ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេបញ្ជាការ​កងទ័ពជើងគោក​សហរដ្ឋអាមេរិក​នឹង​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈ​ពេល២​ថ្ងៃ

8 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​មេបញ្ជាការ​កងទ័ពជើងគោក​សហរដ្ឋអាមេរិក​នឹង​មក​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា​រយៈពេល​២​ថ្ងៃ​។ សេចក្ដី​ប្រកាស​ព័​ត៍​មាន​របស់​កងទ័ពជើងគោក​បាន​ឲ្យ​ដឹង​ថា តប​តាម​ការ​អញ្ជើញ​របស់​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ម៉ៅ សុ​ផា​ន់ អគ្គមេបញ្ជាការ​រង នៃ​កង​យោធពលខេមរភូមិន្ទ…

រាជធានី​ភ្នំពេញ​ ៖ ​មេបញ្ជាការ​កងទ័ពជើងគោក​សហរដ្ឋអាមេរិក​នឹង​មក​ទស្សនកិច្ច​នៅ​ក្នុង​ប្រទេស​កម្ពុជា​រយៈពេល​២​ថ្ងៃ​។

សេចក្ដី​ប្រកាស​ព័​ត៍​មាន​របស់​កងទ័ពជើងគោក​បាន​ឲ្យ​ដឹង​ថា តប​តាម​ការ​អញ្ជើញ​របស់​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ម៉ៅ សុ​ផា​ន់ អគ្គមេបញ្ជាការ​រង នៃ​កង​យោធពលខេមរភូមិន្ទ មេបញ្ជាការ​កងទ័ពជើងគោក ឯកឧត្តម នាយ​ឧត្ដមសេនីយ៍ រ៉ូ​ណា​ល់ ខ្លា​ក (RONALD P. CLARK) មេបញ្ជាការ​កងទ័ពជើងគោក​សហរដ្ឋអាមេរិក ប្រចាំ​ប៉ា​ស៊ី​ហ្វិ​ក (USARPAC) នឹង​អញ្ជើញ​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​ថ្ងៃ​ទី​២៤ ដល់​ថ្ងៃ​ទី​២៥ ខែកុម្ភៈ ឆ្នាំ​២០២៥​។

ក្នុង​ឱកាស​នៃ​ដំណើរ​ទស្សនកិច្ច​នេះ ឯកឧត្តម នាយ​ឧត្ដមសេនីយ៍ រ៉ូ​ណា​ល់ ខ្លា​ក នឹង​អញ្ជើញ​ចូលជួប​សម្តែង​ការ​គួរសម​ជាមួយ សម្តេច​មហា​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​, ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការពារជាតិ​, ឯកឧត្តម នាយ​ឧត្តម សេនីយ៍ វង្ស ពិ​សេន អគ្គមេបញ្ជាការ នៃ​កង​យោធពលខេមរភូមិន្ទ​។

ឯកឧត្តម នាយ​ឧត្តមសេនីយ៍ រ៉ូ​ណា​ល់ ខ្លា​ក នឹង​មាន​ជំនួប​ទ្វេភាគី​ជាមួយ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ ម៉ៅ សុ​ផា​ន់ នៅ​ទីបញ្ជាការ បញ្ជាការដ្ឋាន​កងទ័ពជើងគោក ដែល​ឯកឧត្តម​មេបញ្ជាការ​ទាំង​ពីរ​នឹង ពិភាក្សា​ស៊ីជម្រៅ ក្នុង​គោលបំណង​ពង្រឹង និង​ពង្រីក​កិច្ច​សហប្រតិបត្តិការ​យោធា​សំដៅ​កសាង​ទំនុកចិត្ត និង​ការ​ជឿជាក់​ក្នុង​វិស័យ​ការពារ​ជាតិ​រវាង​ប្រទេស​ទាំង​ពីរ​។

ដំណើរ​ទស្សនកិច្ច​របស់ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ រ៉ូ​ណា​ល់ ខ្លា​ក នៅ​ពេល​នេះ គឺ​ស្រប​ពេល​ខួប លើក​ទី​៧៥ ទំនាក់ទំនង​ការទូត​ប្រទេស​ទាំង​ពីរ កម្ពុជា​- សហរដ្ឋអាមេរិក ហើយ​ក៏​ជា​លើក​ទី​២​ដែល​មេបញ្ជាការ កងទ័ពជើងគោក​សហរដ្ឋអាមេរិក ប្រចាំ​ប៉ា​ស៊ី​ហ្វិ​ក អញ្ជើញ​បំពេញ​ទស្សនកិច្ច​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​លើក ទី​១ គឺ​ដឹកនាំ​ដោយ ឯកឧត្តម នាយ​ឧត្តមសេនីយ៍ វ៉ី​ន​សេន ប្រ៊ុ​ក (VINCENT BROOKS) នៅ​ក្នុង​ឆ្នាំ​២០១៤ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ