ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នាយក​រដ្ឋមន្ត្រី​បាន​ប្រគល់​ដំបង​ឲ្យ​ទៅ​រាស្ត្រ​ហើយ ដូច្នេះ​រាស្ត្រ​គួរតែ​ប្រើប្រាស់​ដំបង​នេះ​ឲ្យ​មាន​ប្រសិទ្ធ​ភា ពនៅ​ក្នុង​ការ​ចូលរួម​កែ​លម្អ​សេវា​សុខាភិបាល​ក៏​ដូច​ជា សេវាកម្ម​មន្ត្រី​ដែល​កំពុង​តែ​ផ្តល់​ពាក់ព័ន្ធ​នឹង​កិច្ច​គាំពារ​សង្គម​ផ្សេង​ៗ ។ សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ប្រកាស​លើកទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់​រូប​ត្រូវ​តែ​ហ៊ាន​រាយការណ៍​ចំពោះ​គ្រូពេទ្យ…

នាយក​រដ្ឋមន្ត្រី​បាន​ប្រគល់​ដំបង​ឲ្យ​ទៅ​រាស្ត្រ​ហើយ ដូច្នេះ​រាស្ត្រ​គួរតែ​ប្រើប្រាស់​ដំបង​នេះ​ឲ្យ​មាន​ប្រសិទ្ធ​ភា ពនៅ​ក្នុង​ការ​ចូលរួម​កែ​លម្អ​សេវា​សុខាភិបាល​ក៏​ដូច​ជា សេវាកម្ម​មន្ត្រី​ដែល​កំពុង​តែ​ផ្តល់​ពាក់ព័ន្ធ​នឹង​កិច្ច​គាំពារ​សង្គម​ផ្សេង​ៗ ។

សម្តេច​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​កម្ពុជា បាន​ប្រកាស​លើកទឹកចិត្ត​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់​រូប​ត្រូវ​តែ​ហ៊ាន​រាយការណ៍​ចំពោះ​គ្រូពេទ្យ និង​មន្ត្រី​អសកម្ម​ណា ដែល​រើសអើង​ក្នុង​ការ​ពិនិត្យ និង​ផ្តល់​សេវា​ព្យាបាល​ដល់​ប្រជាពលរដ្ឋ និង អ្នកជំងឺ​ដែល​ប្រើប្រាស់​បណ្ណសម​ធម៌ និង​បណ្ណ ប​.​ស​.​ស ។

នៅ​ក្នុង​ពេល​ជាមួយ​គ្នា​នោះ សម្តេច​មហា​បវរ​ធិ​បតី ក៏​បាន​ណែនាំ​ឲ្យ​ស្ថាប័ន​ពាក់ព័ន្ធ​ជា​ពិសេស គឺ​ក្រសួងសុខាភិបាល ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ផែនការ សង្គមកិច្ច និង​អតីត​យុទ្ធ​ជន និង​ក្រសួង​សេដ្ឋកិច្ច និង​ហរិ​ញ្ញ​វត្ថុ​ឲ្យ​ពង្រឹង​សេវា​សុខាភិបាល និង​ប្រសិទ្ធភាព​ជូន​ប្រជាពលរដ្ឋ​ដោយ​ស្មើភាព​ដោយ​មិន​មានការ​រើសអើង​ប្រជាពលរដ្ឋ​ដែល​ប្រើប្រាស់​សេវា​សុខាភិបាល​ធម្មតា ឬ​តាម​សេវា​គាំពារ​សង្គម​ផ្សេង​ៗ ។

ថ្លែង​ក្នុង​ពិធី «​បើក​ស​ប្តា​ហ៍​គាំពារ​សង្គម​កម្ពុជា ឆ្នាំ​២០២៥ និង​ប្រកាស​ដាក់​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​នូវ​ក្រប​ខណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម ឆ្នាំ​២០២៤-២០៣៥» នា​ព្រឹក​ថ្ងៃ​ទី​២០ ខែកុម្ភៈ ឆ្នាំ​២០២៥ សម្តេច​ធិ​បតី បាន​លើក​ឡើង​ថា ក្រសួងសុខាភិបាល​ត្រូវ​ធានា​ចំពោះ​ពលរដ្ឋ​គ្រប់​រូប​ទាំង​ពលរដ្ឋ ដែល​ប្រើប្រាស់​បណ្ណសម​ធម៌ បណ្ណ​ងាយ​រង​ហានិភ័យ ឬ​បណ្ណ ប​.​ស​.​ស ត្រូវ​ទទួល​បាន​ទាន់​ពេល​នូវ​សេវា​សុខាភិបាល ដើម្បី​ចៀសវាង​ការ​ថ្នាំងថ្នាក់​ពី​សំណាក់​ប្រជាពលរដ្ឋ​ដែល​បាន​អនុវត្ត​គោលនយោបាយ​អាទិភាព​ចំពោះ​វិស័យ​សុខាភិបាល​របស់​រាជរដ្ឋាភិបាល ។

ពាក់ព័ន្ធ​នឹង​វិស័យ​សុខាភិបាល​នេះ សម្តេច​ធិ​បតី បាន​គូសបញ្ជាក់​ថា ត្រង់​ចំណុច​នេះ​សម្តេច​បាន​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ ត្រូវ​ហ៊ាន​រាយការណ៍ ករណី​គ្រូពេទ្យ​រូប​ណា ដែល​មិន​បាន​យកចិត្តទុកដាក់​ចំពោះ​ខ្លួន ឬ​អ្នក​ប្រើប្រាស់​បណ្ណសម​ធម៌ បណ្ណ ប​.​ស​.​ស ដើម្បី​ទទួល​បាន​សេវា​ពិនិត្យ និង​ព្យាបាល​ជំងឺ ។ ចំណុច​នេះ សម្តេច​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ទៅ​កាន់ រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល និង រដ្ឋមន្ត្រីក្រសួង​ការងារ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ គឺ​ត្រូវ​តែ​ធ្វើ​កិច្ចការ​នេះ ។

សម្តេច​មហា​បវរ​ធិ​បតី បាន​បន្ថែម​ថា តម្លៃ​កម្មវិធី​គាំពារ​សង្គម មិនមែន​ស្ថិត​នៅ​លើ​ទិន្នន័យ ឬ​តម្លៃ​ចំនួន​ថវិការ​ច្រើន ឬ​តិច​នោះ​ទេ ។ តម្លៃពិត​ប្រាកដ គឺ​ប្រជាពលរដ្ឋ ដែល​ជា​អ្នក​ទទួល​បាន​ផល និង​ជា​អ្នក​ផ្តល់​ឲ្យ ។ ដូច្នេះ ការ​គិតគូរ​ពី​គុណភាព​សេវា​ព្យាបាល​ជា​ការ​ចាំបាច់ ទាំង​ថ្នាំ​ទាំង​ឧបករណ៍ ទាំង​កន្លែង​ព្យាបាល​ត្រូវ​មាន និង​បំពេញ​ជូន​ពលរដ្ឋ​ដោយ​ស្មើភាព ។

សម្តេច​មហា​បវរ​ធិ​ប​បតី បាន​បន្ត​ថា តម្លៃ​មិនមែន​ត្រឹម​កញ្ចប់​ថវិការ​ទេ គឺ​នៅ​ពេល​ប្រជាពលរដ្ឋ​ទៅ​ព្យាបាល​ត្រូវ​ទទួល​បាន​សេវា​ទាន់​ពេលវេលា​មានការ​យកចិត្តទុកដាក់​ដែល​ចំណុច​នេះ គឺ​ត្រូវ​តែ​យកចិត្តទុកដាក់​យ៉ាង​សំខាន់ ។

ជាមួយ​គ្នា​នោះ​ដែរ សម្តេច​ធិ​បតី ក៏​បាន​លើក​ឡើង​ថា ចំពោះ​ការ​ផ្តល់​បណ្ណ​សមធម៌ ត្រូវ​តែ​ធ្វើ​ឲ្យ​បាន​ម៉ត់ចត់ មាន​តម្លាភាព ដោយ​កុំ​ឲ្យ​មាន​ករណី​មិន​ទៅ​ព្យាបាល​ផង​តែ​ធ្វើ​បណ្ណ​សមធម៌ ដើម្បី​ទទួល​បាន​លុយ គឺ​អត់​មាន​ទេ ។ លើស​ពី​នេះ ត្រូវ​តែ​អនុវត្ត​ឲ្យ​តឹង​រឹង​ចំពោះ​អ្នក​ដែល​មិន​បាន​អនុវត្ត​តាម​គោលការណ៍ ឬ​អ្នក​មានការ​កេង​បន្លំ​តាម​រូបភាព​ណាមួយ ។

សម្តេច​មហា​បវរ​ធិ​បតី​បាន​សង្កត់ធ្ងន់​ថា លុយ​សម្រាប់​ជួយ​ប្រជាពលរដ្ឋ ហើយ​សម្រាប់​ត្រៀម​បម្រុង​ជួយ​ប្រជាពលរដ្ឋ​នៅ​ពេល​ជួប​ការ​លំបាក ហើយ​បើសិន​មូលដ្ឋាន ឬ​ដៃគូ​ណា​មិន​អនុវត្ត គឺ​ត្រូវ​ចាត់វិធានការ​ឲ្យ​តឹង​រឹង​តែ​ម្តង ។ រាល់​ការ​ចំណាយ​ប្រាក់​១​ដុល្លារ​ៗ​គឺ​ត្រូវ​ឲ្យ​ចំ​គោលដៅ ហើយ​ធានា​ឲ្យ​មាន​ប្រសិទ្ធភាព ដូចនេះ​តួអង្គ ដែល​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​ក្រមសីលធម៌ តម្លាភាព និង​ការ​ប្រព្រឹត្តិ​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ធ្វើ​យ៉ាងណា​ធានា​ការ​ជួយ​ដល់​ប្រជាពលរដ្ឋ​របស់​យើង បាន​ដោយ​ចីរភាព ។

ការ​លើក​ឡើង​ខាងលើ​នេះ គឺជា​សារ​មួយ​ដែល​នាយក​រដ្ឋមន្ត្រី​បាន​ផ្ញើ​ជូន​ប្រគល់​ជូន​ក្រុម​គ្រូពេទ្យ​ដែល​កំពុង​តែ​ផ្តល់​សេវាកម្ម​សុខាភិបាល និង​មន្ត្រី​ដែល​ផ្តល់​សេវាកម្ម​សុខមាលភាព និង​គាំពារ​សង្គម​ឲ្យ​ខិតខំ​លើកកមពស់​សេវាកម្ម​របស់​ពួក​គេ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​បន្ថែម​ទៀត ។ ហើយ​នេះ​ក៏​ដំបង​ខាង​ស្មារតី ដែល​ប្រមុខ​រាជរដ្ឋាភិបាល​ប្រគល់​ជូន​រាស្ត្រ​ទាំងអស់​គ្នា ដើម្បី​គោះ​តម្រង់​ពង្រឹង​ក្រមសីលធម៌​របស់​មន្ត្រី​វេជ្ជសាស្ត្រ និង​សេវាកម្ម​គាំពារ​សង្គម នៅ​ពេល​ឃើញ​រឿង​មិន​ប្រក្រតី​កើត​មាន​ឡើង ។

សូមកុំ​ខ្លាច​នឹង​ប្រើ​ដំបង​នេះ ដើម្បី​ធ្វើ​យ៉ាងណា​ជួយ​ទាំងអស់​គ្នា​នៅ​ក្នុង​ការ​ពង្រឹង​សេវាកម្ម​សុខាភិបាល​ដែល​នៅ​តែ​បន្ត​មានការ​រិះគន់ និង​ជំរុញ​សេវាកម្ម​គាំពារ​សង្គម​នេះ​ឲ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ដោយ​ស្មើភាព ។

សរុប​ទៅ ប្រសិនបើ​យើង​ទាំងអស់​គ្នា​ជា​រាស្ត្រ​ចេះ​ប្រើប្រាស់​ដំបង​ដែល​ប្រមុខ​រាជរដ្ឋាភិបាល​ប្រគល់​អោយ​នេះ​ឲ្យ​ត្រឹមត្រូវ​តាម​បញ្ហា​ដែល​បាន​ជួប ហើយ​មន្ត្រី​សុខាភិបាល​និង​មន្ត្រី​គាំពារ​សន្តិសុខ​សង្គម​យកចិត្តទុកដាក់​កែ​លម្អ​ប្រសិទ្ធភាព​សេវាកម្ម​បន្ថែម​ទៀត​នោះ បញ្ហា​អសកម្ម​នៅ​ក្នុង​ប្រព័ន្ធ​វិស័យ​សុខាភិបាល និង សង្គមកិច្ច​កម្ពុជា​នឹង​ត្រូវ​ដោះស្រាយ​មិន​ខាន​ ។ យើង​រង់ចាំ​មើ់ល​លទ្ធផល​ជាក់ស្តែង​ទាំងអស់​គ្នា​ថា តើ​គ្រូពេទ្យ និង​មន្ត្រី​ទាំងអស់​កែខ្លួន​កម្រិត​ណា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ