ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អារ៉ាប់​ប្រឆាំង​ផែន​ការ​ត្រាំ​ដែល​ច​ង់​បណ្ដេញ​ប៉ាឡេ​ស្ទីន​ពី​តំបន់​ហ្កាហ្សា

1 ថ្ងៃ មុន

ទី​ក្រុង​ដូហា៖ ក្រុម​ប្រទេស​អារ៉ាប់​ត្រៀម​​​​ជួប​ជុំ​គ្នាទាំង​ប្រញាប់​ប្រញាល់​នៅក្នុង​គ្រា​អាសន្ន​ដើម្បី​ជជែក​គ្នា​អំពី​ជោគ​វាសនា-​អ​នា​គត​​របស់ពួក​ប៉ាឡេស្ទីន​នៅ​​តំបន់​ហ្កាហ្សា​​។ ចំណាត់​ការ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​ត្រាំ​នៅ​​តែ​ចិញ្ចឹម​ចិត្ត​ចង់​គ្រប់​គ្រង​តំបន់​នេះ និង​អភិ​វឌ្ឍ​ទៅ​ជា​រមណីយ​ដ្ឋាន​លំហែ​​កាយ​ដ៏ប្រណីត​បំផុត​ប្រៀប​បាន​នឹង​ឋាន​សួគ៌​លោកិយ​នៅ​មជ្ឈិម​បូព៌ា​។ ​លោក​ត្រាំ​​​ចង់​ឱ្យ​​ប្រជា​ជន​ប៉ាឡេ​ស្ទីន​ទៅ​រស់​នៅ​កន្លែង​ផ្សេង​ និង​ចង់​ឱ្យ​ប្រទេស​ខ្លះ​ដូច​ជា​ហ្សក​ដានី និង​អេហ្ស៊ីប​ជា​ដើម​ទទួល​យក​ពួក​គេ​ឱ្យ​ស្នាក់​អាស្រ័យ​។ ផែន​ការ​នេះ​ត្រូវ​លោក​ត្រាំ​ប្រកាស​កាល​ពី​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ​នៅ​ពេល​មាន​បទ​ឈប់​បាញ់​រវាង​អ៊ី​ស្រាអែល​ និង​ក្រុម​ហាម៉ាស់​…

ទី​ក្រុង​ដូហា៖ ក្រុម​ប្រទេស​អារ៉ាប់​ត្រៀម​​​​ជួប​ជុំ​គ្នាទាំង​ប្រញាប់​ប្រញាល់​នៅក្នុង​គ្រា​អាសន្ន​ដើម្បី​ជជែក​គ្នា​អំពី​ជោគ​វាសនា-​អ​នា​គត​​របស់ពួក​ប៉ាឡេស្ទីន​នៅ​​តំបន់​ហ្កាហ្សា​​។ ចំណាត់​ការ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​ត្រាំ​នៅ​​តែ​ចិញ្ចឹម​ចិត្ត​ចង់​គ្រប់​គ្រង​តំបន់​នេះ និង​អភិ​វឌ្ឍ​ទៅ​ជា​រមណីយ​ដ្ឋាន​លំហែ​​កាយ​ដ៏ប្រណីត​បំផុត​ប្រៀប​បាន​នឹង​ឋាន​សួគ៌​លោកិយ​នៅ​មជ្ឈិម​បូព៌ា​។

​លោក​ត្រាំ​​​ចង់​ឱ្យ​​ប្រជា​ជន​ប៉ាឡេ​ស្ទីន​ទៅ​រស់​នៅ​កន្លែង​ផ្សេង​ និង​ចង់​ឱ្យ​ប្រទេស​ខ្លះ​ដូច​ជា​ហ្សក​ដានី និង​អេហ្ស៊ីប​ជា​ដើម​ទទួល​យក​ពួក​គេ​ឱ្យ​ស្នាក់​អាស្រ័យ​។ ផែន​ការ​នេះ​ត្រូវ​លោក​ត្រាំ​ប្រកាស​កាល​ពី​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ​នៅ​ពេល​មាន​បទ​ឈប់​បាញ់​រវាង​អ៊ី​ស្រាអែល​ និង​ក្រុម​ហាម៉ាស់​ ប៉ុន្តែ​ជា​បទ​ឈប់​បាញ់​ដ៏​ផុយ​ស្រួយ​ មាន​ន័យ​ថា​បើ​មិន​ខិត​ខំ​ថ្នាក់​ថ្នម​សភាព​ការណ៍​ទេ​អាច​នឹង​បរាជ័យ​ទៅវិញ​។

ក្រុម​ប្រទេស​អារ៉ាប់​ និង​ពួក​ប៉ាឡេស្ទីន​ផ្ទុះ​កំហឹង​យ៉ាង​ខ្លាំង​នឹង​ផែន​ការ​ដែល​ហាក់​ដូច​ជា​ប្រាស​ចាក​នឹង​នយោបាយ​ការ​បរទេស​របស់​អាមេរិក​នៅ​ក្នុង​បញ្ហា​ប៉ាឡេស្ទីន​ដែល​រដ្ឋាភិបាល​ជំនាន់​មុន​ៗ​ធ្លាប់​ប្រកាន់​យក​,​ នោះ​គឺ​ការ​បង្កើត​រដ្ឋ​២​នៅ​អ៊ីស្រាអែល​។​ ហេតុ​​នេះ ​​ក្រុម​ប្រទេស​អារ៉ាប់​កំពុង​​​ប្រឆាំង​នឹង​ផែន​ការ​របស់​ត្រាំ ហើយ​ចង់​បង្កើត​ជម្រើស​ផ្សេង​ពី​នេះ។​

ទោះ​ជា​យ៉ាង​ណា​ក្ដី ​ពួក​គេ​​​មិន​ទាន់មាន​ដំណោះ​ស្រាយ​សម្រាប់​​បញ្ហា​ប្រឈម​ធំ​ៗ​​នៅ​ឡើយ​ដែរ​។ ជា​ពិសេស បញ្ហា​ថា​តើ​នរណា​រ៉ាប់​រង​កសាង​តំបន់​ហ្កាហ្សា​ឡើង​វិញ​បន្ទាប់​ពី​​រង​ការ​ខូច​ខាត​ក្លាយ​ជា​ផេះ​ដោយ​សារ​សង្គ្រាម​រយៈ​ពេល​ជាង​មួយ​ឆ្នាំ​។ អង្គ​ការ​សហ​ប្រជា​ជាតិ​ប៉ាន់​ស្មាន​ថា​ការ​សាង​សង់​តំបន់​ហ្កាហ្សា​ឡើង​វិញ​ត្រូវ​ការ​ថវិកា​លើស​ពី​៥០​ពាន់​លាន​ដុល្លារ​។​

​មាន​សំណួរ​ធំ​ៗ​ចំនួន​២ ទី​១-​តើ​នរណា​រ៉ាប់​រង​ចំណាយ​លុយ​ដ៏​ច្រើន​លើស​លប់​នេះ? និង​ទី​២-​​​តើតំបន់​ហ្កាហ្សា​ត្រូវ​ប្រគល់​ទៅ​ឱ្យ​នរ​ណា​ជា​អ្នក​គ្រប់​គ្រង​? អ៊ីស្រាអែល​ជំទាស់​ដាច់​ខាត​​ថា​​​​មិន​អនុញ្ញាត​​ឱ្យ​ក្រុម​ហាម៉ាស់​វិល​មក​វិញ​ទេ​។ បណ្ដា​ប្រទេស​នៅ​ឈូង​សមុទ្រ​អារ៉ាប់​​រួម​ជា​មួយ​​​អេហ្ស៊ីប និង​ហ្សក​ដានី​ត្រៀម​ជួប​គ្នា​នៅ​​​អារ៉ាប៊ី​សាអូឌីត​​ជា​​លក្ខណៈ​ជួប​គ្នា​ក្រៅ​ផ្លូវ​ការ​ប្រៀប​បាន​ដូច​ជា​​បង​ប្អូន​នៅ​ក្នុង​គ្រួសារ​តែ​មួយ​។​

​អារ៉ាប៊ី​សាអូឌីត​មិន​បាន​បញ្ចេញឈ្មោះ​តំបន់​ហ្កាហ្សា​នៅ​ក្នុង​គម្រោង​ជួប​គ្នា​នេះទេ​។ ប៉ុន្តែ​ប្រភព​ខ្លះ​​ង្ហើប​ឱ្យ​ដឹង​ថា​គម្រោង​ជួប​គ្នា​ដែល​ផ្ដួច​ផ្ដើម​ឡើង​ដោយ​ប្រធានា​ធិបតី​អេហ្ស៊ីប​​នោះ​នឹង​ជជែក​គ្នា​អំពី​​សំណើ​របស់​អេហ្ស៊ីប​។ អេហ្ស៊ីប​​​​​ប្រឆាំង​នឹង​ផែន​ការ​របស់​​លោក​ត្រាំ​ដែល​ចង់​បណ្ដេញ​ប្រជា​ជន​ប៉ាឡេស្ទីន​ពី​តំបន់​ហ្កាហ្សា​ដើម្បី​ឱ្យ​ពួក​គេ​​រស់​នៅ​ប្រទេស​អេហ្ស៊ីប និង​ហ្សក​ដានី​។

នៅ​ក្នុង​សំណើ​របស់​អេហ្ស៊ីប​​មាន​គម្រោង​រៃ​អង្គាស​លុយ​ឱ្យ​បាន​២០​ពាន់​លាន​ដុល្លារ​រយៈ​ពេល​៣​ឆ្នាំ​​នៅ​​ក្នុង​​​ចំណោម​ប្រទេស​នៅ​ឈូង​សមុទ្រ​អារ៉ាប់​ ជា​ពិសេស​ ពួក​ប្រទេស​អ្នក​មាន​ៗ​។ ប៉ុន្តែ​ពួក​គេ​បាន​ត្រឹម​តែ​ហៃ​អើៗ​​តែ​មាត់ទទេ​តែ​ប៉ុណ្ណោះ។​​ គ្មាន​ប្រទេស​ណា​ចេញ​មុខ​ធានា​ឱ្យ​បាន​ច្បាស់​លាស់​​នៅ​ឡើយ​ទេ​ព្រោះ​បញ្ហា​លុយ​កាក់​មិន​មែន​ងាយ​ស្រួលរក​ប៉ុន្មាន​ឡើយ​​៕​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ