ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស្ចារ្យ ! ប្រទះ​​សត្វ​ខ្ទីង២​ក្បាល​នៅ​ក្នុ​ងដែនជម្រកសត្វព្រៃ​-​ព្រៃ​ឡង់ព្រះ​វិហារ  

9 ម៉ោង មុន
  • ព្រះវិហារ

ខេត្តព្រះវិហារ ៖ សត្វ​ខ្ទីង​ដែល​ត្រូវ​បាន​ចាត់​ចូល​ជា​ប្រភេទ​សត្វ​កម្រ និង​ជា​សត្វ​ងាយ​រង​គ្រោះ​ជិត​ផុត​ពូជ ត្រូវ​គេ​ឃើញ បាន​បង្ហាញ​វត្តមាន​សារ​ជា​ថ្មី​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​-​ព្រៃ​ឡង់ ស្ថិត​ក្នុងភូមិ​សាស្ត្រ ភូមិ​ស្រែ​វាល ឃុំ​ធ្មា ស្រុក​ជ័យ​សែន…

ខេត្តព្រះវិហារ ៖ សត្វ​ខ្ទីង​ដែល​ត្រូវ​បាន​ចាត់​ចូល​ជា​ប្រភេទ​សត្វ​កម្រ និង​ជា​សត្វ​ងាយ​រង​គ្រោះ​ជិត​ផុត​ពូជ ត្រូវ​គេ​ឃើញ បាន​បង្ហាញ​វត្តមាន​សារ​ជា​ថ្មី​នៅ​ក្នុង​ដែនជម្រកសត្វព្រៃ​-​ព្រៃ​ឡង់ ស្ថិត​ក្នុងភូមិ​សាស្ត្រ ភូមិ​ស្រែ​វាល ឃុំ​ធ្មា ស្រុក​ជ័យ​សែន ខេត្តព្រះវិហារ​។

សត្វ​ខ្ទីង​មេ​មួយ និង​កូន​មួយ​នេះ កាលពី​ពេល​កន្លង​ទៅ ត្រូវ​គេ​ប្រទះ​ឃើញ ចូល​មក​រក​ចំណី​ស៊ី​ជាមួយ​ហ្វូង​សត្វ​គោ​អ្នកស្រុក​ជា​ច្រើន​ដង​រួច​មក​ហើយ នៅ​ក្នុង​មូលដ្ឋាន​ខាងលើ ។

ប៉ុន្តែ នៅ​ថ្ងៃ​ទី​២៧ ខែកុម្ភៈ ឆ្នាំ​២០២៥ នេះ សត្វ​ខ្ទីង​មេ​និងកូន​ទាំង​ពីរ​ក្បាល​បាន​បង្ហាញខ្លួន​សារ​ជា​ថ្មី​ម្តងទៀត​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ