ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បុរី​វ៉ាទីកង់​ថា​ស្ថាន​ភាព​ជំងឺ​សម្ដេច​សង្ឃ​ស្ថិត​នៅ​ក្នុង​ដំណាក់​កាល​ធ្ងន់​ធ្ងរ​

21 ម៉ោង មុន

បុរី​វ៉ាទី​កង់​៖ បុរី​វ៉ាទីកង់​ថ្លែង​​ថា​សម្ដេច​សង្ឃ​​កាតូលិក​ ប៉ាប​ហ្វ្រង់​ស៊ីស (Pope Francis) កំពុង​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​​​ មិន​ទាន់​ដឹង​ថា​ព្រះ​អង្គ​អាច​រួច​ផុត​ពី​ស្ថាន​ភាព​ជំងឺ​នេះ​ដោយ​ជោគ​ជ័យ​ឬ​យ៉ាង​ណា​។ សុខ​ភាព​របស់​ព្រះ​អង្គ​ចាប់​ផ្ដើម​ចុះ​ទ្រុឌ​ទ្រោម​ខ្លាំង​ឡើង​ៗ​នា​រយៈ​ពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ​។ នេះ​ជា​លើក​ទី​១​ដែល​វ៉ាទីកង់​ទទួល​ស្គាល់​ថា​ស្ថាន​ភាព​ជំងឺរបស់​សម្ដេច​ឈាន​ដល់​ដំណាក់​កាល​ធ្ងន់​ធ្ងរ​។ ឥឡូវ​នេះ…

បុរី​វ៉ាទី​កង់​៖ បុរី​វ៉ាទីកង់​ថ្លែង​​ថា​សម្ដេច​សង្ឃ​​កាតូលិក​ ប៉ាប​ហ្វ្រង់​ស៊ីស (Pope Francis) កំពុង​ធ្លាក់​ខ្លួន​ឈឺ​ធ្ងន់​​​ មិន​ទាន់​ដឹង​ថា​ព្រះ​អង្គ​អាច​រួច​ផុត​ពី​ស្ថាន​ភាព​ជំងឺ​នេះ​ដោយ​ជោគ​ជ័យ​ឬ​យ៉ាង​ណា​។ សុខ​ភាព​របស់​ព្រះ​អង្គ​ចាប់​ផ្ដើម​ចុះ​ទ្រុឌ​ទ្រោម​ខ្លាំង​ឡើង​ៗ​នា​រយៈ​ពេល​២៤​ម៉ោង​ចុង​ក្រោយ​នេះ​។ នេះ​ជា​លើក​ទី​១​ដែល​វ៉ាទីកង់​ទទួល​ស្គាល់​ថា​ស្ថាន​ភាព​ជំងឺរបស់​សម្ដេច​ឈាន​ដល់​ដំណាក់​កាល​ធ្ងន់​ធ្ងរ​។ ឥឡូវ​នេះ ព្រះ​អង្គ​​ត្រូវ​ដាក់​បំពង់​អុក​ស៊ី​ហ្សែន​ជាប់​ជា​ប្រចាំ ហើយ​ត្រូវ​បញ្ចូល​ឈាម​ជា​បន្ត​បន្ទាប់​។​​

សម្ដេច​សង្ឃបាន​និមន្ត​ចូល​មន្ទីរ​ពេទ្យ​ហ្គេមេលី (Gemelli) នៃ​ទី​ក្រុង​រ៉ូម ប្រទេស​អ៊ីតាលី​ កាល​ពី​ថ្ងៃ​ទី​១៤ ខែ​កុម្ភៈ​បន្ទាប់​ពី​ព្រះ​អង្គ​ដក​ដង្ហើម​ថប់​ៗ​​​ជា​ច្រើន​ថ្ងៃ​។ ក្រោយ​មក ​គ្រូ​ពេទ្យ​ធ្វើ​រោគ​វិនិច្ឆ័យ​ឃើញ​ថា​ព្រះ​អង្គ​មាន​ជំងឺ​រលាក​​ទង​សួត​ទាំង​សង​ខាង​។ នៅ​ក្នុង​សេច​ក្ដី​ជូន​ដំណឹង​កាល​ពី​យប់​ថ្ងៃ​សៅរ៍ បុរី​វ៉ាទីកង់​ថ្លែង​ថា​សម្ដេច​ប៉ាប​ដែល​មាន​ព្រះ​ជន្ម​៨៨​ព្រះ​វស្សា​មាន​បញ្ហា​​ផ្លូវ​ដង្ហើម​ធ្ងន់​ធ្ងរ​របៀប​ដូច​ជា​ជំងឺ​ហឺត​នៅ​ពេល​ព្រឹក​។ ដូច្នេះ​តម្រូវ​ឱ្យ​ប្រើ​ប្រាស់​បំពង់​អុក​ស៊ីហ្សែន​ខ្នាត​ធំ​ទើប​​អាច​ដក​ដង្ហើម​បាន​ធម្ម​តា​។​

វ៉ាទីកង់​ថ្លែង​បន្ត​ទៀត​ថាស្ថាន​ភាព​ជំងឺ​របស់​ព្រះ​អង្គ​នៅ​តែ​ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​គ្រោះ​ថ្នាក់​។ ព្រះ​អង្គ​មិន​ទាន់​រួច​ផុត​ពី​គ្រោះ​ថ្នាក់​​ដល់​អាយុ​ជីវិត​នៅ​ឡើយ​ទេ​។ ​ស្ថាន​ភាពជំងឺ​ថ្ងៃ​នេះ​កាន់​តែ​ធ្ងន់​ជាង​ម្សិលមិញ​ទៅ​ទៀត​។ ក្រៅ​ពី​ដាក់​បំពង់​អុក​ស៊ីហ្សែន​ជាប់​ជា​ប្រចាំ ព្រះ​អង្គ​ត្រូវ​ការ​​បញ្ចូល​ឈាម​ជា​បន្ត​បន្ទាប់​​ព្រោះ​​គ្រាប់​ឈាម​ធ្លាក់​ចុះ​ដោយ​សារ​​ព្រះ​អង្គ​មាន​ជំងឺ​​​ខ្វះ​គ្រាប់​ឈាម​។​

វេជ្ជ​បណ្ឌិត​អេន​ឌ្រា​ វី​ស៊ី​នី (Andrea Vicini) ថ្លែង​ថា​ស្ថាន​ភាព​ជំងឺស្ថិត​នៅ​ក្នុង​ដំណាក់​កាល​អាច​គ្រប់​គ្រង​បាន​។ ប៉ុន្តែ​រាង​កាយ​របស់​ព្រះ​អង្គ​ចាប់​ផ្ដើម​បង្ហាញ​សញ្ញា​ចុះ​ខ្សោយ​ខ្លាំង​ឡើង​ៗ​សឹង​តែ​មិន​អាច​តស៊ូ​នឹង​ស្ថាន​ភាព​នេះ​បាន​ត​ទៅ​ទៀ​ត​​។ ​​​ករណី​ដែល​ព្រះ​អង្គ​កើត​ជំងឺ​រលាកទង​​សួត​ទាំង​សង​ខាង​បែប​នេះ​ធ្វើ​ឱ្យ​ពិបាក​ដក​ដង្ហើម​​។ វ៉ាទីកង់​ពិពណ៌​នា​ស្ថាន​ភាព​ជំងឺ​របស់​ព្រះ​​អង្គ​ថា​មាន​លក្ខណៈ​ស្មុគ​ស្មាញ​ និង​បង្ក​ឡើង​ដោយ​មេរោគ​មួយ ឬ​ពីរ​ប្រភេទ​។​​

វេជ្ជ​បណ្ឌិ​ត​សឺជីអូ អាល់​ហ្វៀ​រី (Sergio Alfieri) ជា​សមាជិក​ជាន់​ខ្ពស់​នៃ​មន្ទីរ​ពេទ្យ​ហ្គើមេលី​ប្រាប់​ថា​គេ​បារម្ភ​​កំពុង​បារម្ភ​ខ្លាច​ក្រែង​​ជំងឺ​រលាក​ទង​សួត​នេះ​​​រីក​រាល​ដាល​ទៅ​ដល់​ប្រព័ន្ធ​សរ​សៃ​ឈាម​​ ហើយ​ធ្វើ​ឱ្យ​មាន​​ប្រតិ​កម្ម​គ្រឿង​ក្នុង​។ បើ​សិន​ជា​ឈាន​​ដល់​ដំណាក់​កាល​នោះ​គឺ​​ពិបាក​នឹង​រស់​។ សម្ដេច​ប៉ាប​ចាប់​ផ្ដើម​មាន​បញ្ហា​សុខ​ភាព​ធ្ងន់​ធ្ងរ​រយៈ​ពេល​ពី​រ​ឆ្នាំ​ចុង​ក្រោយ​នេះ​។ ព្រះ​អង្គ​ឧស្សាហ៍​មាន​បញ្ហា​សួត​ព្រោះ​ព្រះ​អង្គ​កើត​ជំងឺ​រលាក​សួត​តាំងពី​ក្មេង​ និង​ធ្លាប់​វះ​កាត់​ចេញ​នូវ​សួត​មួយ​ផ្នែក​​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ