ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡាការិនី​បាល់ទាត់​សិច​ស៊ី​បំផុត​លើ​ពិភពលោក បង្ហាញ​តម្រុយ​ប្រឡូក​អាជីព​ជា​តារា​បង្ហាញ​ម៉ូ​ដ

6 ម៉ោង មុន

ប្រទេស​អ៊ី​តា​លី ៖ កីឡាការិនី​បាល់ទាត់​សិច​ស៊ី​បំផុត​លើ​ពិភពលោក Alisha Lehmann កាលពី​ថ្មី​ៗ​នេះ បាន​បង្ហើប​ថា នាង​អាច​នឹង​ប្រឡូក​ក្នុង​អាជីព​ជា​តារា​បង្ហាញ​ម៉ូ​ដ​នៅ​ពេល​អនាគត បន្ទាប់​ពី​នាង​មាន​អារម្មណ៍​ថា​មាន​ទំនុកចិត្ត​ខ្ពស់​នៅ​ចំពោះ​មុខ​កាមេរ៉ា អំឡុង​ពេល​ថត​ផ្សព្វផ្សាយ​ឈុត​ក្នុង​ឱ្យ​ម៉ាក​សំលៀក​បំពាក់​ដ៏​ល្បី​មួយ​របស់​ប្រទេស​អ៊ី​តា​លី​។…

ប្រទេស​អ៊ី​តា​លី ៖ កីឡាការិនី​បាល់ទាត់​សិច​ស៊ី​បំផុត​លើ​ពិភពលោក Alisha Lehmann កាលពី​ថ្មី​ៗ​នេះ បាន​បង្ហើប​ថា នាង​អាច​នឹង​ប្រឡូក​ក្នុង​អាជីព​ជា​តារា​បង្ហាញ​ម៉ូ​ដ​នៅ​ពេល​អនាគត បន្ទាប់​ពី​នាង​មាន​អារម្មណ៍​ថា​មាន​ទំនុកចិត្ត​ខ្ពស់​នៅ​ចំពោះ​មុខ​កាមេរ៉ា អំឡុង​ពេល​ថត​ផ្សព្វផ្សាយ​ឈុត​ក្នុង​ឱ្យ​ម៉ាក​សំលៀក​បំពាក់​ដ៏​ល្បី​មួយ​របស់​ប្រទេស​អ៊ី​តា​លី​។ នេះ​បើ​តាម​ប្រភព​ពី​កាសែត Daily Mail ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២៥​។

ខ្សែប្រយុទ្ធ Alisha Lehmann ដែល​បច្ចុប្បន្ន​កំពុង​តែ​ប្រកប​អាជីព​ជាមួយ​ក្លិប Juventus បាន​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង កាលពី​ថ្មី​ៗ​នេះ ជាមួយនឹង​រូបថត​ជា​ច្រើន​សន្លឹក​ផ្សព្វផ្សាយ​ពី​ឈុត​ក្នុង​សម្រាប់​ក្រុមហ៊ុន​សំលៀក​បំពាក់​ដ៏​ល្បី​មួយ​របស់​អ៊ី​តា​លី ដើម្បី​អបអរ​ទិវា​នៃ​ក្តី​ស្រឡាញ់​។

ខ្សែប្រយុទ្ធ​សញ្ជាតិ​ស្វី​ស​វ័យ​២៦​ឆ្នាំ ដែល​ចូលរួម​ក្លិប Juventus ជាមួយ​មិត្ត​ប្រុស​របស់​នាង គឺ​ខ្សែបម្រើ​សញ្ជាតិ​ប្រេ​ស៊ី​ល Douglas Luiz កាលពី​រដូវក្តៅ​មុន​នោះ បច្ចុប្បន្ន​កំពុង សម្រាក​ព្យាបាល​របួស​ភ្លៅ ហើយ​ក្នុង​ឱកាស​ឃ្លាតឆ្ងាយ​ពី​ទីលាន​ប្រកួត​នេះ ក៏​បាន​ជំរុញ​នាង​ឱ្យ​ឈាន​ជើង​ចូល​ក្នុង​វិស័យ​ម៉ូ​ដ​តែ​ម្តង​។

ខ្សែប្រយុទ្ធ​ឆ្នើម​ក្រុម​ជម្រើសជាតិ​ស្វី​សរូប​នេះ បាន​ថ្លែង​ថា «​ខ្ញុំ​នឹង​មិន​និយាយ​ថា​ការងារ​ជា​តារា​បង្ហាញ​ម៉ូ​ដ​ស្ថិត​ក្នុង​ការ​គិត​របស់ខ្ញុំ​នោះ​ទេ​។ ប៉ុន្តែ​វា​ពិតជា​គួរ​ឱ្យ​ចាប់អារម្មណ៍​ខ្លាំង​ណាស់ ហើយ​វា​ពិតជា​មានការ​ផ្លាស់​ប្តូរ​ខ្លាំង​ផង​ដែរ​សម្រាប់​ខ្ញុំ​។ ខ្ញុំ​តែងតែមាន​ទំនុកចិត្ត​នៅ​ចំពោះ​មុខ​កាមេរ៉ា​។ នោះ​ហើយ​ជា​មូលហេតុ​ដែល​ខ្ញុំ​ពិតជា​ចូល​ចិត្តការ​បង្ហាញ​ម៉ូ​ដ​។ នៅ​ពេល​អ្នក​បាន​ធ្វើការ​ជាមួយ​មនុស្ស​ផ្សេង​ៗ​គ្នា អ្នក​តែងតែ​អាច​រៀនសូត្រ​អ្វីមួយ​ថ្មី​។ ខ្ញុំ​នឹង​មិន​និយាយ​ថា ខ្ញុំ​គឺជា​តារា​បង្ហាញ​ម៉ូ​ដ​នោះ​ទេ ព្រោះ​បច្ចុប្បន្ន​ខ្ញុំ​គឺជា​កីឡាការិនី​បាល់ទាត់​»​។

សូម​ជម្រាប​ថា Alisha Lehmann បាន​ចូល​ហ្វឹកហាត់​បាល់ទាត់​នៅ​សាលា​ថ្នាល​ក្លិប FC Konolfingen អំឡុង​ឆ្នាំ ២០០៨ ដល់ ២០១១ ហើយ​ក្លាយជា​កីឡាការិនី​អាជីព​នៅ​ឆ្នាំ ២០១៦ ជាមួយ​ក្រុម BSC YB Frauen នៅ​ប្រទេស​កំណើត មុន​ផ្លាស់​មក​ចូលរួម​ក្រុម West Ham United នៅ​អង់គ្លេស ឆ្នាំ ២០១៨ និង​ត្រូវ​ក្រុម Everton ខ្ចី​ជើង​នៅ​ឆ្នាំ ២០២១ មុន​ផ្លាស់​ចូលរួម​ក្រុម Aston Villa នៅ​ឆ្នាំ​ដដែល​នោះ​។

កីឡាការិនី​បង្ហាញខ្លួន ៥៨​ប្រកួត ស៊ុត​បញ្ចូល​ទី​៩​គ្រាប់​ឱ្យ​ក្រុម​ជម្រើសជាតិ​ស្វី​ស ចាប់តាំងពី​ឆ្នាំ ២០១៧ មក​រូប​នេះ បាន​ផ្លាស់​មក​ចូលរួម​ក្រុម Juventus នៅ​ពាក់កណ្តាល​ឆ្នាំ ២០២៤ ដោយ​ចុះ​កុងត្រា​រហូត​ដល់​ឆ្នាំ ២០២៧​។

កីឡាការិនី Alisha Lehmann ដែល​ត្រូវ​ប្រព័ន្ធ​ផ្សព្វផ្សាយ​អន្តរជាតិ និង​អ្នកគាំទ្រ​បាល់ទាត់​ប្រសិទ្ធិ​នាម​ថា «​កីឡាការិនី​បាល់ទាត់​សិច​ស៊ី​បំផុត​លើ​ពិភពលោក​» រូប​នេះ ទទួល ការ​ចាប់អារម្មណ៍​ខ្លាំង​ទាំង​លើ​ទីលាន​ប្រកួត និង​លើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម តាម​រយៈ​ទេព​កោសល្យ​ដ៏​ចំណាន​របស់​នាង ព្រមទាំង​មក​ជាមួយនឹង​រូប​សម្រស់​ដ៏​ស្រស់​ស្អាត និង​ភាព​សិច​ស៊ី​របស់​នាង​ផង​ដែរ​៕ ដកស្រង់ ៖ Daily Mail

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ