ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្លាំង​នគរបាល​ស្រុក​ច​ន្ទ្រា បង្ក្រាប​ករណី​ដឹក​ជញ្ជូន​គ្រឿងញៀន​ជិត​០២​គីឡូក្រាម ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់

11 ម៉ោង មុន

ខេត្តស្វាយរៀង ៖ សមត្ថកិច្ច​ចុះ​បង្ក្រាប​ករណី​ដឹក​ជញ្ជូន និង​ជួញដូរ​គ្រឿងញៀន ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ ដកហូត​គ្រឿងញៀន​បាន​ជិត​០២​គីឡូក្រាម ។ បើ​តាម​មន្ត្រី​នគរបាល បាន​ឲ្យ​ដឹង​ថា ការ​ចុះ​បង្ក្រាប​នេះ…

ខេត្តស្វាយរៀង ៖ សមត្ថកិច្ច​ចុះ​បង្ក្រាប​ករណី​ដឹក​ជញ្ជូន និង​ជួញដូរ​គ្រឿងញៀន ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់ ដកហូត​គ្រឿងញៀន​បាន​ជិត​០២​គីឡូក្រាម ។

បើ​តាម​មន្ត្រី​នគរបាល បាន​ឲ្យ​ដឹង​ថា ការ​ចុះ​បង្ក្រាប​នេះ គឺ​អនុវត្ត​តាម​បទបញ្ជា​របស់​លោក​ឧត្តមសេនីយ៍ទោ ពេជ្រ វី​រៈ ស្នងការ​នគរបាល​ខេត្ត កាលពី​ថ្ងៃ​ទី​១៥ ខែតុលា ឆ្នាំ​២០២៥ លោក​វរសេនីយ៍ទោ ជិន សុ​ភឿន អធិការ​នគរបាល​ស្រុក​ច​ន្ទ្រា បាន​ដឹកនាំ​កម្លាំង​ជំនាញ​ដាក់​គោលដៅ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ និង​សារធាតុ​ញៀន នៅ​ចំណុច​ឃុំ​មេស​ថ្ង​ក ស្រុក​ច​ន្ទ្រា ខេត្តស្វាយរៀង ដោយ​មានការ​សង្ស័យ​បាន​ធ្វើការ​ត្រួតពិនិត្យ​លើ​រថយន្ត​តាក់ស៊ី ០១​គ្រឿង មាន​ដឹក​អ្នកដំណើរ​ម្នាក់ ពី​រាជធានី​ភ្នំពេញ គោលដៅ​មក​កាន់​ព្រំដែន​ឃុំ​សំរោង ស្រុក​ច​ន្ទ្រា នៅ​ពេលធ្វើការ​ត្រួតពិនិត្យ និង​ឆែក​ឆែរ​ក្នុង​កាបូបស្ពាយ​របស់​អ្នកដំណើរ​ម្នាក់​នោះ រក​ឃើញ​វត្ថុ​តាង​ថ្នាំ​ញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ចំនួន​០២​ដុំ​ធំ (​ទម្ងន់​១,៩៩៨.០៦​ក្រាម​) ជិត​០២​គីឡូក្រាម ។

សមត្ថកិច្ច​បាន​ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ ០១​នាក់​មាន ឈ្មោះ ចាន់ មករា ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជាតិខ្មែរ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​រាជធានី​ភ្នំពេញ ។

បច្ចុប្បន្ន ជនសង្ស័យ និង​វត្ថុ​តាង ត្រូវ​បាន​កម្លាំង​ការិយាល័យ​ជំនាញ​ប្រឆាំង​គ្រឿងញៀន បញ្ជូន​ទៅ​កាន់​សាលាដំបូង​ខេត្តស្វាយរៀង ដើម្បី​ចាត់ការ​បន្ត​តាម​ច្បាប់ ។ លោក​ចៅក្រម ក៏​បាន​ចេញ​ដីការ​ឃុំខ្លួន​ជនសង្ស័យ​ជា​បណ្តោះអាសន្ន​នៅ​ពន្ធនាគារ​រួច​ហើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ