Ronaldo ប្រេស៊ីលថា ខ្លួនល្អជាង Ronaldo ព័រទុយហ្គាល់ តែនៅក្រោមកម្រិត Messi
ប្រទេសប្រេស៊ីល ៖ វីរបុរសបាល់ទាត់ប្រេស៊ីល លោក Ronaldo Nazario បានអះអាងកាលពីពេលថ្មីៗនេះថា សមត្ថភាពលោកល្អជាង Cristiano Ronaldo…
ប្រទេសប្រេស៊ីល ៖ វីរបុរសបាល់ទាត់ប្រេស៊ីល លោក Ronaldo Nazario បានអះអាងកាលពីពេលថ្មីៗនេះថា សមត្ថភាពលោកល្អជាង Cristiano Ronaldo…
ប្រទេសប្រេស៊ីល ៖ វីរបុរសបាល់ទាត់ប្រេស៊ីល លោក Ronaldo Nazario បានអះអាងកាលពីពេលថ្មីៗនេះថា សមត្ថភាពលោកល្អជាង Cristiano Ronaldo ប៉ុន្តែទទួលស្គាល់ថា សមត្ថភាព Lionel Messi ខ្ពស់ជាង។
ថ្លែងនៅលើទូរទស្សន៍ Romario TV ពិធីករបានជំរុញឱ្យមានការប្រៀបធៀបសមត្ថភាពរវាងលោក Ronaldo Nazario ខ្លួនឯងផ្ទាល់ទៅនឹងកីឡាករល្អបំផុតក្នុងប្រវត្តិសាស្ត្របាល់ទាត់ជាច្រើននាក់ផ្សេងទៀត រួមមាន Thierry Henry, Erling Haaland, Robert Lewandowski, Adriano និង Cristiano Ronaldo ហើយដោយគ្មានការស្ទាក់ស្ទើរនឹងឆ្លើយសំនួរ អតីតខ្សែប្រយុទ្ធឆ្នើមក្រុមសាំបាប្រេស៊ីលវ័យ៤៨ឆ្នាំរូបនេះ បានបញ្ជាក់ថា លោកល្អជាងកីឡាករទាំងប្រាំដែលបានរៀបរាប់។ ទោះជាយ៉ាងណាក៏ដោយ នៅពេលសួរអំពី Lionel Messi វិញ ស្រាប់តែ Ronaldo បានគិតបន្តិចមុនឆ្លើយថា Messi ល្អជាងខ្លួន។
កន្លងមក Ronaldo ប្រេស៊ីល ធ្លាប់បានលើកសរសើរ Messi ថាជាកីឡាករល្អបំផុតគ្រប់ពេលក្នុងប្រវត្តិសាស្ត្រ។ លោកក៏ធ្លាប់ដាក់ឈ្មោះកីឡាករ១១នាក់ក្នុងក្តីស្រមៃរបស់ខ្លួន ដោយបញ្ចូលឈ្មោះ Messi ប៉ុន្តែគ្មាន Ronaldo ព័រទុយហ្គាល់។ នៅក្នុងបទសម្ភាសន៍ កាលពីខែកញ្ញា ឆ្នាំ២០២៤ ជាមួយនឹងគេហទំព័រ goal.com លោកក៏បានប្រាប់ឈ្មោះខ្សែប្រយុទ្ធមានលក្ខណៈពិសេសបំផុតនៅក្នុងប្រវត្តិសាស្ត្រដូចជា Messi, Ronaldinho, Diego Maradona និង Pele ។
ទោះជាយ៉ាងណាក៏ដោយ នៅពេលមួយនោះ Ronaldo ប្រេស៊ីលក៏បានទទួលស្គាល់ពីភាពអស្ចារ្យរបស់ Cristiano Ronaldo ផងដែរ ដោយដាក់ឈ្មោះប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់រូបនេះ ក្នុងបញ្ចីក្រុមកីឡាករដ៏អស្ចារ្យគ្រប់ពេលជាមួយ Maradona, Messi និង Pele ក្នុងចំណោមកីឡាករដ៏អស្ចារ្យផ្សេងទៀត។
ស្ថិតនៅក្នុងវ័យ៤៨ឆ្នាំ លោក Ronaldo Nazario បានបន្សល់ទុកកេរ្តិ៍ដំណែលបាល់ទាត់ជាច្រើនទាំងក្លិបអាជីព និងក្រុមជម្រើសជាតិ ជាពិសេសតាមរយៈការឈ្នះពានរង្វាន់ FIFA World Cup ឆ្នាំ ១៩៩៤ និង ២០០២ និងការឈ្នះពានរង្វាន់ឯកត្តជន FIFA World Player of the Year នៅឆ្នាំ ១៩៩៦, ១៩៩៧ និង ២០០២។
គ្រាប់ដ៏មានតម្លៃរបស់ប្រេស៊ីលរូបនេះ ប្រកបអាជីពជាមួយក្លិបកំពូលៗជាច្រើនរួមទាំង Barcelona, Inter Milan, Real Madrid និង AC Milan។ នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ Romario TV លោក Ronaldo Nazario បានចែករំលែកចំណូលចិត្តរបស់លោកសម្រាប់ក្លិប Real Madrid ជាងក្លិប Barcelona បើទោះបីជាមានសំណាងលេងឱ្យក្លិបកំពូលរបស់ពិភពលោកទាំងពីរយ៉ាងក៏ដោយ៕ ដកស្រង់ ៖ Sportskeeda និង VnExpress
ចែករំលែកព័តមាននេះ