ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំឱ្យ​ស្ទះ​ការងារ​!​ស្នងការ​ខេត្តឧត្ដរមានជ័យ ណែនាំ​កម្លាំង​ប៉ុស្ដិ៍​៖ បម្រើសេវា​សាធារណៈ​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់

2 នាទី មុន

ខេត្តឧត្ដរមានជ័យ ៖ ស្នងការ​នគរបាល​ខេត្ដឧត្ដរមានជ័យ​ណែនាំ​កម្លាំង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល ត្រូវ​យកចិត្ដទុកដាក់​បម្រើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ។ នេះ​បើ​យោង​តាម​ផេ​ក​ក្រសួង​ព័ត៌មាន​បាន​ប្រកាស​នា​ថ្ងៃ​ទី​១៨ ខែតុលា​ឆ្នាំ​២០២៥ ។ លោក​ឧត្ដមសេនីយ៍ទោ…

ខេត្តឧត្ដរមានជ័យ ៖ ស្នងការ​នគរបាល​ខេត្ដឧត្ដរមានជ័យ​ណែនាំ​កម្លាំង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល ត្រូវ​យកចិត្ដទុកដាក់​បម្រើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ ។ នេះ​បើ​យោង​តាម​ផេ​ក​ក្រសួង​ព័ត៌មាន​បាន​ប្រកាស​នា​ថ្ងៃ​ទី​១៨ ខែតុលា​ឆ្នាំ​២០២៥ ។

លោក​ឧត្ដមសេនីយ៍ទោ ខូ​វ លី ស្នងការ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ដឧត្ដរមានជ័យ បាន​ណែនាំ​ឱ្យ​កម្លាំង​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល ត្រូវ​យកចិត្ដទុកដាក់​បម្រើសេវា​សាធារណៈ​ជូន​ប្រជាពលរដ្ឋ​ឱ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់ កុំឱ្យ​ស្ទះ​ការងារ និង​ធ្វើការ​សម្អាត​អនាម័យ​ជា​ប្រចាំ ដើម្បី​បង្កើន​នូវ​សេចក្ដី​ថ្លៃថ្នូរ​របស់​កងកម្លាំង​នគរបាល​ជាតិ ។

ការ​ណែនាំ​របស់​លោក​ឧត្ដមសេនីយ៍ទោ ខូ​វ លី ស្នងការ​នគរបាល​ខេត្ត នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៨ ខែតុលា ឆ្នាំ​២០២៥ ក្នុង​ឱកាស​អញ្ជើញ​ដឹកនាំ​ក្រុមការងារ​ចុះ​ត្រួតពិនិត្យ​ពង្រឹង​ការងារ​សន្ដិសុខ និង​របៀបរបប​ការងារ​នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សំរោង​។
ដោយ​មានការ​ចូលរួម​ពី លោកស្នងការ​រង លោកនាយ​-​នាយ​រង​ការិយាល័យ លោក​អធិការ លោក​អធិការរង លោកនាយ​-​នាយ​រង​ប៉ុស្ដិ៍ និង​មន្ដ្រី​ជំនាញ​ពាក់ព័ន្ធ​៕