មិត្តស្រីថ្មី Bellingham ជានរណា ទើបទាក់ទាញសារព័ត៌មានធំៗលើពិភពលោកខ្លាំងបែបនេះ
ប្រទេសអេស្ប៉ាញ ៖ កីឡាករបាល់ទាត់ Jude Bellingham កាលពីថ្មីៗនេះ ត្រូវបានគេប្រទះឃើញនៅជាមួយមិត្តស្រីថ្មីឈ្មោះ Ashlyn Castro ខណៈមិត្តស្រីថ្មីស្រស់សោភារូបនេះ…
ប្រទេសអេស្ប៉ាញ ៖ កីឡាករបាល់ទាត់ Jude Bellingham កាលពីថ្មីៗនេះ ត្រូវបានគេប្រទះឃើញនៅជាមួយមិត្តស្រីថ្មីឈ្មោះ Ashlyn Castro ខណៈមិត្តស្រីថ្មីស្រស់សោភារូបនេះ…
ប្រទេសអេស្ប៉ាញ ៖ កីឡាករបាល់ទាត់ Jude Bellingham កាលពីថ្មីៗនេះ ត្រូវបានគេប្រទះឃើញនៅជាមួយមិត្តស្រីថ្មីឈ្មោះ Ashlyn Castro ខណៈមិត្តស្រីថ្មីស្រស់សោភារូបនេះ ក៏តែងតែទៅគាំទ្រមិត្តប្រុសជាច្រើនលើក ដោយបានឆក់យកការចាប់អារម្មណ៍យ៉ាងខ្លាំងពីប្រព័ន្ធផ្សព្វផ្សាយធំៗ និងអ្នកគាំទ្របាល់ទាត់នៅជុំវិញពិភពលោក។
ជាក់ស្តែង អំឡុងការប្រកួតរវាងក្រុម Real Madrid និងក្រុម Girona កាលពីថ្ងៃទី ២៣ ខែកុម្ភៈ កន្លងទៅថ្មីៗនេះ នៅឯកីឡដ្ឋាន Santiago Bernabeu កញ្ញា Ashlyn Castro ក៏ត្រូវបានគេប្រទះឃើញអង្គុយទស្សនាក្នុងកីឡដ្ឋានផងដែរ។ ក្រោយបញ្ចប់ការប្រកួត កាមេរ៉ាបានបង្វែរចាប់យករូបភាព Castro ព្រមទាំងមិត្តប្រុស និងក្រុមគ្រួសាររបស់គេនៅផ្នែកមួយនៃកីឡដ្ឋាន។ ជារឿយៗ Castro ក៏ធ្លាប់ត្រូវបានប្រទះឃើញមកទស្សនាការប្រកួតផ្សេងទៀតរបស់ Real Madrid ក្នុងរដូវកាលនេះផងដែរ។
យោងតាមកាសែត The Sun បានរាយការណ៍ថា គូស្នេហ៍មួយគូនេះ តែងតែណាត់ជួបគ្នា ដោយមានទាំងវត្តមានឪពុកម្តាយរបស់ Bellingham នៅជាមួយផងដែរ។ គេសង្កេតឃើញថា Castro មានភាពស្និទ្ធិស្នាលខ្លាំងជាមួយម្តាយ Bellingham មើលទៅប្រៀបដូចជាកូនប្រសារស្រី និងម្តាយក្មេក។ ដូច្នេះថាតើមិត្តស្រីថ្មីខ្សែបម្រើ Jude Bellingham ជានរណា ទើបបានជាប្រព័ន្ធផ្សព្វផ្សាយធំៗជាច្រើន ចាប់អារម្មណ៍ខ្លាំងបែបនេះ?
កញ្ញា Ashlyn Castro អាយុ២៧ឆ្នាំ គឺជាតារាអ៊ីនធឺណិតដ៏មានឥទ្ធិពល និងតារាម៉ូដែលជនជាតិអាមេរិកាំង រស់នៅទីក្រុងឡូសអាន់ជ័រលេស (Los Angeles) រដ្ឋកាលីហ្វ័រញ៉ា (California)។ មុនមានទំនាក់ទំនងស្នេហាជាមួយ Bellingham នាងមានអ្នកតាមដានលើបណ្តាញទំនាក់ទំនងសង្គមច្រើនរួចទៅហើយ ពិសេសលើគណនី Instagram ជាង២០ម៉ឺននាក់ មុនពេលកើនឡើងដល់ជាង៤០ម៉ឺននាក់ នៅពេលបច្ចុប្បន្ន។ នាងក៏មានប្រជាប្រិយភាពខ្លាំងលើកម្មវិធី TikTok ដោយតែងតែចែករំលែកការបង្រៀនតុបតែងមុខ និងណែនាំការស្លៀកពាក់ម៉ូដទាន់សម័យ និងទាក់ទាញ។
ពីមុន Castro ធ្លាប់មានទំនាក់ទំនងស្នេហាជាមួយកីឡាករបាល់បោះអាមេរិក Terance Mann ហើយក្រោយមកធ្លាប់មានពាក្យចចាមអារ៉ាមថា នាងក៏ធ្លាប់ទំនាក់ទំនងស្នេហាបុគ្គលល្បីៗនៅសហរដ្ឋអាមេរិកផ្សេងទៀតក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ដោយនៅក្នុងនោះរួមទាំងតារាសម្តែងហូលីវូដដ៏ល្បី លោក Michael B. Jordan និងកីឡាករបាល់បោះ LaMelo Ball ផងដែរ។
ក្រឡេកមក Jude Bellingham ឯណេះវិញ ស្ថិតក្នុងវ័យ២១ឆ្នាំ កំពុងរះចែងចាំងលើវិថីបាល់ទាត់ និងត្រូវបានចាត់ទុកជាកីឡាករបាល់ទាត់ល្អបំផុតមួយរូបនៅលើពិភពលោក។បន្ទាប់ពីផ្លាស់ពី Birmingham City មកចូលរួម Borussia Dortmund ខ្សែបម្រើកម្ពស់ ១,៨៦ម៉ែត្ររូបនេះ បានឈ្នះពានរង្វាន់កីឡាករបាល់ទាត់វ័យក្មេងឆ្នើមបំផុតប្រចាំឆ្នាំ ២០២៣ (Golden Boy) មុនពេលមកចូលរួមជាមួយ Real Madrid កាលពីខែមិថុនា ឆ្នាំ ២០២៣ នៅក្នុងតម្លៃ ១០៨លានដុល្លារ ដោយរួមចំណែកជួយក្រុមរហស្សនាមស្តេចសមួយនេះឈ្នះពានរង្វាន់ La Liga និង Champions League នៅរដូវកាលដំបូងរបស់ខ្លួនផងដែរ៕
ចែករំលែកព័តមាននេះ