ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​បើករថយន្ត​បញ្ច្រាស​ផ្លូវ​ល្បឿនលឿន(ភ្នំពេញ​-​ព្រះ​សីហ​នុ)ជា​ជនសង្ស័យ​អំពើ​ចោរកម្ម​គេច​ពី​សមត្ថកិច្ច

1 ថ្ងៃ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ជន​បើករថយន្ត​បញ្ច្រាស​ផ្លូវ​ល្បឿន​លឿនភ្នំពេញ​-​ព្រះ​សីហ​នុ ជា​ជនសង្ស័យ​អំពើ​ចោរកម្ម​គេច​ពី​សមត្ថកិច្ច​។ ​នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​។ លោក ផ​ន រឹម អ្នកនាំពាក្យ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន…

រាជធានី​ភ្នំពេញ​ ៖ ជន​បើករថយន្ត​បញ្ច្រាស​ផ្លូវ​ល្បឿន​លឿនភ្នំពេញ​-​ព្រះ​សីហ​នុ ជា​ជនសង្ស័យ​អំពើ​ចោរកម្ម​គេច​ពី​សមត្ថកិច្ច​។ ​នេះ​បើ​តាម​អ្នកនាំពាក្យ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​។

លោក ផ​ន រឹម អ្នកនាំពាក្យ​ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន នៅ​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២៥​បាន​បញ្ជាក់​ថា «​ខ្ញុំបាទ​សូម​ជម្រាប​ជូន​ដល់​សាធារណជន បណ្តាញសារព័ត៌មាន ជា​ពិសេស​អ្នក​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះ​សីហ​នុ​មេត្តា​ជ្រាប​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២២ ខែកុម្ភៈ ឆ្នាំ​២០២៥ វេលា​ម៉ោង ៩​និង​១៣​នាទី មាន​រថយន្ត​១​គ្រឿង ម៉ាក​TOYOTA PRIUS ពណ៌​ស ពាក់​ផ្លា​ក​លេខ​ភ្នំពេញ 2CA-0452 ដែល​បាន​ដាក់ Blacklist កាលពី​ថ្ងៃ​ទី ១៧ ខែកុម្ភៈ ឆ្នាំ​២០២៥ (​ករណី​លួច​ប្រាក់​) បាន​ធ្វើ​ដំណើរ​លើ​ផ្លូវ​ល្បឿន​លឿន​ចូល​តាម​ច្រក​ស្ថានីយ​ភ្នំពេញ K3 រហូត​ដល់​ច្រកចេញ​ស្ថានីយ៍​ព្រះ​សីហ​នុ K182 ត្រូវ​បាន​ឃាត់​ទុក ស្រាប់តែ​ម្ចាស់​រថយន្ត​ខាងលើ​បត់​ត្រឡប់​ក្រោយ បើក​បញ្ច្រាសទិស​ដៅ​ទៅ​ភ្នំពេញ​វិញ​ដើម្បី​គេច​ពី​សមត្ថកិច្ច» ​។

ប្រភព​បន្ត​ថា កម្លាំង​នគរបាល​ចរាចរណ៍ប្រចាំការ​នៅ​ស្នាក់​ការ​គោលដៅ​ស្ទឹង​ហាវ K172 បាន​រៀបចំ​កម្លាំង​ឃាត់​រថយន្ត​ខាងលើ នៅ​ចំណុច ច្រកចូល​ស្ថានីយ៍​ស្ទឹង​ហាវ ប៉ុន្តែ​អ្នកបើកបរ​នៅ​តែ​មិន​ឈប់ និង​បន្តដំណើរ​បើក​បញ្ច្រាស់ រហូត​ទៅ​ដល់​ចំណុច K147+400 ដែល​ស្ថិត​នៅ​ភូមិ​រិ​ទ្ធី​១ ឃុំ​កែវ​ផុស ស្រុក​ស្ទឹង​ហាវ ខេត្ដ​ព្រះ​សីហ​នុ អ្នកបើកបរ​បាន​ចុះ​ឈប់​រថយន្ត រត់គេច​ខ្លួន​បាត់​មុន​សមត្ថកិច្ច​ទៅ​ដល់​។

ជាមួយ​គ្នា​នោះ​ដែរ​អ្នកនាំពាក្យ​បន្ត​ថា ខ្ញុំបាទ​សូម​ជម្រាប​ជូន​ថា បច្ចុប្បន្ន​កម្លាំង​នាយកដ្ឋាន​នគរបាល​ចរាចរណ៍ និង​សណ្ដាប់ធ្នាប់​សាធារណៈ​ប្រចាំការ​នៅ​ផ្លូវ​ល្បឿន​លឿន បាន​ប្រគល់​រថយន្ត​ខាងលើ​ឲ្យ​ទៅ​កម្លាំង​ការិយាល័យ​សន្តិសុខ​ផ្ទៃក្នុង​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ព្រះ​សីហ​នុ​អនុវត្ត​តាម​នីតិវិធី​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ