ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភរិយា​នាយក​រដ្ឋមន្ត្រី​កម្ពុជា ​៖ ការ​ចូលរួម​ថែរក្សា​សិល្បៈ​វប្បធម៌ដ៏​ផូរផង់​របស់​ជាតិ​យើង គឺជា​តួនាទី​របស់​ពលរដ្ឋ​គ្រប់​ៗ​គ្នា​

1 ខែ មុន

រាជធានី​ភ្នំពេញ​ ៖ លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា អនុប្រធាន​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ និង​ជា​អគ្គស្នងការ​សមាគម​កាយឫទ្ធិ​នារី​កម្ពុជា…

រាជធានី​ភ្នំពេញ​ ៖ លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា អនុប្រធាន​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ និង​ជា​អគ្គស្នងការ​សមាគម​កាយឫទ្ធិ​នារី​កម្ពុជា បាន​បញ្ជាក់​ថា យើង​ទាំងអស់​គ្នា​បានដឹង​ហើយ​ថា ការ​ចូលរួម​ថែរក្សា​សិល្បៈ​វប្បធម៌​ ដ៏​ផូរផង់​របស់​ជាតិ​យើង​នេះ គឺជា​តួនាទី​របស់​ពលរដ្ឋ​គ្រប់​ៗ​គ្នា​ទាំងអស់ ​។

ការ​ថ្លែង​របស់​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អនុប្រធាន​អចិន្ត្រៃយ៍ កាកបាទក្រហមកម្ពុជា អនុប្រធាន​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេ​ជោ និង​ជា​អគ្គស្នងការ​សមាគម​កាយឫទ្ធិ​នារី​កម្ពុជា យ៉ាង​ដូច្នេះ នា​ឱកាស​អញ្ជើញ​ជា​អធិបតី​បើក​កម្មវិធី​រាត្រីសមោស​សំពត់​បត់​ខ្មែរ​ លើក​ទី​២ នា​ល្ងាច​ថ្ងៃ​ទី​២៤ ខែកុម្ភៈ ឆ្នាំ​២០២៥​នេះ នៅ​សាលសន្និសីទ​ចតុម្មុខ​។

លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​បន្ត​ថា ពាក្យ​ថា ​សិល្បៈ វប្បធម៌ គឺ​បញ្ជាក់​បង្ហាញ​តាម​រយៈ​ភ្លេង ចម្រៀង របាំ សំលៀក​បំពាក់​ប្រពៃណី ដែល​យើង​ប្រើប្រាស់​ប្រចាំ​ថ្ងៃ សំលៀក​បំពាក់​ដែល​យើង​ប្រើប្រាស់​ក្នុង​ពិធី​ផ្សេង​ៗ ដូច​ជា​ពិធី​រៀប​អាពាហ៍ពិពាហ៍ ពិធី​ផ្លូវការ និង​ពិធី​សាសនា​ជាដើម ហើយ​សូ​ម្បី​តែ​ក្រណាត់​ ដែល​យើង​យក​មក​កាត់​ធ្វើ​ជា​សំលៀក​បំពាក់ ការ​ត្បាញ​សរសៃសូត្រ​រចនាបថ និង​ឌី​ហ្សា​ញ ក៏​បញ្ជាក់​ពី​អត្តសញ្ញាណ​របស់​ជាតិ​សាសន៍​នីមួយ​ៗ​ដូច​គ្នា​ដែរ​។ ជា​ការ​ពិត​ណាស់​សំលៀក​បំពាក់ គឺជា​ផ្នែក​មួយ​នៃ​វប្បធម៌ ដែល​បញ្ជាក់​ពី​ឬ​ស​គល់ នៃ​អរិយធម៌​ដ៏​ចំណាស់ និង​អត្តសញ្ញាណ​របស់​ជាតិ​សាសន៍​នីមួយ​ៗ​។ ហេតុ​ដូចនេះ​ការ​ថែរក្សា​អភិវឌ្ឍ និង​លើកតម្កើង​កេរ្តិ៍​ដំណែល​វប្បធម៌​ដ៏​ល្អ​ឯក​នេះ គឺជា​ភារកិច្ច​របស់​កូន​ខ្មែរ​គ្រប់​ៗ​គ្នា​។ ដោយ​ត្រូវ​យល់​ច្បាស់​អំពី​ប្រ​វ​តិ្ត​តម្លៃ​កេរ្តិ៍​ដំណែល​អត្ថន័យ សំលៀក​បំពាក់​របៀបរបប​ នៃ​ការ​ប្រើប្រាស់​ទៅ​តាម​ពិធី និង​ពេលវេលា​ព្រមទាំង​ការ​ចូលរួម​ផ្សាយ​កម្រិត​ជាតិ និង​អន្តរជាតិ​ផង​ដែរ​ ។

នា​ឱកាស​ដ៏​វិសេសវិសាល​នេះ លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​លើក​ឡើង​ទៀត​ថា កម្មវិធី​រាត្រីសមោស​សំពត់​បត់​ខ្មែរ​លើក​ទី​២ គឺជា​ព្រឹ​តិ្ត​ការណ៍​វប្បធម៌ ​ដ៏​មាន​សារសំខាន់​សំដៅ​បង្ហាញ និង​ផ្សព្វផ្សាយ​អំពី​ផ្នែក​មួយ នៃ​ជំនឿ សិល្បៈ ប្រពៃណី និង​ទំនៀមទម្លាប់​បន្សល់​ទុកជា​កេរ្តិ៍​មរតក​ដ៏​ថ្លៃថ្លា ដែល​ដូនតា​ខ្មែរ​យើង​បាន​បន្សល់​ទុក​ឲ្យ​។ ហើយ​ការ​បង្កើត​កម្មវិធី​នេះ ក៏​ជា​ការ​រំលឹក​ខួប​លើក​ទី​៤៦​ឆ្នាំ នៃ​ការ​ជួប​គ្នា​ឡើង​វិញ​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន អតីត​នាយក​រដ្ឋ​ម​ន្រី្ត និង​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន​សែន បាន​វិល​ត្រឡប់​មក​ជួប​គ្នា​វិញ ក្រោយ​ថ្ងៃ​រំដោះ​ ៧​មក​រា ​។

លោក​ជំទាវ​បណ្ឌិត ក៏​សូម​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ក្នុង​ការ​អភិរក្ស និង​ផ្សព្វផ្សាយ​សិល្បៈ​វប្បធម៌ គ្រប់​ទម្រង់ និង​សូម​គោរព​អរគុណ​ចំពោះ​វត្តមាន និង​សមានចិត្ត​របស់​ឯកឧត្តម លោក​ជំទាវ អ្នកឧកញ៉ា លោក លោកស្រី នា​រាត្រី​នេះ ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​សេច​កី្ត​ស្រលាញ់ គាំទ្រ និង​ការ​ចូលរួម​ថែរក្សា សិល្បៈ វប្បធម៌​ដ៏​ផូរផង់​របស់​ជាតិ​យើង និង​សូម​អរគុណ​ដល់​សិល្បករ សិល្ប​ការិនី​ទាំងអស់ ដែល​បាន​ចូលរួម​សម្តែង និង​សុទ្ធតែ​ជា​តួអង្គ​សំខាន់​បំផុត សម្រាប់​កិច្ចការ​អភិរក្ស ថែរក្សា និង​ផ្សព្វផ្សាយ​តាម​រយៈ​ជំនាញ​អាជីព និង​ការ​សម្តែង ​។

លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​បញ្ជាក់​ទៀត​ថា ភស្តុ​តាង​បុរាណវិទ្យា បាន​បង្ហាញ​ឲ្យ​យើង​ឃើញច្បាស់​អំពី​របៀបរបប​រស់នៅ​សម្ភារៈ​ប្រើប្រាស់ និង​សំលៀក​បំពាក់​បិទ​បាំង​រា​ង្គ​កាយ​របស់​ជនជាតិ​ខ្មែរ​យើង តាំងពី​សម័យ​បុ​រេ​ប្រ​វ​តិ្ត ព្រមទាំង​មាន​តឹកតាង​បន្ថែម​តាម​រយៈ​ចម្លាក់​តាម​ប្រាសាទ​នានា សិលា​ចារិក ជា​ពិសេស​តាម​ជញ្ជាំង​ប្រាសាទបាយ័ន ប្រាសាទបន្ទាយឆ្មារ និង​ប្រាសាទអង្គរវត្ត​ជាដើម​។ ដែល​ជា​កំណត់​ត្រា​ដ៏​ច្បាស់លាស់ នៃ​ប្រភេទ​ទម្រង់​រចនាបថ ក្បាច់​ប្រភេទ​អ្នក​ប្រើប្រាស់ និង​ពិធី​នានា​ ។

ជា​រួម​សំលៀក​បំពាក់​ខ្មែរ​យើង មាន​ប្រ​វ​តិ្ត​ច្បាស់លាស់ និង​វិវត្តន៍​ទៅ​តាម​សម័យកាល​ដែល​មក​ដល់​បច្ចុប្បន្ន​យើង​អាច​សម្គាល់​ទម្រង់​សំលៀក​បំពាក់​តាម​សម័យ ដូច​ជា សម័យ​នគរ​ភ្នំ សម័យ​ចេ​ន​ឡា សម័យ​អង្គរ សម័យ​ចតុម្មុខ សម័យ​លង្វែក សម័យ​ឧដុង្គ សម័យ​អាណានិគមនិយម សម័យ​សង្គមរាស្ត្រនិយម និង​សម័យ​បច្ចុប្បន្ន ហើយ​យើង​ក៏​អាច​ឃើញ និង​សម្គាល់​បាន​នូវ​ការ​ឆ្លង​ឥ​ទិ្ធ​ពល​ទៅ​វិញ​ទៅ​មក​ផ្នែក​សំលៀក​បំពាក់​នេះ​ផង​ដែរ​ ។

លោក​ជំទាវ​បណ្ឌិត ក៏​សូម​អរគុណ​ដល់​គណៈកម្មការ​រៀបចំ​ពិធី​ដែល​ចាប់​យក​ទម្រង់​មួយ​ចំនួន​នៃ​សំលៀក​បំពាក់​ខ្មែរ ដោយ​រាប់​បញ្ចូល​ទាំង​សំលៀក​បំពាក់​ក្នុង​ពិធី​មង្គលការ​ផង​ដែរ ដោយ​គិត​ពី​សម័យ​ឧដុង្គ មក​បង្ហាញ ហើយ​កម្មវិធី​នា​រាត្រី​នេះ មាន​ចេតនា​បង្ហាញ​ពី​ភាព​សម្បូរ​បែប​នៃ​សំលៀក​បំពាក់​ប្រពៃណី​ទាំង​សម្រាប់​ជីវភាព​រស់នៅ សម្រាប់​ពិធីបុណ្យ​ប្រពៃណី និង​ពិធី​មង្គលការ​ជាដើម រួម​ជាមួយនឹង​ការ​រំលេច​អំពី​ភាព​ត្រឹមត្រូវ​ទាំង​ប្រភេទ​ផលិតផល​របៀប​ប្រើប្រាស់​ការ​កំណត់​ពិធី និង​ពេលវេលា​ប្រើប្រាស់​ដែល​គោរព​ទៅ​តាម​ក្បួនខ្នាត​ពិតប្រាកដ​ដែល​បន្សល់​ទុក​ពី​ដូនតា​យើង ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ