ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​មហារីក​ក្រពះ៖ រោគសញ្ញា ៧ យ៉ាង​ដែល​អ្នក​មិន​គួរ​មើល​រំលង!​

13 ម៉ោង មុន

ដាស់តឿន​សុខភាព៖ មហារីក​ក្រពះ​គឺជា​ជំងឺ​កាច​សាហាវ​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត។ ការ​យល់ដឹង​ពី​មូលហេតុ​បង្ក និង​រោគសញ្ញា​ដំបូង​អាច​ជួយ​សង្គ្រោះ​អ្នក​បាន! នេះ​ជា​ព័ត៌មាន​សំខាន់ៗ​ពី​មន្ទីរពេទ្យ​កាល់ម៉ែត។ ក. តើ​អ្វី​ជា​កត្តា​ហានិភ័យ​នៃ​មហារីក​ក្រពះ? ទោះបីជា​មូលហេតុ​ពិតប្រាកដ​នៃ​ជំងឺ​នេះ​មិនទាន់​ត្រូវ​បាន​គេ​ដឹង​ច្បាស់​ក៏ដោយ ក៏​មាន​កត្តា​បង្ក​សំខាន់ៗ​មួយ​ចំនួន​ដែល​អាច​ជំរុញ​ឲ្យ​មាន​ជំងឺ​នេះ​បាន៖ ខ….

ដាស់តឿន​សុខភាព៖ មហារីក​ក្រពះ​គឺជា​ជំងឺ​កាច​សាហាវ​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុជីវិត។ ការ​យល់ដឹង​ពី​មូលហេតុ​បង្ក និង​រោគសញ្ញា​ដំបូង​អាច​ជួយ​សង្គ្រោះ​អ្នក​បាន! នេះ​ជា​ព័ត៌មាន​សំខាន់ៗ​ពី​មន្ទីរពេទ្យ​កាល់ម៉ែត។

ក. តើ​អ្វី​ជា​កត្តា​ហានិភ័យ​នៃ​មហារីក​ក្រពះ?

ទោះបីជា​មូលហេតុ​ពិតប្រាកដ​នៃ​ជំងឺ​នេះ​មិនទាន់​ត្រូវ​បាន​គេ​ដឹង​ច្បាស់​ក៏ដោយ ក៏​មាន​កត្តា​បង្ក​សំខាន់ៗ​មួយ​ចំនួន​ដែល​អាច​ជំរុញ​ឲ្យ​មាន​ជំងឺ​នេះ​បាន៖

  • មេរោគ​ក្រពះ៖ ការ​ឆ្លង​មេរោគ Helicobacter Pylori (H. pylori) ដែល​អាច​បង្ក​ឲ្យ​មាន​ការ​រលាក​រ៉ាំរ៉ៃ និង​ដំបៅ​ក្រពះ។
  • ទម្លាប់​ចំណីអាហារ​គ្រោះថ្នាក់៖ ការ​ទទួលទាន​អាហារ​ប្រៃ​ខ្លាំង, អាហារ​ផ្អាប់ (ដូចជា​ត្រីងៀត), អាហារ​ជក់​ផ្សែង ឬ​ខ្លោច​ញឹកញាប់។
  • កត្តា​តំណពូជ៖ មាន​ប្រវត្តិ​គ្រួសារ​ធ្លាប់​កើត​ជំងឺ​មហារីក (ជាពិសេស​មហារីក​ក្រពះ)។
  • ទម្លាប់​អាក្រក់៖ ការ​ជក់បារី និង​ការ​ពិសា​គ្រឿង​ស្រវឹង​ច្រើន​ហួស​កម្រិត។

ខ. រោគសញ្ញា ៧ យ៉ាង​នៃ​ជំងឺ​កាច​សាហាវ​នេះ​ដែល​ត្រូវ​ប្រុងប្រយ័ត្ន!

ជំងឺ​មហារីក​ក្រពះ​ជារឿយៗ​មិន​បង្ហាញ​រោគសញ្ញា​ច្បាស់លាស់​នៅ​ដំណាក់កាល​ដំបូង​ឡើយ។ ប៉ុន្តែ​ប្រសិនបើ​អ្នក​ចាប់ផ្តើម​មាន​អាការៈ​ដូច​ខាងក្រោម​នេះ សូម​ប្រញាប់​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ៖

  1. ឈឺចុងដង្ហើម និង​ឆ្អល់ពោះ៖ មាន​អារម្មណ៍​មិន​ស្រួល ឬ​ឈឺចាប់​នៅ​តំបន់​ពោះ​ផ្នែក​ខាងលើ (ស្រដៀង​នឹង​ក្រពះ​ធម្មតា)។
  2. អត់​រំលាយ​អាហារ៖ ឆ្អែត​លឿន ឬ​មិន​រំលាយ​អាហារ​ទាល់តែសោះ។
  3. ស្រក​ទម្ងន់​ដោយ​គ្មាន​មូលហេតុ
  4. មិន​ឃ្លាន​អាហារ ឬ​បាត់បង់​ចំណង់​អាហារ
  5. លាមក​ខ្មៅ៖ បង្ហាញ​ពី​ការ​ហូរឈាម​នៅ​ក្នុង​ប្រព័ន្ធ​រំលាយ​អាហារ​ផ្នែក​ខាងលើ។
  6. ចង្អោរ និង​ក្អួត (ជួនកាល​ក្អួត​មាន​ឈាម)។
  7. ស្លេកស្លាំង៖ បណ្ដាល​មកពី​ការ​បាត់បង់​ឈាម​រ៉ាំរ៉ៃ ឬ​ខ្វះ​ជាតិ​ដែក​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ