ទម្លាប់ប្រចាំថ្ងៃ មានឥទ្ធិពលជាខ្លាំងចំពោះរាងកាយរបស់យើង។ មានទម្លាប់ខ្លះល្អ មានទម្លាប់ខ្លះអាក្រក់។ តែថ្ងៃនេះ យើងនឹងលើកយកទម្លាប់ល្អសម្រាប់សុខភាព និង ងាយស្រួលក្នុងការអនុវត្ត។
១. ពាក់ស្រោមជើងពេលចូលគេង
ក្រោយពេលងូតទឹកមុនពេលចូលគេង ចូរលាបម៉ាស្សាប្រេងដូងលាយជាមួយប្រេងជីអង្កាមប៉ុន្មានដំណក់លើប្រអប់ជើងឱ្យសព្វ រួចពាក់ស្រោមជើងទុកចោលរយៈពេលពេញមួយយប់។ ជាលទ្ធផលនៃទម្លាប់នេះ គឺនឹងធ្វើឱ្យប្រអប់ជើងរបស់អ្នកប្រែជាទន់រលោងស្រស់ស្អាត។ រយៈពេលមួយខែក្រោយ អ្នកនឹងគ្មានបញ្ហាស្បែកកែងជើងគ្រើមៗទៀតឡើយ។
២. ញ៉ាំផ្លែប៉ោមក្រោយបាយ
ការទទួលទានផ្លែប៉ោមក្រោយអាហារ ជាវិធីដ៏ងាយបំផុតដើម្បីកម្ចាត់កំទេចកំទីអាហារជាប់ធ្មេញ។ ទម្លាប់នេះក៏ជួយបង្កើនចរន្តឈាមរត់ក្នុងអញ្ចាញ និងបន្សាបជាតិអាស៊ីតក្នុងមាត់ផងដែរ។ លើសពីនេះទៅទៀត ការទទួលទានបន្លែ និងផ្លែឈើស្រស់ៗ ជួយទប់ស្កាត់ជំងឺអញ្ចាញធ្មេញ។
៣. អានសៀវភៅរាល់ថ្ងៃ
ការអានជួយបង្កើនការចងចាំ ការគិត និងស្រមៃរបស់អ្នកបានយ៉ាងប្រសើរ។ ទម្លាប់នេះក៏ជួយកាត់បន្ថយហានិភ័យនៃជំងឺភ្លេចភ្លាំង និងវង្វេងស្មារតីផងដែរ ។ ប្រសិនបើអ្នកទើបនឹងចាប់ផ្ដើមទម្លាប់នៃការអាន ចូរអានមួយភ្លែតសិន ហើយទើបចាប់ផ្ដើមអានឱ្យបានកាន់តែយូរជាងនេះ៕
ចែករំលែកព័តមាននេះ