ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ូតូសណ្តោងរ៉ឺម៉កដឹកបន្លែបើកបរសុខៗធ្លាយទុយោសាំងឆេះផ្អើល

8 ម៉ោង មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​ដឹក​បន្លែ​១​គ្រឿង ខណៈ​ពេល​កំពុង​បើកបរ​ត្រឡប់​មក​ពី​លក់​បន្លែ​នៅ​ផ្សារ​ទៅ​ផ្ទះ​វិញ ស្រាប់​បែកធ្លាយ​ទុយោ​សាំង​ហូរ​ស្រោច​លើ​ក្បាល​ប៊ូស៊ី បណ្តាល​ឲ្យ​ឆាបឆេះ​ចេញ​ជា​អណ្ដាតភ្លើង​សន្ធោសន្ធៅ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តាម​ដងផ្លូវ ។ ភ្លាម​ៗ​នោះ ប្រជាពលរដ្ឋ​អ្នកខ្លះ​បាន​នាំ​គ្នា​យក​ទឹក​ជួយ​ជះ​ពន្លត់ និង​ខ្លះ​ទៀត​យក​បំពង់​ពន្លត់​អគ្គិភ័យ​នាំ​បាញ់​អស់​ជា​ច្រើន​បំពង់​ទើប​រលត់​ទៅ​វិញ​ទាំងស្រុង…

រាជធានី​ភ្នំពេញ ៖ ម៉ូតូ​សណ្តោង​រ៉ឺ​ម៉ក​ដឹក​បន្លែ​១​គ្រឿង ខណៈ​ពេល​កំពុង​បើកបរ​ត្រឡប់​មក​ពី​លក់​បន្លែ​នៅ​ផ្សារ​ទៅ​ផ្ទះ​វិញ ស្រាប់​បែកធ្លាយ​ទុយោ​សាំង​ហូរ​ស្រោច​លើ​ក្បាល​ប៊ូស៊ី បណ្តាល​ឲ្យ​ឆាបឆេះ​ចេញ​ជា​អណ្ដាតភ្លើង​សន្ធោសន្ធៅ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​តាម​ដងផ្លូវ ។

ភ្លាម​ៗ​នោះ ប្រជាពលរដ្ឋ​អ្នកខ្លះ​បាន​នាំ​គ្នា​យក​ទឹក​ជួយ​ជះ​ពន្លត់ និង​ខ្លះ​ទៀត​យក​បំពង់​ពន្លត់​អគ្គិភ័យ​នាំ​បាញ់​អស់​ជា​ច្រើន​បំពង់​ទើប​រលត់​ទៅ​វិញ​ទាំងស្រុង ហើយ​ម៉ូតូ​នោះ​រង​ការ​ខូចខាត​យ៉ាងដំណំ ។ ហេតុការណ៍​នោះ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២៥ នៅ​តាម​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​ក្បែរ​សាលាសង្កាត់​ចោម​ចៅ​ទី​៣ ស្ថិត​នៅ​ក្នុងភូមិ​ថ្នល់បំបែក សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

ប្រជា​ការពារ​បាន​ប្រាប់​ឲ្យ​ដឹង​ថា ម៉ូតូ​សណ្ដោង​កន្ទុយ​រ៉ឺ​ម៉ក​ដឹក​បន្លែ​នោះ​ម៉ាក​ស៊ី​ទី​ផ្លឹ​ស សេ​១០០​កូរ៉េ ព​ណ៍​ក្រហម​គ្មាន​ស្លាក​លេខ ហើយ​នៅ​មុន​ពេល​កើតហេតុ បុរស​ម្នាក់​បាន​ម៉ូតូ​សណ្ដោង​កន្ទុយ​រ៉ឺ​ម៉ក​នោះ​ត្រឡប់​មក​មក​ពី​លក់​បន្លែ​នៅ​ផ្សារ​សុភមង្គល ស្ថិត​នៅ​ក្នុង​សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល ដោយ​មាន​ស្ត្រី​ជា​ប្រពន្ធ​អង្គុយ​ខាងក្រោយ​ផង​ដែរ ។ ខណៈនោះ​បាន​ធ្វើ​ដំណើរ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤ ក្នុង​ទិ​ដៅ​ពី​លិចទៅ​កើត លុះ​ពេល​ទៅ​ដល់​ត្រង់​ចំណុច​កើតហេតុ ស្រាប់​បែកធ្លាយ​ទុយោ​ប្រេងសាំង​ហៀរហូរ​ធ្លាក់​លើ​ក្បាល​ប៊ូស៊ី បណ្តាល​ឲ្យ​មានការ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ និង​បង្ក​មានការ​ភ្ញាក់​ផ្អើ​តាម​ដងផ្លូវ ។

ពេល​នោះ បុរស​អ្នកបើកបរ និង​ប្រពន្ធ​របស់​គាត់​បាន​លោត​ចុះ​ចេញ​ទាន់ ដោយឡែក​ប្រជាពលរដ្ឋ​ដែល​មាន​ទីលំនៅ​តាម​ដងផ្លូវ​ខាងលើ​បាន​នាំ​គ្នា​យក​ទឹក​ជះ និង​អ្នកខ្លះ​ទៀត​យក​បំពង់​ពន្លត់​អគ្គិភ័យ​បាញ់​ពន្លត់​ទើប​រលត់​ទៅ​វិញ​ទាំងស្រុង ។

ប្រភព​ដដែល​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា នៅ​ក្នុង​ហេតុ​ការ​នេះ​មិន​បាន​បណ្តាល​ឲ្យ​បុរស​ដែល​ជា​អ្នកបើកបរ និង​ប្រពន្ធ​របស់​គាត់​រង​របួស​នោះ​ឡើយ ប៉ុន្តែ​ទំ​រាំ​តែ​ពន្លត់​រលត់​បាន​បណ្ដាល​ឲ្យ​ម៉ូតូ​នោះ​រង​ការ​ខូចខាត​យ៉ាងដំណំ ។

ក្រោយ​ពេល​កើតហេតុ​នគរបាល​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣​បាន​ចុះ​ទៅ​ពិនិត្យ​មើល ហើយ​បន្ទាប់​ពី​ឃើញ​ថា ពុំ​មាន​ឆេះ​រាលដាល​ទៅ​បះ​ពាល់​ដល់​អ្នក​ដ៏​ទៃ និង​មិន​បណ្ដាល​ឲ្យ​មាន​អ្នក​រង​របួស​នោះ​ក៏​បាន​អនុញ្ញាត​ឲ្យ​ម្ចាស់​នាំ​យក​ទៅ​ធ្វើការ​ជួសជុល​ឡើង​វិញ​ដោយ​ខ្លួនឯង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ