នារីៗដឹងអត់? ៣យ៉ាងដែលអ្នកគួរយកទឹកក្រូចឆ្មាលាបលើស្បែកមុខ
ទឹកក្រូចឆ្មា សម្បូរទៅដោយវីតាមីន C។ វាមានសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនទៀតដូចជា វីតាមីន A វីតាមីន E វីតាមីន K…
ទឹកក្រូចឆ្មា សម្បូរទៅដោយវីតាមីន C។ វាមានសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនទៀតដូចជា វីតាមីន A វីតាមីន E វីតាមីន K…
ទឹកក្រូចឆ្មា សម្បូរទៅដោយវីតាមីន C។ វាមានសារធាតុចិញ្ចឹមសំខាន់ៗជាច្រើនទៀតដូចជា វីតាមីន A វីតាមីន E វីតាមីន K កាល់ស្យូម ហ្វូឡាត ម៉ាញ៉េស្យូម ប៉ូតាស្យូម ខូលីន ផូស្វ័រ និងបេតាន។
សារជាតិចិញ្ចឹម ដែលបានរៀបរាប់ខាងលើធ្វើឱ្យវាក្លាយជាគ្រឿងផ្សំផ្ទះបាយដ៏ល្អបំផុតមួយសម្រាប់ស្បែករបស់អ្នក។ ទឹកក្រូចឆ្មា មិនថាទទួលទានតាមមាត់ ឬលាបលើស្បែក ផ្តល់អត្ថប្រយោជន៍ដល់ស្បែករបស់អ្នកតាមវិធីជាច្រើន។
១. ព្យាបាលស្នាមអុចខ្មៅ
ដោយសារតែលក្ខណៈសម្បត្តិធ្វើឱ្យស្បែកភ្លឺថ្លា ទឹកក្រូចឆ្មាត្រូវបានគេចាត់ទុកថាជាភ្នាក់ងារ ធ្វើឱ្យស្បែកសពីធម្មជាតិ។ ជ្រលក់ដុំសំឡីក្នុងទឹកក្រូចឆ្មា រួចលាបលើផ្នែកដែលមានស្នាមអុចខ្មៅលើស្បែក ហើយទុកចោល ៣០នាទី ទើបលាងសម្អាតនឹងទឹកស្អាតចេញ។
២. ព្យាបាលមុន
ស្ត្រីដែលមានស្បែកខ្លាញ់ដែលកើតមុន ស្នាមមុន និងស្នាមអាចម៍រុយ អាចទទួលបានស្បែកស្អាតដោយលាបទឹកក្រូចឆ្មាលើផ្ទៃមុខ។ ព្យាបាលបញ្ហាស្បែកនេះដោយទឹកក្រូចឆ្មា និងទឹកឃ្មុំសម្រាប់លាបមុខ ដើម្បីទទួលបានលទ្ធផលដ៏មានប្រសិទ្ធភាព។ លក្ខណៈសម្បត្តិអង់ទីប៊ីយ៉ូទិក (សម្លាប់បាក់តេរី) នៃទឹកក្រូចឆ្មារារាំងការលូតលាស់នៃបាក់តេរីដែលបណ្តាលឱ្យកើតមុន។
៣. ក្រូចឆ្មាសម្រាប់ស្បែកភ្លឺថ្លា
ដើម្បីឱ្យស្បែកមុខភ្លឺរលោង អ្វីដែលអ្នកត្រូវធ្វើគឺយកទឹកក្ដៅឧណ្ហៗមួយកែវជាមួយទឹកឃ្មុំ និងទឹកក្រូចឆ្មា ច្របាច់ស្រស់ៗពេលព្រឹកជាប្រចាំ។ នេះនឹងផ្តល់ពន្លឺខាងក្នុងដល់ស្បែករបស់អ្នក នៅពេលដែលអ្នកធ្វើជាប្រចាំថ្ងៃ៕
ចែករំលែកព័តមាននេះ