ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាបទីតាំងបញ្ជ.ល់មាន់២កន្លែងផ្សេងគ្នា ឃាត់ខ្លួនអ្នកជ.ល់មាន់១០នាក់​

7 ម៉ោង មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ក្រុមអ្នកជល់មាន់ចំនួន១០នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីបង្ក្រាបជាបន្តបន្ទាប់នៅពីរទីតាំងផ្សេងៗគ្នាក្នុងភូមិសាស្ត្រស្រុកអូររាំង និងស្រុកពេជ្រាដា នាអំឡុងចុងខែកុម្ភៈ ឆ្នាំ២០២៥នេះ។ សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី២២…

ខេត្តមណ្ឌលគិរី ៖ ក្រុមអ្នកជល់មាន់ចំនួន១០នាក់ ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តមណ្ឌលគិរីបង្ក្រាបជាបន្តបន្ទាប់នៅពីរទីតាំងផ្សេងៗគ្នាក្នុងភូមិសាស្ត្រស្រុកអូររាំង និងស្រុកពេជ្រាដា នាអំឡុងចុងខែកុម្ភៈ ឆ្នាំ២០២៥នេះ។

សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង១៥និង០០នាទី កម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការណ៍មួយកម្លាំងអន្ដរាគមន៍ ដោយបានបញ្ជាផ្ទាល់ពីលោក ឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរី ដឹកនាំដោយលោកស្រីវរសេនីយ៍ទោ ព្យុះ ចិន្ដា នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានបង្រ្កាបទីតាំងលេងល្បែងស៊ីសងដោយខុសច្បាប់មាន់ជល់ ចំនួន០១ទីតាំង ដែលនៅចំណុចចំការកៅស៊ូ ស្ថិតនៅភូមិមេប៉ៃ ឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ដោយឃាត់ខ្លួនមនុស្សសរុបចំនួន០៦នាក់ និងដកហូតវត្ថុតាងមួយចំនួន។

បច្ចុប្បន្នមនុស្សទាំង០៦នាក់ បានធ្វើកិច្ចសន្យាឲ្យបញ្ឈប់ការលេងល្បែងស៊ីសងខុសច្បាប់ទៀត ចំណែកឯវត្ថុតាងត្រូវបានរក្សាទុកនៅការិយាល័យជំនាញ។

ដោយឡែកនៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ សមត្ថកិច្ចបន្តចុះបង្ក្រាបករណីលេងល្បែងខុសច្បាប់មួយទីតាំងទៀតដែលនៅចំណុចក្រោយស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើស្រុកអូររាំងស្ថិតនៅភូមិពូហ្យាម ឃុំសែនមនោរម្យ ស្រុកអូររាំង ខេត្តមណ្ឌលគិរី ដោយបានឃាត់ខ្លួនមនុស្សសរុបចំនួន០៤នាក់ និងដកហូតវត្ថុតាងមួយចំនួនធំ ។

បច្ចុប្បន្នមនុស្សទាំង០៤នាក់ និងវត្ថុតាងខាងលើត្រូវបានបញ្ជូននិងរក្សាទុកនៅការិយាល័យជំនាញព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីបន្តនីតិវិធីច្បាប់៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ