ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា អំពាវនាវ​ប្រទេស​ម្ចាស់​ជំនួយ និង​ដៃគូ​អភិវឌ្ឍ បន្ត​គាំទ្រ​សកម្ម ភាព​បោសសម្អាត​មីន​នៅ​កម្ពុជា

9 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្ដេច​មហា​បវ​រធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​អំពាវនាវ​ប្រទេស​ម្ចាស់​ជំនួយ និង​ដៃគូ​អភិវឌ្ឍ បន្ត​គាំទ្រ​ដល់​សកម្មភាព​បោសសម្អាត​មីន គ្រាប់បែក​ចង្កោម…

រាជធានី​ភ្នំពេញ ៖ សម្ដេច​មហា​បវ​រធិ​បតី ហ៊ុន ម៉ា​ណែ​ត នាយក​រដ្ឋមន្ដ្រី​នៃ​កម្ពុជា បាន​អំពាវនាវ​ប្រទេស​ម្ចាស់​ជំនួយ និង​ដៃគូ​អភិវឌ្ឍ បន្ត​គាំទ្រ​ដល់​សកម្មភាព​បោសសម្អាត​មីន គ្រាប់បែក​ចង្កោម និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម សកម្មភាព​អប់រំ​កាត់​បន្ថយ​គ្រោះថ្នាក់ និង​កិច្ចសង្គ្រោះ​ជន​ពិការ ដោយសារ​គ្រឿងផ្ទុះ​ទាំងនេះ​។

យោង​តាម​រយៈ​សារលិខិត​អបអរសាទរ ខួប​លើក​២៦ នៃ​ទិវា​ជាតិ​យល់​ដឹង​អំពី​មីន ២៤ កុម្ភៈ ២០២៥ ក្រោម​ប្រធានបទ «​រួម​គ្នា​លុប​បំបាត់​គ្រោះថ្នាក់​ដោយសារ​មីន និង​គ្រាប់​មិន​ទាន់​ផ្ទះ ដើម្បី​សហគមន៍​មាន​សុវត្ថិភាព​» សម្ដេច​បវ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត ក៏​បាន​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ ប្រតិបត្តិ​ករ​ជាតិ និង​អន្តរជាតិ ត្រូវ​ចូលរួម​ឱ្យ​បាន​ខ្លាំងក្លា​ថែម​ទៀត ក្នុង​ការ​ផ្សព្វផ្សាយ​ការ​យល់​ដឹង ពី​គ្រោះថ្នាក់​ដោយសារ​មីន គ្រាប់បែក​ចង្កោម និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ជូន​ប្រជាពលរដ្ឋ សិស្សានុសិស្ស កុមា​រា កុមារី និង​យុវជន យុវនារី​នៅ​តាម​សហគមន៍​ដែល​រង​ផល​ប៉ះពាល់ តាម​រយៈ សកម្មភាព​អប់រំ​ដោយ​ផ្ទាល់​នៅ​តាម​សហគមន៍ សាលារៀន និង​វត្ត​អារាម ការ​អនុវត្ត​គោលនយោបាយ ភូមិ ឃុំ សង្កាត់​មាន​សុវត្ថិភាព ការ​អនុវត្ត​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​អាវុធ គ្រឿងផ្ទុះ និង​គ្រាប់រំសេវ កម្មវិធី សិក្សា​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ការ​ផ្សព្វផ្សាយ​ឱ្យ​បាន​ទូលំទូលាយ ជា​អាទិ៍​តាម​វិទ្យុ ទូរទស្សន៍ បណ្តាញ​សង្គម ផ្ទាំង​ប៉ាណូ និង​ខិត្ត​ប័ណ្ណ​នានា​។

សម្ដេច​បវរ​ធិ​បតី បន្ដ​ថា អាជ្ញាធរ​មីន​ត្រូវ​បន្ត​សម្របសម្រួល​ជាមួយ​ប្រតិបត្តិ​ករ​ជាតិ និង​អន្តរជាតិ និង​ភាគី​ពាក់ព័ន្ធ ដើម្បី​កំណត់ ឱ្យ​បាន​ជាក់លាក់​នូវ​តំបន់ ឬ​ទីតាំង​ដែល​រង​ការ​ប្រឈម​គ្រោះថ្នាក់​ដោយសារ​មីន គ្រាប់បែក​ចង្កោម និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ដើម្បី​ធ្វើការ​អប់រំ​និង​ទប់ស្កាត់​គ្រោះថ្នាក់​បាន​ទាន់​ពេលវេលា ព្រមទាំង រៀបចំ​សារ​អប់រំ និង​វិធីសាស្ត្រ​អប់រំ​ឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព​ទៅ​តាម​បរិបទ​នៃ​សហគមន៍​ដែល​រង ផល​ប៉ះពាល់ និង​ឥរិយាបថ​របស់​ជន​ងាយ​រង​គ្រោះ​។

សម្ដេច​បវរ​ធិ​បតី ហ៊ុន ម៉ា​ណែ​ត​បាន​គូសបញ្ជាក់​ថា «​ប្រទេស​ម្ចាស់​ជំនួយ និង​ដៃគូ​អភិវឌ្ឍ សូម​បន្ត​គាំទ្រ​ដល់​សកម្មភាព​បោសសម្អាត​មីន គ្រាប់បែក​ចង្កោម និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម សកម្មភាព​អប់រំ​កាត់​បន្ថយ​គ្រោះថ្នាក់ និង​កិច្ចសង្គ្រោះ​ជន​ពិការ ដោយសារ​គ្រឿងផ្ទុះ​ទាំងនេះ​»​។

សម្ដេច​បវរ​ធិ​បតី​នាយក​រដ្ឋមន្ដ្រី បន្ថែម​ទៀត​ថា អាជ្ញាធរ​មីន ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ ប្រទេស​ម្ចាស់​ជំនួយ និង​ដៃគូ​អភិវឌ្ឍ គួរ​បន្ត​កៀរគរ​ធនធាន ប្រកបដោយ​នវានុវត្តន៍ ជា​ពិសេស​បន្ត​ជំរុញ​ការ​ចូលរួម​ពី​វិស័យ​ឯកជន​និង​សប្បុរសជន ក្នុង​ដំណើរ ឆ្ពោះទៅ​រក​ការ​សម្រេច​បាន​នូវ​គោលដៅ​ថ្មី «​ឆ្ពោះទៅ​រក​កម្ពុ​ជាមួយ គ្មាន​ផល​ប៉ះពាល់​ដោយសារ​មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម​»៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ