ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រលៀន​ស្ត្រី​ខ្សោយ​ឬ​ខ្លាំង អាច​មើល​ដឹង​តាមអាការៈ​ទាំង​នេះ​បាន

22 ម៉ោង មុន

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពីមុខ​សញ្ញា​ដែល​បង្ហាញ​អ្នក​ក្រលៀន​របស់​អ្នក​កំពុង​តែ​ខ្សោយ​។ តើ​មាន​អ្វី​ខ្លះទៅ? នៅ​ពេល​ដែល​ក្រលៀន​អ្នក​ចុះ​ខ្សោយ អារម្មណ៍​អ្នក​មិន​មូល​ឡើយ ការ​ចង​ចាំ​ក៏​ចុះ​ខ្សោយ​ដែរ​។ ជា​ពិសេស ការងារ​របស់​អ្នក​នឹង​ធ្លាក់​ចុះ​ខ្លាំង​ណាស់​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ មាន​ពេល​ខ្លះ​អ្នក​នឹង​មាន​អារម្មណ៍​ថប់​ៗ…

ខាងក្រោម​នេះ យើងខ្ញុំ​នឹង​បង្ហាញ​អ្នក​ពីមុខ​សញ្ញា​ដែល​បង្ហាញ​អ្នក​ក្រលៀន​របស់​អ្នក​កំពុង​តែ​ខ្សោយ​។ តើ​មាន​អ្វី​ខ្លះទៅ?

នៅ​ពេល​ដែល​ក្រលៀន​អ្នក​ចុះ​ខ្សោយ អារម្មណ៍​អ្នក​មិន​មូល​ឡើយ ការ​ចង​ចាំ​ក៏​ចុះ​ខ្សោយ​ដែរ​។ ជា​ពិសេស ការងារ​របស់​អ្នក​នឹង​ធ្លាក់​ចុះ​ខ្លាំង​ណាស់​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ មាន​ពេល​ខ្លះ​អ្នក​នឹង​មាន​អារម្មណ៍​ថប់​ៗ ហើយ​ពិបាក​ចូល​គេង​ណាស់​។

នៅ​ពេល​ដែល​ក្រលៀន​អ្នក​ខ្សោយ នឹង​ងាយ​វិលមុខ​ណាស់ ថែម​ទាំង​កើត​អាកា​រៈ​ឈឺចង្កេះ និង​ខ្នង​ទៀត​ផង​។ ជា​ពិសេស ទម្ងន់​របស់​អ្នក​ក៏​ចុះ​មិនធម្មតា​ផង​ដែរ​។

អ្វី​ដែល​គួរ​ឲ្យ​កត់សម្គាល់​មួយទៀត នៅ​ពេល​ដែល​ក្រលៀន​អ្នក​កើត​មាន​បញ្ហា មុន​២​ទៅ​៣​ថ្ងៃ​នៃ​ការ​មក​រដូវ ដៃជើង​របស់​អ្នក​អាច​ហើម​ដោយ​មិនដឹង​ខ្លួន ថែម​ទាំង​ហើម​ខ្លាំង​ទៀត​ផង​។

ពេល​ដែល​ក្រលៀន​អ្នក​ចាប់ផ្តើម​ខ្សោយ អ្នក​នឹង​មិនសូវ​ចង់​ញ៉ាំ​អ្វី​ឡើយ ថែម​ទាំង​ចង់​ក្អួត​ទៀត​ផង​។ ជា​ពិសេស អ្នក​អាច​កើត​មាន​អាកា​រៈ​ឈឺពោះ រាក ឬ​ពិបាក​បត់ជើងធំ​ជាដើម​។

នៅ​ពេល​ដែល​ក្រលៀន​របស់​អ្នក​ខ្សោយ នឹង​ធ្វើ​ឲ្យ​អ្នក​បាត់បង់​នូវ​អារម្មណ៍​ចង់​រួម​ភេទ​។ ជា​ពិសេស អ្នក​នឹង​ឆាប់​អន្ទះសារ ឬ​ភ័យ​ខ្លាច​ជាដើម​។ ដូចនេះ បើ​មាន​លេច​ចេញ​នូវ​មុខសញ្ញា​ទាំងនេះ គួរតែ​ប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ពី​សុខភាព​ក្រលៀន​របស់​អ្នក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ