ធ ចំនួន​៥​គ្រឿង ។
ដូច្នេះ​ទាំងនេះ គឺ​ស្នាដៃ​ដ៏​ធំធេង​របស់​លោក​វេជ្ជបណ្ឌិត ឆឹង យ៉ៅ​យ៉េន ក្នុង​អាណត្តិ ដែល​លោក​ធ្វើ​ជា​ប្រធាន​សហព័ន្ធ ដែល​ធ្វើ​ឲ្យ​វិស័យ​កីឡាប្រដាល់​សាកល​កម្ពុជា ល្បី​សុះសាយ នៅ​លើ​ឆាក​អន្តរជាតិ ។

ដោយឡែក​សម្រាប់​តំណែង​ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​សាកល​កម្ពុជា អាណត្តិ​ថ្មី​ទី​៨ ឆ្នាំ​២០២៥-២០២៩ ត្រូវ​បាន​អង្គ​មហាសន្និបាត បោះ​ឆ្នោត​គាំទ្រ​លោក ប៊ុ​យ សុ​ភ័​ណ្ណ ដែល​ជា​អគ្គលេខាធិការ​អាណត្តិ​ចាស់ ដោយ​លោក​ទទួល​បាន​សំឡេង​គាំទ្រ ១០០​ភាគរយ ។

ទោះជា​យ៉ាងណា លោក​វេជ្ជបណ្ឌិត ឆឹង យ៉ៅ​យ៉េន ត្រូវ​បាន​អង្គ​មហាសន្និបាត​ឆ្នោត គាំទ្រ​ធ្វើ​ជា​ប្រធានកិត្តិយស សហព័ន្ធ​កីឡាប្រដាល់​សាកល​កម្ពុជា ក្នុង​អាណត្តិ​ថ្មី​ទី​៨ ដើម្បី​រួមចំណែក​លើក​ស្ទួយ​វិស័យ​កីឡាប្រដាល់​សាកល​កម្ពុជា កាន់តែ​មានការ​រីក​ចម្រើន​ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ