រាជធានីភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការស្រាវជ្រាវស្វែងរកអត្តសញ្ញាណបុគ្គលជាម្ចាស់ទំព័រហ្វេសប៊ុកមួយឈ្មោះ ALL from me បានធ្វើការបង្ហោះផ្សព្វផ្សាយបទចម្រៀងក្រោមចំណងជើងថា«ក្តឹងរួយ»…
រាជធានីភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានស្នើឲ្យអាជ្ញាធរមានសមត្ថកិច្ច ចាត់វិធានការស្រាវជ្រាវស្វែងរកអត្តសញ្ញាណបុគ្គលជាម្ចាស់ទំព័រហ្វេសប៊ុកមួយឈ្មោះ ALL from me បានធ្វើការបង្ហោះផ្សព្វផ្សាយបទចម្រៀងក្រោមចំណងជើងថា«ក្តឹងរួយ» ដែលខ្លឹមសារនេះប៉ះពាល់យ៉ាងខ្លាំងដល់វប្បធម៌ប្រពៃណី ទំនៀមទំលាប់ សេចក្តីថ្លៃថ្នូររបស់សង្គម និងតម្លៃស្ត្រីខ្មែរ ។
យោងតាមក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ បានឲ្យដឹងថា ក្រសួងបានពិនិត្យឃើញមានទំព័រហ្វេសប៊ុកមួយឈ្មោះ ALL from me បានធ្វើការបង្ហោះផ្សព្វផ្សាយបទចម្រៀងមួយក្រោមចំណងជើងថា “ក្តឹងរួយ” ដែលមានខ្លឹមសារគ្រោតគ្រាត អសុរោះ និងគ្មានសីលធម៌ ។
ទោះបីជាបទចម្រៀងនេះ ត្រូវបានផលិតដោយប្រើបច្ចេកវិជ្ជាបញ្ញាសប្បនិម្មិត (AI) ហើយត្រូវបានលុបចេញពីទំព័រហ្វេសប៊ុក ALL from me ក្តី ក្រសួងនៅតែចាត់ទុកថា បុគ្គលដែលជាអ្នកគ្រប់គ្រងទំព័រនេះ ត្រូវតែទទួលខុសត្រូវចំពោះសកម្មភាពនេះ។ ក្រសួងសូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច សូមចាត់វិធានការស្វែងរកអត្តសញ្ញាណរបស់បុគ្គលនេះ ដើម្បីឱ្យគាត់ទទួលខុសត្រូវចំពោះការផ្សព្វផ្សាយខ្លឹមសារមិនសមរម្យនេះ ។
ចែករំលែកព័តមាននេះ