រាជធានីភ្នំពេញ ៖ បុរសជាអ្នកស៊ីឈ្នួលដឹកលៀស បបួលភាគីម្ចាស់លៀសអុជធូប ខឹងរឿងមិនអោយលុយចំនួន១ម៉ឺននរៀល ថ្លៃដឹកលៀសកាលពី៣ថ្ងៃមុន ធ្វើអោយអ្នកស៊ីឈ្មួលដឹកលៀសខឹងសម្បារ យកអាយកូមវាយកញ្ចក់រថយន្តបង្កការខូចខាត ។
ហេតុការណ៍ខាងលើនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង២និង១០នាទីរំលងអាធ្រាតឈានចូលថ្ងៃទី ២៣ ខែកុម្ភៈ ឆ្នាំ២០២៥ នៅត្រង់ចំណុចសួនច្បារ ព្រះសក្យមុន្នីចេតិយ តាមបណ្តោយផ្លូវលេខ ១០៨ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៍មានពីបុរសជាអ្នកស៊ីឈ្នួលដឹកលៀសបានប្រាប់អោយដឹងថា គាត់បានដឹកលៀសពីផ្សារដើមគ មកកាន់សួនច្បារព្រះសក្យមុន្នីចេតិយចំនួន២ទៅ៣ថ្ងៃហើយ ប៉ុន្តែទើបនៅថ្ងៃនេះ គាត់បានមកទារលុយពីភាគីម្ចាស់លៀស ប៉ុន្តែប្តីប្រពន្ធជាម្ចាស់លៀសបានប្រាប់អោយទៅយកលុយចំនួន១ម៉ឺនរៀលនៅផ្សារដើមគទៅ ។
តាមប្រភពពីប្តីប្រពន្ធជាម្ចាស់លៀសបានអោយដឹងថា គាត់មិនបានជួលអោយបុរសខាងលើដឹកជិត២ខែហើយ ប៉ុន្តែក៏ស្រាប់តែកាលពី២ទៅ៣ថ្ងៃមុន បែរជាឃើញបុរសខាងលើដឹកយកមកកន្លែងគាត់ទៅវិញ ធ្វើអោយគាត់ភ្ញាក់ផ្អើល ។ លុះមកដល់ថ្ងៃកើតហេតុ ស្រាប់តែបុរសខាងលើបានមកទារលុយពីគាត់ ប៉ុន្តែគាត់បានប្រាប់ថាអោយទៅយកលុយពីផ្សារដើមគទៅ គាត់មិនអោយទេ ព្រោះគាត់មិនបានជួលអោយដឹកមកទេ ទើបបង្កអោយកើតមានការទាស់សម្តីគ្នាមួយប្រាវ ។
តាមប្រភពពីប្តីប្រពន្ធជាម្ចាស់លៀស បានបន្តថា ភ្លាមៗនោះ បុរសជាអ្នកស៊ីឈ្នួលដឹកលៀស បានយកអាយកូមវាយទៅលើកញ្ចក់រថយន្តរបស់គាត់ បណ្តាលអោយប្រេះកព្ចាក់តែម្តង ។ ស្របពេលនោះ បុរសខាងលើនោះ បានយកធូបមួយបាច់មកដុត នឹងបានបបួលគាត់អុជធូបស្បថថែមទៀត ទើបគាត់ទាក់ទងហៅសមត្ថកិច្ចអោយជួយចុះមកអន្តរាគមន៍ ។
ក្រោយមានការបង្កជម្លោះ ភាគីទាំងសងខាងសម្រេចអោយសមត្ថកិច្ចយករថយន្តទៅរក្សាទុករង់ចាំដោះស្រាយគ្នាពេលក្រោយ ៕




ចែករំលែកព័តមាននេះ