ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ត្រាំ​ដក​តំណែង​អគ្គ​សេនា​ធិការ​កង​ទ័​ព​ដែល​មាន​ជំហរ​កុង​គ្នា​ជា​មួយ​គាត់

1 ថ្ងៃ មុន

ទី​ក្រុង​វ៉ាស៊ីនតោន៖​ លោក​ត្រាំ​​ដក​តំណែង​​នាយ​អគ្គ​សេនា​ធិការ​កង​ទ័ព​អាមេរិក​ ​​ឧត្ដម​សេនីយ៍​​ប្រោន​​( Brown) និង​ដាក់​ជំនួស​​​ឧត្ដម​សេនីយ៍​ផ្កាយ​បី​ចូល​និវត្ត​​ម្នាក់​។ នេះ​ជា​ផ្នែក​១​នៃ​ការ​រុះ​រើ​សមាស​ភាព​នៅ​ក្នុង​ជួរ​ថ្នាក់​ដឹក​នាំ​កំពូល​ៗ​នៃ​មន្ទីរ​បញ្ច​កោណ​ដើម្បីដក​ខ្សែ​របស់​លោ​កបៃដិន​ចេញ​ដាក់​ខ្សែ​របស់​លោក​ត្រាំ​ជំនួស​​​។ បើ​​មិន​ដូច្នេះ​ទេ​​មិន​អាច​ធ្វើ​ការ​មិន​ស៊ី​សង្វាក់​គ្នា​​ឡើយ​។ លោក​ត្រាំ​អរគុណ​លោក​ប្រោន​ដែល​ខិត​ខំ​ធ្វើ​ការ​​​ជាង​៤០​ឆ្នាំ​​​​​ រួម​ទាំង​មុខ​តំណែង​ជា​នាយក​អគ្គ​សេនា​ធិការ​កង​ទ័ព​អាមេរិក​ផង​ដែរ​។ លោក​ត្រាំថ្លែង​​ថា​មន្ត្រី​យោធា​៥​រូប​ទៀត​ក៏​​ត្រូវ​ដក​តំណែង​ផង​ដែរ​។…

ទី​ក្រុង​វ៉ាស៊ីនតោន៖​ លោក​ត្រាំ​​ដក​តំណែង​​នាយ​អគ្គ​សេនា​ធិការ​កង​ទ័ព​អាមេរិក​ ​​ឧត្ដម​សេនីយ៍​​ប្រោន​​( Brown) និង​ដាក់​ជំនួស​​​ឧត្ដម​សេនីយ៍​ផ្កាយ​បី​ចូល​និវត្ត​​ម្នាក់​។ នេះ​ជា​ផ្នែក​១​នៃ​ការ​រុះ​រើ​សមាស​ភាព​នៅ​ក្នុង​ជួរ​ថ្នាក់​ដឹក​នាំ​កំពូល​ៗ​នៃ​មន្ទីរ​បញ្ច​កោណ​ដើម្បីដក​ខ្សែ​របស់​លោ​កបៃដិន​ចេញ​ដាក់​ខ្សែ​របស់​លោក​ត្រាំ​ជំនួស​​​។ បើ​​មិន​ដូច្នេះ​ទេ​​មិន​អាច​ធ្វើ​ការ​មិន​ស៊ី​សង្វាក់​គ្នា​​ឡើយ​។

លោក​ត្រាំ​អរគុណ​លោក​ប្រោន​ដែល​ខិត​ខំ​ធ្វើ​ការ​​​ជាង​៤០​ឆ្នាំ​​​​​ រួម​ទាំង​មុខ​តំណែង​ជា​នាយក​អគ្គ​សេនា​ធិការ​កង​ទ័ព​អាមេរិក​ផង​ដែរ​។ លោក​ត្រាំថ្លែង​​ថា​មន្ត្រី​យោធា​៥​រូប​ទៀត​ក៏​​ត្រូវ​ដក​តំណែង​ផង​ដែរ​។ ​លោក​ប្រោន​ជា​ជន​ជាតិ​អាមេរិក​ស្បែក​ខ្មៅ​ទី​២​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​អាមេរិក​ដែល​កាន់​តំណែង​នេះ​។ លោកជា​អ្នក​​ផ្ដល់​យោបល់​ទៅ​​​ប្រធានា​ធិបតី​ និង​​រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​។​

រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​អាមេរិក​ធ្លាប់​និយាយ​​​ថាត្រូវ​​​ដក​តំណែង​លោក​ប្រោន​​​ព្រោះ​គាត់​មាន​ជំហរ​ផ្សេង​ពី​នយោបាយ​របស់​លោ​ក​​ត្រាំ​។ គាត់​គាំទ្រ​ពិពិធ​កម្ម​, សម​ភាព និង​កម្ម​វិធី​បរិយា​ប័ណ្ណ​ដទៃ​ទៀត​នៅ​ក្នុង​ជួរ​កង​ទ័ព​។​ កាល​យប់​មិញ រដ្ឋមន្ត្រី​ការ​ពារ​ជា​តិ​ប្រកាស​ថា​មន្ត្រី​យោធា​២​នាក់​ទៀត​​ជា​ឧត្ដម​នាវី​ជើង​ទឹក​ និង​អគ្គ​សេនាធិការ​រង​នៅ​កង​ទ័ព​អាកាស​ក៏​ត្រូវ​ដក​តំណែង​ដែរ​​។​

អ្នក​ទាំង​បីនេះតែង​តាំង​ដោយ​លោក​បៃដិន​។ រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​សរ​សេរ​រៀប​រាប់​នៅ​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​ថា​នៅ​អាណត្តិ​របស់​លោក​ត្រាំ ​យើ​ងដាក់​មន្ត្រី​យោធា​ដែល​ឱ្យ​តម្លៃ​ខ្ពស់​ទៅ​លើ​បេសក​កម្ម​ស្នូល​របស់​យើង​ដើម្បី​​ទប់​ស្កាត់​សង្គ្រាម​, ប្រឡូក​នៅ​ក្នុង​សង្គ្រាម និង​មាន​ជ័យ​ជម្នះ​នៅ​ក្នុង​សង្គ្រាម​។​ ​លោក​ត្រាំ​​​នឹង​តែង​តាំង​ឧត្ដម​សេនីយ៍​ដាន់​ខេន​(Dan Caine) ជំនួស​លោក​ប្រោន​។ លោក​ខេន​ជា​អ្នក​​បើក​យន្ត​ហោះ​ F-16 និង​​ធ្លាប់​បម្រើ​ការ​ជា​នាយក​រង​​ស៊ី​អាយ​អេ (CIA) ទទួល​បន្ទុក​កិច្ច​ការ​យោធា​។

លោក​ប្រោន​ទើប​តែ​​ចុះ​ត្រួត​ពល​បាន​ប៉ុន្មាន​ម៉ោង​មុន​ពេល​​​ទទួល​​ដំណឹង​ថា​គាត់​ត្រូវ​គេ​ដក​ពី​តំណែង​។ តាម​ពិ​ត​លោក​ប្រោន​ត្រូវ​​​ធ្វើ​ការ​រហូត​ដល់​ឆ្នាំ​២០២៧​ទើប​ផុត​អាណត្តិ​។ ប៉ុន្តែ​ដំណឹង​ដក​តំណែង​ចាប់​ផ្ដើម​ផុល​ផុស​នៅ​សប្ដាហ៍​នេះ​។ លោក​ប្រោន​ធ្លាប់​មាន​ជំហរ​កុង​គ្នា​ជា​មួយ​លោក​ត្រាំ​តាំង​ពី​ឆ្នាំ​២០២០​។ កាល​នោះ គាត់​ប្រឆាំង​នឹង​​​ការ​រើស​អើង​ជាតិ​សាសន៍​ក្រោយ​ការ​ស្លាប់​ចច​ផ្លយ (George Floyd) ដែល​ជា​បុរស​ស្បែក​ខ្មៅ​ត្រូវ​ប៉ូលិស​ស្បែក​ស​៣​នាក់​ព្រួត​គ្នា​ជាន់​សង្កត់​ក​រហូត​ដល់​ផុត​ដង្ហើម​។​​​

​បន្ទាប់​ពី​ស្បថ​ចូល​កាន់​តំណែង​កាល​ពី​ថ្ងៃ​ទី​២០ ខែមករា លោក​ត្រាំ​ចាត់​ការ​ដក​តំណែង​​មុន​គេ​មេ​បញ្ជា​ការ​ឆ្មាំ​ការ​ពារ​ដែន​សមុទ្រ​ដែល​ជា​ស្ត្រី​។ គាត់​លើក​ហេតុ​ផល​ថា​នៅ​ក្នុង​ជួរ​កង​ទ័ព​ហាក់​ដូច​ជា​ផ្ដោត​សំខាន់​ទៅ​លើ​ឱកាស​ការ​ងារ​សម្រាប់​​ស្ត្រី​ច្រើន​ពេក​។ កាល​ពី​ខែ​វិច្ឆិកា រដ្ឋ​មន្ត្រី​ការ​ពារ​ជាតិ​ថ្លែង​ថា​មាន​បញ្ហា​រញ៉េ​រញ៉ៃ​ច្រើន​​នៅ​ក្នុង​ជួរ​កង​ទ័ព​ដែល​ត្រូវ​ដោះ​ស្រាយ​។

ជា​ដំបូង​គេ​ត្រូវ​តែ​ដក​តំណែង​នាយ​អគ្គ​សេនា​ធិការ​កង​ទ័ព​ចេញ​សិន​​។ មន្ទីរ​បញ្ច​កោណ​ក៏​ប្រកាស​កាល​ពីយប់​មិញ​ផង​ដែរ​ថា​ខ្លួន​នឹង​កាត់​បន្ថយ​ខ្ទង់​ថវិ​កា​ប្រើ​ប្រាស់​នៅ​ក្នុង​ស្ថាប័ន​របស់ខ្លួន​ និងត្រៀម​​​បញ្ឈប់​បុគ្គ​លិក​ធ្វើ​ការ​សាក​ល្បង​៥៤០០​នាក់​នៅ​សប្ដាហ៍​ក្រោយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ