ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេទ័ពជើងគោកអាមេរិក ជួបនាយករដ្ឋមន្ត្រីកម្ពុជា

9 ម៉ោង មុន

លោកនាយ​ឧត្តមសេនីយ៍ Ronald P. Clark មេបញ្ជាការ​នៃ​កងទ័ពជើងគោក​ សហរដ្ឋអាមេរិក ​ប្រចាំ​តំបន់​ប៉ា​ស៊ី​ហ្វិ​ក បាន​ជួប​ជាមួយ​សម្តេច​មហាបវរធិ​បតី ហ៊ុន ម៉ា​ណែ​ត…

លោកនាយ​ឧត្តមសេនីយ៍ Ronald P. Clark មេបញ្ជាការ​នៃ​កងទ័ពជើងគោក​ សហរដ្ឋអាមេរិក ​ប្រចាំ​តំបន់​ប៉ា​ស៊ី​ហ្វិ​ក បាន​ជួប​ជាមួយ​សម្តេច​មហាបវរធិ​បតី ហ៊ុន ម៉ា​ណែ​ត ​នាយក​រដ្ឋមន្ត្រី​កម្ពុជា​ កាលពី​ថ្ងៃ​ចន្ទ​ ។ នេះ​បើ​តាម​ស្ថានទូត​អា​មេ​រិ​ក​ប្រចាំ​កម្ពុជា​ ។

ស្ថានទូត​អា​មេ​រិ​ក ​និយាយ​តាម​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​ថា អំឡុង​ទស្សនកិច្ចរបស់​លោក​ នៅ​ប្រទេស​កម្ពុជា ថ្ងៃ​ទី២៤ ខែកុម្ភៈ នាយ​ឧត្តមសេនីយ៍ Clark បាន​ជួប​ជាមួយ​សម្តេច ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដើម្បី​ពិភាក្សា​អំពី​ទំនាក់ទំនង​ការពារ​ទ្វេភាគី ​រវាង​សហរដ្ឋអាមេរិក និង​កម្ពុជា និង​ស្វែងរក​វិធី​ធ្វើ​ឱ្យ​សហរដ្ឋអាមេរិក និង​តំបន់​ឥណ្ឌូ​-​ប៉ា​ស៊ី​ហ្វិ​ក ​មាន​សុវត្ថិភាព និង​មាន​សន្តិសុខ​កាន់តែ​ច្រើន​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ